តើ​អ្នក​គួរ​យល់ដឹង​ពី​ចំណ​ដឹង​ហិរញ្ញវត្ថុ​អ្វីខ្លះ​នៅក្នុង​ជីវិត

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ពាក្យ​ថា​ហិរញ្ញវត្ថុ និង​ជីវិត​ហាក់​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន បើទោះជា​មនុស្ស​ជា​អ្នកបង្កើត​ហិរញ្ញវត្ថុ​ឬ​លុយ​ក៏ដោយ ហេតុនេះ​តើ​ចំណេះដឹង​ហិរញ្ញវត្ថុ​អ្វីខ្លះ ដែល​អ្នក​គួរ​ស្វែ​ឬ​ង​យល់?

គេហទំព័រ Cambodiabanknews.com សូម​លើកយក​ចំណេះដឹង​ហិរញ្ញវត្ថុខ្លះៗសំរាប់​ការសិក្សា​ស្វែងយល់។

មេរៀន​ទី ១ : ប្រវត្តិ​ប្រាក់

វា​ពិតជា​ការសំខាន់​ណាស់ ដែល​ត្រូវ​យល់​ពី​របៀប​ប្រាក់​ធ្វើការ កាលពី​អតីតកាល និង​របៀប​ដែល​ប្រាក់​បានធ្វើ​ការអោយ​អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មេរៀន​ទី ២: ការយល់ដឹង​ពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អ្នក

ដើម្បី​រីកចម្រើន​អ្នក​ត្រូវ​ដឹង​ពី​របៀប​អាន និង​យល់​ពី​ផ្នែក​ហិរញ្ញវត្ថុ​ទាំងបី ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អ្នក ដូចជា របាយការណ៍​ចំណេញ និង​ខាត តារាង​តុល្យការ របាយការណ៍​លំហូរ​សាច់ប្រាក់។

មេរៀន​ទី ៣ : ភាពខុសគ្នា​រវាង​ទ្រព្យ និង​បំណុល

ហេតុផល​មួយ ដែល​មនុស្ស​ជាច្រើន មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ គឺ​ដោយសារតែ​ពួកគេ​ច្រឡំ​ទ្រព្យ និង​បំណុល។

ឧទាហរណ៍ៈ មនុស្ស​ជាច្រើន​គិតថា​ផ្ទះ​របស់​ពួកគេ គឺជា​ទ្រព្យសម្បត្តិ​មួយ ប៉ុន្ដែ​វា​មិនមែន​បែបនេះ​ទេ។ និយមន័យ​ដ៏​សាមញ្ញ​នៃ​ទ្រព្យសម្បត្តិ គឺថាអ្វីៗដែល​ដាក់​ប្រាក់​នៅក្នុង​ហោប៉ៅ​របស់​អ្នក ឬ​មានន័យថា វា​អា​ចរក​ចំណូល​ឲ្យ​អ្នកជា​ប្រចាំ​បាន។

មេរៀន​ទី ៤: ភាពខុសគ្នា​រវាង​កំណើន​មូលធន និង​លំហូរ​សាច់ប្រាក់

មនុស្ស​ជាច្រើន បាន​វិនិយោគ​លើ​ការបង្កើន​ដើមទុន មានន័យ​ដូច​ពួកគេ​កំពុង​ភ្នាល់​លើ​តំលៃ​នៃ​អ្វីដែល​ត្រូវ​កើនឡើង។ ការវិនិយោគ​សម្រាប់​កំណើន​ដើមទុន គឺ​ស្រដៀង​នឹង​ការលេង​ល្បែង​ដែរ។ ជំនួស​ឱ្យ​ការវិនិយោគ​សម្រាប់​ការកើនឡើង​ដើម ទុន​វិនិយោគិន​ដែលជា​អ្នកមាន​ទ្រព្យ បាន​វិនិយោគ​សម្រាប់​លំហូរ​សាច់ប្រាក់ និង​ការកើនឡើង​ដើមទុន។

មេរៀន​ទី ៥: ភាពខុសគ្នា​រវាង​ការវិនិយោគ​បែប​មូលដ្ឋាន និង​បច្ចេកទេស

ការវិនិយោគ​បែប​មូលដ្ឋាន គឺជា​ដំណើរការ​នៃ​ការវិភាគ ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ហើយ​ចាប់ផ្តើម​ដោយ​ការយល់ដឹង​ពី​របាយការណ៍​ហិរញ្ញវត្ថុ។ ការវិនិយោគ​ផ្នែក​បច្ចេកទេស​កំពុង​វាស់​ស្ទង់ ស្ថានភាព​ទីផ្សារ​ដោយ​ប្រើ​សូចនាករ​បច្ចេកទេស។ អ្នក​អាច​បណ្តាក់ទុន បាន​ដោយ​ជោគជ័យ​ទាំង​ការវិនិយោគ​ទាំងពីរ​ប្រភេទ ប៉ុន្តែ​អ្នក​ត្រូវមាន​ប្តេជ្ញាចិត្ត​និង​បន្ត​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ។

