រដ្ឋាភិបាល​នឹង​ប្រើប្រាស់​កម្ចី​ជាង២,១ពាន់​លាន​ដុល្លារ​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ២០២១

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រាជរដ្ឋាភិបាល កំណត់​ទំហំ​នៃ​ការខ្ចីប្រាក់ ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ២០២១ ក្នុង​កម្រិត១៥០០លាន SDR ដែល​ស្មើ​ជាង ២,១ពាន់​លាន​ដុល្លារ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការ​គិ​តូរ និង​ផ្អែកលើ​ទិ​ដ្ធ​ភាពសំខាន់ៗមួយចំនួន។

យោងតាម​ខ្លឹមសារ​សង្ខេប នៃ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ ដែល​ត្រូវ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា SDR (Special Drawing Rights) គឺជា​រង្វាស់​ខ្នាត​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF (International Monetary Fund)។ បច្ចុប្បន្ន ១ SDR ស្មើនឹង​ប្រមាណ ១,៤១ដុល្លារ (ជិត១ដុល្លារ​កន្លះ)។

មូលដ្ឋាន​នៃ​ការ​គិ​តូរ និង​ផ្អែកលើ​ទិ​ដ្ធ​ភាពសំខាន់ៗរួមមាន ទី១ ទំហំ​នៃ​តម្រូវការ​វិនិយោគ​សាធ​រណៈ មានការ​កើន​ឡើងជា​គំហុក ដើម្បី​ស្តារ និង​ជំរុញ​កំណើន​សេដ្ច​កិច្ច​ឡើងវិញ ឆ្លើយតប​នឹង​បរិការណ៍​នៃ​ផលប៉ះពាល់​ពី​ការរីក​ដាល់​ជំងឺ​កូ​វីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី ២គម្រោង​អភិវឌ្ឍ​ន័ ដែល​នឹង​ចុះ​កិ​ច្ដ​ព្រមព្រៀង ឥណទាន​សម្បទាន​ក្នុង២០២១ ជា​គម្រោង​វិនិយោគសាធារណៈ ក្នុង​វិស័យ​អាទិភាព (ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​ផលិតកម្ម) ហើយ​ដែល​តែ​រំកិល​ពីឆ្នាំមុនៗមក តែមាន​ចរិត​យុទ្ធសាស្ត្រ ក្នុងការ​ទ្រទ្រង់​ដល់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច ក្នុង​រយៈពេល​មធ្យម និង​វែង ទី៣ ឥណទាន​មាន​កម្រិត​សម្បទ​ន ទី៤ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម​នៅ​ត​មាន ចីរភាព និង​ហានិភ័យ​កម្រិត​ទាប និង​ទី៥ ការបង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​គម្រោង។

ក្នុងន័យនេះ ការកំណត់​ពិ​ដាន​ក្នុង​ការខ្ចី​ថ្មី សម្រាប់​ឆ្នាំ២០២១ ក្នុង​កម្រិត១៥០០ លាន SDR  គឺ​ដើម្បីឱ្យ​រាជរដ្ឋាភិបាល អាច​ចុះហត្ថលេខា​ខ្ខី​ប្រាក់​ពី​គេ សម្រាប់​ហិរញ្ញប្បទាន​កម្មវិធី/គម្រោង​វិនិយោគសាធារណៈ​ចំនួន៣៦ រួមមាន៖ ធនាគារពិភពលោក​ចំនួន៥គម្រោង ធនាគារអភិវឌ្ឍន៍អាស៊ី​ចំនួន៩គម្រោង ធនាគារ​វិនិយោគ​អឺរ៉ុប​ចំនួន១គម្រោង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន៧គម្រោង ប្រទេស​ជប៉ុន​ចំនួន២គម្រោង សាធារណរដ្ឋ​កូរ៉េ​ចំនួន៦គម្រោង សាធារណរដ្ឋ​បារាំង​ចំនួន២គម្រោង និង​ព្រះរាជា​ណា​ថៃ​ចំនួន១គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here