ចំណេះដឹង! តើ​ធនាគារពាណិជ្ជ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចម្តេច​ដើម្បី​ទទួលបាននូវ​អាជ្ញាប័ណ្ណ​អាជិ​វក​ម្ម?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារពាណិជ្ជ​ជា​ធនាគារ ដែល​ធ្វើ​ប្រតិបត្តិការ៣យ៉ាង គឹ​ប្រតិបត្តិ​ការទទួលប្រាក់​ប​ញ្ញើ​រ ផ្តល់​ឥណទាន និង​មធ្យោបាយ​ទូទាត់​ប្រាក់។

ធនាគារពាណិជ្ជ​ត្រូវ​ចុះ​ក្នុង​បញ្ជី​ពាណ​ណិ​ជ្ជ​កម្ម។ ដើម្បី​បង្កើត​ធនាគារពាណិជ្ជ​គឺ​ត្រូវ​មានការ​អនុ​ញ្ញា​ពី​ធនាគារកណ្តាល មានន័យថា​ត្រូវ​ទទួលបាន​អាជ្ញាប័ណ្ណ ពី​ធនាគារកណ្តាល​សិន ទើប​អាច​បើក​ជា​ធនាគារពាណិជ្ជ​បាន។

ដើម្បី​ទទួលបាន​នូវ​អាជ្ញាប័ណ្ណ​នេះ ធនាគារពាណិជ្ជ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) ត្រូវមាន​ការព្រមព្រៀង​ពី​អ្នកចូលហ៊ុន

អ្នកចូលហ៊ុន​ទាំងអស់ ត្រូវមាន​ការព្រមព្រៀង​គ្នា​ដោយ​ស្ម័គ្រចិត្ត មានន័យថា​ត្រូវ​ព្រមព្រៀង​ដោយ​គ្មាន​វិកា​រៈ(គ្មាន​ការ​ភ័ន្ត​ច្រ​លំ គ្មាន​ការបន្លំ​បោកប្រាស់ និង​គ្មាន​អំពើហិង្សា)។

២) ត្រូវមាន​ដើមទុន​តាម​ការកំណត់​របស់​ធនាគារកណ្តាល

យោងតាម​សេចក្តីប្រកាស​លេខ ៧០៨-១៩៣ប្រ.ក ចុះ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៨ស្តីពី​ការកំណត់​ជាថ្មី​នូវ​ដើមទុន​ចុះ​ក្នុង​បញ្ជី និង​លក្ខខណ្ឌ​សុំ​អាជ្ញាប័ណ្ណ​ចំពោះ​គ្រឹះស្ថាន​ធនាគារ​បាន​កំណត់ថា ត្រូវមាន​ដើមទុន​អបប្បរមា១៥០ពាន់​លាន​រៀល ដោយ​ត្រូវ​តំកល់ទុក​នៅ​ធនាគារជាតិ១០% មិន​ឲ្យ​ដក តែ​អាច​ដក​បាន​ករណី​ធនាគារពាណិជ្ជ​នោះ​ជំ​រះ​បញ្ជីរ។

ចំពោះ​ធនាគារពាណិជ្ជ​ដែលមាន​ជំនាញ២០% ហើយ​ត្រូវមាន​ដើមទុន​អប្បបរមា​ស្មើនឹង៥០ពាន់​លាន​រៀល។ រីឯ​ចំពោះ​ធនាគារពាណិជ្ជ ដែលមាន​ភាគ​ទុ​និក​ជា​វិនិយោគិន​ដែលជា​ឯកត្តជន ឬ​ក្រុមហ៊ុន​ដែល​គ្មាន​ជំនាញ ត្រូវមាន​ដើមទុន​អប្បបរមា​ស្មើនឹង១៥០ ពាន់​លាន​រៀល​តាមច្បាប់​កំណត់។

