បី​វិធី​ឲ្យ​ប្រាក់​មិត្តភក្តិ​ខ្ចី​ដោយ​មិន​ឲ្យ​បែកបាក់​មិត្តភាព

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ គេ​តែងតែ​លឺ​ការលើក​ឡើងជារឿងៗថា ការ​ឲ្យ​មិត្ត​ភ័​ក្ត​ខ្ចីលុយ​អាច​បាត់បង់​មិត្តភាព តើ​ជា​ការពិត​ដែរឬទេ? ដែល​តាម​ការពិត​ការ​ឲ្យ​ប្រាក់​ទៅ​មិត្តភក្តិ​ខ្ចី​ជា​ទង្វើ​ដ៏​សប្បុរស​មួយ។

ប៉ុន្តែ​ទង្វើ​នេះ អាច​នាំទៅដល់​ការបែកបាក់​មិត្តភាព​នៅពេលដែល​មិត្ត ភក្តិ​មិន​ព្រម​សង​ប្រាក់​វិញ។ ស្ថិតក្នុង​ស្ថានភាព​នេះ យើង​ត្រូវ​ថ្លឹងថ្លែង​រវាង​មិត្តភក្តិ​និង​ប្រាក់។ ទោះបីជា​យ៉ាងណាក៏ដោយ​បើជា​មិត្ត​ល្អ​នឹង​គ្នា ចុងក្រោយ​យើង​ត្រូវតែ​ឲ្យ​ខ្ចី​ដដែល។

ហេតុនេះ​ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​បញ្ហា​មុននឹង​អ្នកសម្រេច​ថា ឲ្យ​មិត្តភក្តិ​ខ្ចីប្រាក់​អ្នក​គួរ​អនុវត្ត​ដូចជា ទី១ ពិភាក្សា​ជាមួយ​ប្តី​ប្រពន្ធ​ជាមុនសិន ដើម្បី​ឲ្យ​យល់ច្បាស់​ពីគ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​គាត់​ទទួល​ដឹងឮ និង​យល់ព្រម​ឲ្យ​អ្នក​ផ្តល់ប្រាក់​ឲ្យ​មិត្ត ភក្តិ​ខ្ចី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ គិតទុក​ជាស្រេច​ថា ប្រាក់​ដែល​ឲ្យ​ខ្ចី​គ្មាន​សំណង​ត្រឡប់មកវិញ​ទេ គឺ​ទុកដូចជា​ឲ្យ​ទទេ។ តែ​ប្រសិនបើ​មិត្តភក្តិ​សង​វិញ​ជាការ​ប្រសើរ។ ចូរ​ឲ្យ​ខ្ចី​ត្រឹមតែ​កម្រិត​ដែល​អ្នក​យល់ថា​សមល្មម​បាន​ហើយ និង​ទី៣ ជួយ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​មិត្តភក្តិ ដូចជា​ជួយ​រក​ការងារ​ឲ្យ ឬ​ជួយ​រក​ប្រភព​ចំណូល​ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here