កម្ពុជានឹងធ្វើម្ចាស់ផ្ទះកម្មវិធីប្រកួតរ៉ូបូតអន្តរជាតិធំបំផុតនៅអាស៊ី (ABU Robocon ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា ដោយនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើម្ចាស់ផ្ទះ កម្មវិធីប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិធំបំផុតនៅអាស៊ី (ABU Robocon ២០២៣) ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។

នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីទទួលទង់ជាប្រវត្តិសាស្រ្ត សម្រាប់ធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិ ABU Robocon ២០២៣ នៅរាជធានីភ្នំពេញ ក្រោមវត្តលោកឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

កម្មវិធីប្រកួតប្រជែងរ៉ូបូត ABU Robocon ២០២៣ គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់ យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឆ្នាំ២០២៣ កម្ពុជានឹងជ្រើសរើសវិញ្ញាសា “រ៉ូបូត បាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោល“ ដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ និងល្បែងបោះឡូ។

ក្នុងកម្មវិធីនេះ និស្សិតនៃបណ្តាប្រទេសទាំងអស់ នឹងត្រូវប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិ នៃប្រទេសរៀងៗខ្លួន ទើបបញ្ជូនជើងឯក មកប្រកួតកម្រិតអន្តរជាតិនៅកម្ពុជា។ សម្រាប់ ឆ្នាំ២០២៣ នឹងរំពឹងទុកថា មានក្រុមរ៉ូបូតមកពីប្រទេសជិត២០ មកប្រកួតនៅរាជធានីភ្នំពេញ នាចុងខែសីហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here