បង់ប្រាក់ត្រឹម ៣០០ដុល្លារក្នុងមួយខែនឹងទទួលបានផ្ទះលំហែរកាយដ៏ស្រស់ស្អាតមួយ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Green Zone Residence លោកឧកញ៉ាម៉ន សុខាបានឲ្យដឹងថា ទីផ្សារលំនៅដ្ឋានលំហែរកាយកាន់់តែពេញនិយមនៅជាយរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារលំនៅដ្ឋានលំហែរ នៃគំរោង Green Zone Residence បាននិងកំពុងទទួលបានការចាប់អារម្ម​ណ៍ច្រើនពីអតិថិជន ដោយសារលក្ខខ័ណ្ឌបង់ប្រាក់ មានភាពងាយស្រួល ព្រោះអតិថិជនកក់ត្រឹម១០០០ដុល្លារ និងបង់ប្រាក់ត្រឹម ៣០០ដុល្លា រក្នុងមួយខែប៉ុណ្ណោះ នឹងទទួលបានផ្ទះលំហែរកាយដ៏ស្រស់ស្អាត និងអាចវិនិយោគបាន​ផលចំណេញនាពេលអនាគត។

លោកឧកញ៉ាម៉ន សុខាបានបន្តថា ជាមួយនឹងការយកចិត្តទុកដាក់់ដល់ការរស់នៅរបស់អតិថិជន ក្រុមហ៊ុន Green Zone Residence បានគិតគូរជាចម្បងដល់អ្នករស់នៅ និងទិញលំនៅដ្ឋានក្នុងគំរោងនេះ ដោយយើងបានរៀបចំឲ្យមានសួនទឹកលំហែរ ដែលអាចអុំទូកលេង មានហាងកាហ្វេ អាចអាំងសាច់បែប BBQ នៅក្នុងបរិវេណផ្ទះរបស់ខ្លួនយ៉ាងមនោរម្យផង​ដែរ ដោយសារក្រុមហ៊ុនឌីសាញគំរោងនេះឡើង ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។

លោកបន្តថា គំរោងនេះស្ថិតនៅក្បែរផ្លូវជាតិលេខ៥១ ជាតំបន់កំពុងរីកចម្រើនលឿន និងជាគម្រោងសំរាកលំហែរកាយចុងសប្តាហ៍ បានយ៉ាងត្រជាក់ចិត្ត និងមនោរម្យផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០១២ ៥៩៩ ៦៨៧ ០១០ ៥៩៩ ៥៨៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here