តើគួររៀបចំយុទ្ធសាស្ត្រដូចម្តេចក្នុងការចងចិត្តបុគ្គលិកឱ្យធ្វើការជាមួយបានយូរ

ដោយៈលក្ខិណា

ភ្នំពេញៈ  ការស្វែងរកបុគ្គលិកល្អ មកធ្វើការជាមួយគឺពិតជាពិបាកទៅហើយ តែការរក្សាឱ្យបុគ្គលិកល្អៗទាំងនោះ ធ្វើការបានយូររឹតតែពិបាកទៅទៀត។

ដូច្នេះហើយថ្ងៃនេះ យើងនឹងលើកយកពីយុទ្ធសាស្ត្រ ក្នុងការរក្សានិងចងចិត្តបុគ្គលិកល្អៗឱ្យធ្វើការបានយូរជាមួយ។

យោងតាមគេហទំព័រលំហរអាជីវកម្មបានបង្ហាញថា ម្ចាស់អាជីវកម្មគួរព្យាយាមយល់ ពីតម្រូវការរបស់បុគ្គលិក ដើម្បីអាចទាក់ទាញគេមកធ្វើការជាមួយអ្នក។ មូលហេតុចម្បងៗដែលបុគ្គលិកម្នាក់ សម្រេចចិត្តទៅបម្រើការនៅស្ថាប័នមួយ អាចដោយសារតែគេ ចង់បានការងារដំបូង ចង់បានប្រាក់បៀវត្សរ៍ ចង់កសាងជំនាញ ចង់បង្កើតសមិទ្ធិផលផ្ទាល់ខ្លួន ឬចង់ចេះរបៀបរកស៊ី។

ហេតុនេះ បើអ្នកចង់បានបុគ្គលិកល្អ សំនួរសួរថា តើអ្នកអាចបំពេញតម្រូវការអ្វីខ្លះឱ្យគេ ?ម្ចាស់ក្រុមហ៊ុនទាំងឡាយ អាចសាកល្បងដំណោះស្រាយទាំងនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ជ្រើសរើសសិស្ស និស្សិត ដែលកំពុងនៅសិក្សា

ការជ្រើសរើសសិស្ស និស្សិត ឱ្យធ្វើការជាមួយគឺមានអាទិភាពឱ្យពួកគាត់អាចធ្វើការបានយូរ ពីព្រោះពួកគេកំពុងត្រូវការការងារទីមួយរបស់គេ។

គេនឹងមិនទាមទារលក្ខខណ្ឌច្រើនប៉ុន្មានទេ ។ គេត្រូវការឱកាសទទួលបានការងារ និងការបណ្តុះបណ្តាលជំនាញ។

២. ផ្តល់ប្រាក់បៀរវត្សរ៍ និងអត្ថប្រយោជន៍លើសទីផ្សារបន្តិច ដើម្បីឱ្យគេពិបាកនឹងរកជម្រើសផ្សេង។ របៀបនេះ អ្នកនឹងចំណាយច្រើនបន្តិច តែនឹងចំណេញពេល និងថាមពលក្នុងការដោះដូរបុគ្គលិក។

៣. រៀបចំប្រព័ន្ធបណ្តុះបណ្តាលជំនាញសម្រាប់បុគ្គលិក។ មនុស្សមិនងាយធុញនឹងការងារទេ ប្រសិនបើគេមានឱកាស រៀនចេះជំនាញថ្មីជាបន្តបន្ទាប់។ វាជាការងារដ៏ស្មុគស្មាញមួយ សម្រាប់ម្ចាស់អាជីវកម្ម តែប្រសិនបើស្ថាប័នរបស់អ្នកជាកន្លែង ដែលអាចបណ្តុះជំនាញច្បាស់លាស់ ពិតប្រាកដមែន នោះបេក្ខជននានានឹងតម្រង់មករកកន្លែងរបស់អ្នក។

បញ្ហាគឺនៅត្រង់ថា ធ្វើការយូរៗទៅ ធ្វើតែការងារដដែលៗ។ បុគ្គលិកក៏ចាប់ផ្តើមធុញ និងបាត់ការភាពរំភើបក្នុងការងារ ។

៤. ទុកឱ្យកាសឱ្យគេបញ្ចេញសមត្ថភាព

នេះសម្រាប់បុគ្គលិកដែលមានជំនាញខ្ពស់ ស្នាដៃ និងភាពឯករាជ្យ ។ មកដល់ចំណុចមួយ បុគ្គលិកដែលមានបទពិសោធន៍ ការងារច្រើនឆ្នាំលែងបារម្ភអំពីរឿងប្រាក់ខែខ្លាំងហើយ។ គេត្រូវការឱកាសសម្រាប់សាកល្បងសមត្ថភាព ភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើមរបស់គេ។

គេចង់បានជោគជ័យ នៅក្នុងអាជីពការងាររបស់គេ ហួសតែពីរឿងប្រាក់ខែ និងពេលវេលាឈប់សម្រាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here