តើពន្ធអាករតម្លៃបន្ថែម (VAT) និងពន្ធកាត់ទុក (WHT)ខុសគ្នាដូចម្តេច?

ដោយ៖ សុផារី

ភ្នំពេញ៖ មានពន្ធពីរប្រភេទដែលបងប្អូនយើងជួមប្រទះសឹងរាល់ថ្ងៃ ហើយតែងតែមានការភាន់ច្រឡំ នោះគឺ ពន្ធអាករតម្លៃបន្ថែម (Value-added Tax) និងពន្ធកាត់ទុក (Withholding Tax)។

 ពន្ធអាករតម្លៃបន្ថែម (Value-added Tax – VAT) គឺជាពន្ធបន្ថែមទៅលើតម្លៃដើមនៃផលិតផល ឬសេវាកម្មដែលប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយ។

ពន្ធនេះជាប្រភេទពន្ធប្រយោលដែលសហគ្រាស ឬអាជីវកម្មដែលមានចុះបញ្ជីអាករបន្ថែមត្រូវប្រមូលពីអ្នកប្រើប្រាស់ក្នុងអត្រា ១០% នៃរាល់ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដោយសហគ្រាស ឬអាជីវកម្មជាប់អាករ។

សម្រាប់អាជីវកម្មពាក់ព័ន្ធការនាំចេញផលិតផលទៅក្រៅប្រទេស និងសេវាកម្មមួយចំនួនដូចជាការអប់រំ ថ្លៃទឹកភ្លើង និងការទិញលក់ដីជាដើម មិនមានជាប់ VAT ទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើយើងជាបុគ្គលមិនជាប់អាករតម្លៃបន្ថែម ក្នុងករណីនេះ អ្នកផ្ដល់សេវាកម្មមិនត្រូវបង់ពន្ធអាករតម្លៃបន្ថែមអ្វីទេ តែប្រសិនបើអ្នកទិញជាសហគ្រាសជាប់អាករតម្លៃបន្ថែម នោះអ្នកផ្ដល់សេវាកម្មត្រូវបង់ពន្ធកាត់ទុក។

ពន្ធកាត់ទុក (Withholding Tax – WHT) គឺជាពន្ធដែលអ្នកមានកាតព្វកិច្ចជាប់ពន្ធ (និវាសជន*) អាចជាសហគ្រាស ក្រុមហ៊ុន ឬបុគ្គលណាមួយដែលមានសកម្មភាពសេដ្ឋកិច្ច បានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឲ្យទៅបុគ្គលម្នាក់ទៀត នោះគាត់ត្រូវកាត់ទុក និងបង់ពន្ធទៅតាមអត្រាកំណត់។

សរុបមកវិញ ពន្ធនេះគ្រាន់តែជាពន្ធពីរនៅក្នុងចំណោមពន្ធជាច្រើនទៀត សម្រាប់ការប្រកបអាជីវកម្ម និង នៅការរស់នៅប្រចាំថ្ងៃនៅកម្ពុជា ដែលយើងត្រូវដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here