មេរៀន​ទី ៦ : ការវាស់ស្ទង់​កម្លាំងរ​បស់​ទ្រព្យ

គ្មាន​ការខ្វះ​ឪ​កាស​ក្នុង​ពិភព​នៃ​ការវិនិយោគ​នោះទេ។ តើ​ការវិនិយោគ​ណាខ្លះ​ដែលមាន​គុណ​តម្លៃ? សមាសភាគ​គន្លឹះ​នៃ​ការអប់រំ​ហិរញ្ញវត្ថុ​ពេញលេញ គឺ​ការយល់ដឹង​អំពី​របៀប​វាស់វែង​ថា​តើ​ទ្រព្យសកម្ម​រឹងមាំ​ឬ​អត់។ មធ្យោបាយ​ល្អ​បំផុត​មួយ គឺ​សំដៅ​ទៅលើ​ការ​មើលទៅ​លក្ខណៈសម្បត្តិ​ពេញលេញ របស់ទ្រព្យ​សកម្ម​នៃ​ក្នុង​ត្រីកោណ​B-I ដែលមាន​ធាតុ​ផ្សំ​ដូចជា​ក្រុមការងារ ភាពជា​អ្នកដឹកនាំ បេសកកម្ម លំហូរ​សាច់ប្រាក់ ទំនាក់ទំនង ប្រព័ន្ធ​ច្បាប់ ព្រមទាំង​ផលិតផល។

មេរៀន​ទី ៧ : ចេះដឹង​ពី​របៀប​ជ្រើសរើស​មនុស្ស​ល្អ

ដៃគូរ​មាន​សារៈសំខាន់​ខ្លាំងណាស់ ចំពោះ​ការជោគជ័យ​នៃ​អាជីវកម្ម។ ឪពុក​អ្នកមាន​របស់លោក​រ៉ូបឺត គី​យូ​សា​គី បាន​និយាយថា៖ វិធី​ល្អ​បំផុត​ដើម្បី​ស្គាល់​ដៃគូ​ល្អ គឺ​ត្រូវមាន​ដៃគូរ​អាក្រក់”  អ្នក​ត្រូវ​រៀន​ពី​គ្រប់​ប្រភេទ​នៃ​ដៃគូរ ហើយ​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​នឹង​កើតឡើង​ប្រសិនបើ​អ្នកមាន​ដៃគូ​អាក្រក់ ព្រោះ​វា​ជា​បទពិសោធន៍​ដ៏​ល្អ​ដែល​អ្នក​បាន​រៀន​ពី​ពួកគេ។

មេរៀន​ទី ៨ : ដឹងថា​ទ្រព្យ​អ្វីដែល​សម​បំផុត​សម្រាប់​អ្នក

ទ្រព្យសម្បត្តិ​មាន​ថ្នាក់​បួន​ប្រភេទ: ពាណិជ្ជកម្ម អចលនទ្រព្យ ទ្រព្យសម្បត្តិ​ជា​ក្រដាស និង​ទំនិញ។ ដើម្បីអោយ​មានការ​រីក​ចម្រើន អ្នក​ត្រូវ​សិក្សា​ថ្នាក់​ទាំងនេះ ជ្រើសរើស​អ្វីដែល​ល្អ​បំផុត សម្រាប់​អ្នក​ហើយ​អនុវត្ត​ដើម្បី​ក្លាយជា​អ្នកជំនាញ។

មេរៀន​ទី ៩ : ដឹងថា​ពេលណា​ត្រូវ​យកចិត្តទុកដាក់ និង​ពេលវេលា​ត្រូវ​ចម្រុះ​ចោល

អ្នកនឹង​ចង់​មាន​ជំនាញ​លើ​ទ្រព្យ​ទាំង៤នេះ​បាន ប៉ុន្តែ​អ្នក​ត្រូវ​អភិវឌ្ឍន៍​អោយមាន​ជំនាញ​ម្តងមួយៗសិន ព្រោះថា​បើតាម​ពិត​គឺថា ប្រសិនបើ​អ្នក​ព្យាយាម​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា គឺ​វា​មិនអាច​ទៅរួច​ទេ ហើយ​មួយវិញទៀត វា​អាចធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត​ចំពោះ​ខ្លួនឯង​ក៏​អាចមាន។

វា​ដូចគ្នា​នឹង​ការវិនិយោគ ទៅលើ​ទ្រព្យសម្បត្តិ​ទាំង៤នេះដែរ គឺ​វា​មិនអាច​នោះទេ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកជំនាញ ម្តង​ទាំង៤នៅក្នុងពេល​តែមួយ​នោះ។

មេរៀន​ទី ១០: កាត់បន្ថយ​ហានិភ័យ

ក្នុងការ​វិនិយោគ និង​ក្នុង​អាជីវកម្ម​តែងតែមាន​ហានិភ័យ។ វិនិយោគិន​ឆ្លាត​វៃ​ដឹង​ពី​វិធី​កាត់បន្ថយ​ហានិភ័យ ដោយ​ការការពារ​ហានិភ័យ។ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​នៅក្នុង​ថ្នាក់​ទ្រព្យសម្បត្តិនីមួយ។ សិក្សា​លើ​វិធី​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុង​ថ្នាក់​ទ្រព្យសកម្ម​ដែល​អ្នក​បានជ្រើសរើស​នោះ។