៣) ត្រូវមាន​ភាគ​ទុ​និក

ភាគ​ទុ​និក​ចាប់ពី៥% ឡើង​ធនាគារជាតិ​ត្រូវ​សិក្សា​ប្រវត្តិរូប​ពិសេស​សីលធម៌ គុណ​វឌ្ឍន៍ គណនី និង​ប្រភព​ទុនផ្សេងៗទោះបីជា​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ក៏ដោយ ។ ត្រូវមាន​ភាគ​ទុ​និក​មាន​ឥទ្ធិពល (ភាគហ៊ុន​ចាប់ពី២០%ឡើង) ដែលមាន​តួនាទី​ប​ង្គ្រា​ប់​មូលនិធិ ករណី ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​មាន​បញ្ហា​ខ្វះខាត។

បើ​ភាគ​ទុ​និក​មិន​អនុវត្តន៍​តាម ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១ឆ្នាំ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់៥ ទៅ២៥០លាន​រៀល។

៤) ត្រូវ​ចុះបញ្ជី​ពាណិជ្ជ

មុននឹង​ចុះបញ្ជី​ពាណិជ្ជកម្ម ត្រូវបំពេញ​លក្ខខណ្ឌ​ខាងលើ​សិន ហើយ​ការចុះបញ្ជី​ពាណិជ្ជកម្ម គឺ​ធ្វើ​នៅ​ក្រសួងពាណិជ្ជកម្ម​តាមច្បាប់​ស្តីពី វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម​ដូច​ក្រុមហ៊ុន​ទូទៅ​ដែរ ព្រោះ​ធនាគារ​នេះ​ក៏​ជា​ក្រុមហ៊ុន​ពាណិជ្ជ​ដែល តែ​គ្រាន់​តែមាន​ធ្វើ​ប្រតិបត្តិការ​ពិសេស​ខុសពី​ក្រុមហ៊ុន​ធម្មតា។

៥) ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ

ការដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ត្រូវធ្វើ​នៅ​ធនាគារកណ្តាល។ សោហ៊ុយ​សិក្សា​ឯកសារ ៣,៥០លាន​រៀល បន្ទាប់ពីនោះ​ធនាគារកណ្តាល​ត្រូវ​ចេញ​អាជ្ញាប័ណ្ណ ឲ្យ​ក្នុង​រយៈពេល៦ ខែ​ចាប់​ពីថ្ងៃ​ទទួលបាន​ពាក្យសុំ​អាជ្ញាប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗទៀត។

៦) បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ហើយ​ធនាគារពាណិជ្ជ​ត្រូវមាន​កាតព្វកិច្ច​ដូចជា៖

អាជ្ញាប័ណ្ណ​ដែល​ធនាគារជាតិ ចេញ​ឲ្យ​មាន​សុពលភាព៣ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចេញ ហើយ​អាច​បន្តទៀត​បាន។

ធនាគារពាណិជ្ជ​ត្រូវ​បង់​សោហ៊ុយ អាជ្ញាប័ណ្ណ​ប្រចាំឆ្នាំ ចំពោះ​ទីស្នាក់ការ​ចំនួន៧លាន​រៀល និង​ចំពោះ​សាខា​ចំនួន៥៦លាន​រៀល។

រាល់​ការផ្ទេរ​ភាគហ៊ុន ត្រូវ​ជូនដំណឹង​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​ធនាគារពាណិជ្ជ​ត្រូវ​បង់​សោហ៊ុយ១% លើ​ចំនួន​ប្រាក់​ភាគហ៊ុន ដែល​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​ធនាគារជាតិ​កម្ពុជា។

បើ​ចង់​បន្ថយ ឬ​បង្កើន​ដើមទុន​ត្រូវ​បង់ប្រាក់១% នៃ​ប្រាក់​ដែល​ចង់​បន្ថយ ឬ​បន្ថែម​នោះ​ទៅ​ធនាគារជាតិ ។ ភាគ​ច្រើ​គឺ​បន្ថែម (ហាម​បន្ថយ​ក្រោម ១៥០ពាន់​លាន​រៀល)។

បើ​ធនាគារពាណិជ្ជ​ចង់​កែប្រែ​លក្ខន្តិកៈ ធនាគារ​ត្រូវ​បង់​សោហ៊ុយ១លាន​រៀល​ក្នុង​មួយ​ទំព័រ​ទៅ​ធនាគារជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here