មេរៀន​ទី ១១: ដឹង​ពី​របៀប​កាត់​បន្ថយពន្ធ

វា​មិន​សំខាន់​ថា តើ​អ្នក​អាច​រកលុយ​បាន​ច្រើន​ប៉ុនណា​នោះទេ គឺថា​តើ​អ្នក​អាច​ទុក​លុយ​បាន​ច្រើន​ប៉ុនណា។ ពន្ធ​បានធ្វើអោយ​អ្នក ដែល​គ្មាន​ភាព​ភាព​ឆ្លាត​វៃ​ផ្នែក​នេះ ក្លាយជា​អ្នកក្រ។ មនុស្ស​ឆ្លាត​វៃ​ផ្នែក​ហិរញ្ញវត្ថុ យល់​អំពី​របៀប​ប្រើ​លេខ​កូដ​ពន្ធ ដើម្បី​ផលប្រយោជន៍​របស់គេ។

មេរៀន​ទី ១២ : ភាពខុសគ្នា​រវាង​បំណុល ហើយ​និង​ភាពជឿជាក់

មាន​មនុស្ស​ជាច្រើន រួមទាំង​អ្នក​ផងដែរ​បានដឹងថា បំណុល​មាន​ពីរ​ប្រភេទ គឺ​បំណុល​ល្អ ហើយ​និង​បំណុល​អាក្រក់។ គន្លឹះ​ក្នុងការ​ប្រើប្រាស់​បំណុល​គឺ​ការដឹង​ពី​របៀប​ខ្ចីប្រាក់​ដោយ​ឈ្លាសវៃ និង​របៀប​សង​ប្រា​ក់ដោយ​ឈ្លាសវៃ ។ បើ​គ្មាន​ផែនការ​ដើម្បី​សងបំណុល​ទេ អ្នកនឹង​មិនមាន​ភាព​ជឿជាក់​ទេ។ ការអប់រំ​ហិរញ្ញវត្ថុ គឺ​រួមបញ្ចូល​ការ​ទាំង​ការយល់ដឹង​ពី​បំណុល និង​របៀប​សងបំណុល​នោះ​វិញ។

មេរៀន​ទី ១៣: ចេះដឹង​ពី​របៀប​ប្រើការ​ដេ​រី​វេ

ដេ​រី​វេ គឺជា​វត្ថុ​អ្វីដែល​ចេញ​មកពី​វត្ថុ​ផ្សេងទៀត។ ឧទាហរណ៍​ទឹកក្រូច​គឺជា​ដេ​រី​វេ​នៃ​ក្រូច។ អាជីវកម្ម​របស់​អ្នក​គឺជា​ដេ​រី​វេ​នៃ​គំនិត​អ្នក។ ប្រាក់​ដែល​បង់ពន្ធ​គឺជា​ដេ​រី​វេ​ពី​ទ្រព្យសម្បត្តិ​ផ្សេងទៀត។ មាន​វិធី​ជាច្រើន​ដើម្បី​ប្រើការ​ដេ​រី​វេ​ដើម្បី​បង្កើត​ទ្រព្យសម្បត្តិ។

មេរៀន​ទី ១៤: ដឹង​ពី​របៀប​ដែល​គេ​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក

មានរឿង​បួន​យ៉ាង​ដែល​គេ​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក គឺ​ពន្ធ បំណុល អតិផរណា និង​ការចូលនិវត្តន៍។ ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ត្រឹមត្រូវ នឹង​បញ្ជាក់​ពី​ការយល់ដឹង​អំពី​របៀប​ប្រើ​កម្លាំង​លួច​ទ្រព្យសម្បត្តិ​ទាំងនេះ ដើម្បី​រកលុយ​ជាជាង​បាត់​បង់លុយ។

មេរៀន​ទី ១៥ : ចេះ​រៀន​ពី​កំហុស

វា​មិនអាច​ទៅរួច​ទេ បើ​យើង​រៀន​អ្វីមួយ ដែល​គ្មាន​ការបង្កើត​កំហុស​នោះ។ គន្លឹះ​សំខាន់​គឺ​រៀន​មេរៀន​នៃ​កំហុស​ទាំងនោះ ដែល​ធ្វើអោយ​អ្នក​មិន​ចាញ់​ហ្គេម​មួយ​នេះ។ កំហុស​កាន់តែច្រើន​ធ្វើ​ឲ្យ​យើង​ដឹង​ពី​វិធី​កែប្រែ និង​បទពិសោធន៍​ដែលជា​មេរៀន​ដ៏​ល្អ។ មើលទៅ​បរាជ័យ​ក្នុងនាម​ជា​ឱកាស​រៀនសូត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here