តើគេបែងចែកប្រភេទហិរញ្ញវត្ថុបែបណា នៅក្នុងទិដ្ឋភាពសង្គម និងជំនួញ?

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ហិរញ្ញវត្ថុត្រូវបានបែងចែកជា៣ប្រភេទធំៗ គឺហិរញ្ញវត្ថុផ្ទាល់ខ្លួន ហិរញ្ញវត្ថុសាជីវកម្ម និងហិរញ្ញវត្ថុសាធារណៈ។

១. ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance)

ការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលណាម្នាក់ ដើម្បីបង្កើតយុទ្ធសាស្រ្ត សម្រាប់បំពេញតម្រូវការនាពេលអនាគត។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានភាពជាក់លាក់ចំពោះស្ថានភាព និងសកម្មភាពរបស់បុគ្គលម្នាក់ៗ ដែលការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនភាគច្រើនពឹងផ្អែកលើប្រាក់ចំណូល តម្រូវការរស់នៅ និងបំណងប្រាថ្នារបស់មនុស្សម្នាក់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧទាហរណ៍ បុគ្គលម្នាក់ៗត្រូវសន្សំប្រាក់ សម្រាប់ការចូលនិវត្តន៍ ដែលតម្រូវឱ្យសន្សំប្រាក់ ​ឬវិនិយោគប្រាក់ឱ្យបានគ្រប់គ្រាន់ ក្នុងកំឡុងពេលធ្វើការរបស់ពួកគេ ដើម្បីផ្តល់កញ្ចប់ថវិកា ដល់ផែនការរយៈពេលវែងរបស់ពួកគេ។ ការសម្រេចចិត្ត ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រភេទនេះ គឺជាហិរញ្ញវត្ថុផ្ទាល់ខ្លួន។

ហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការទិញផលិតផលហិរញ្ញវត្ថុ ដូចជា កាតឥណទាន ធានារ៉ាប់រង ប្រាក់កម្ចីទិញផ្ទះ និងប្រភេទវិនិយោគផ្សេងៗ។ ធនាគារក៏ត្រូវបានគេចាត់ទុកថា ជាសមាសធាតុនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ពីព្រោះបុគ្គលប្រើប្រាស់គណនីពិនិត្យ និងសន្សំរួមទាំងសេវាកម្មទូទាត់តាមអ៊ីនធឺណិត ឬតាមទូរស័ព្ទដូចជា PayPal និង Venmo ។

២. ហិរញ្ញវត្ថុសាជីវកម្ម (Corporate finance)

ហិរញ្ញវត្ថុសាជីវកម្ម សំដៅលើសកម្មភាពហិរញ្ញវត្ថុ ទាក់ទងនឹងការដំណើរការសាជីវកម្ម ដូចជាមានការបែងចែកជាអង្គភាព ឬនាយកដ្ឋានសម្រាប់ត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុ។ ឧទាហរណ៍  ហិរញ្ញវត្ថុសាជីវកម្មមួយ គឺក្រុមហ៊ុនធំមួយប្រហែលជាត្រូវសម្រេចចិត្តថា តើត្រូវប្រមូលប្រាក់បន្ថែម តាមរយៈការបោះលក់មូលបត្របំណុល ឬបោះលក់ភាគហ៊ុន។ ធនាគារវិនិយោគអាចផ្តល់ប្រឹក្សា ដល់ក្រុមហ៊ុនអំពីការពិចារណាបែបនេះ។

អាជីវកម្មថ្មី អាចទទួលបានដើមទុនពីវិនិយោគិន ឬអ្នកបណ្តាក់ទុនជាថ្នូរនឹងចំណែកកម្មសិទ្ធិនៃអាជីវកម្មនោះ។ ប្រសិនបើក្រុមហ៊ុនមួយរីកចម្រើនហើយសម្រេចចិត្ត បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ វានឹងបោះលក់ភាគហ៊ុននៅផ្សារហ៊ុន តាមរយៈការផ្តល់ជូនជាសាធារណៈលើកដំបូង (IPO) ក្នុងការទទួលបានសាច់ប្រាក់បន្ថែម។

ក្នុងករណីផ្សេងទៀត ក្រុមហ៊ុនមួយអាចនឹងចំណាយដើមទុន របស់ខ្លួន ហើយសម្រេចចិត្តថា តើគម្រោងមួយណាដែលត្រូវចំណាយលុយធ្វើ និងគម្រោងណាដែលត្រូវផ្អាកសិន។ ប្រភេទនៃការសម្រេចចិត្តទាំងអស់នេះស្ថិតនៅក្រោមហិរញ្ញវត្ថុសាជីវកម្ម។

៣. ហិរញ្ញវត្ថុសាធារណៈ(Public finance)

ហិរញ្ញវត្ថុសាធារណៈរួមមានការយកពន្ធ ការចំណាយ ការរៀបចំថវិកាជាតិ និងគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ ដែលជះឥទ្ធិពលដល់របៀបដែលរដ្ឋាភិបាល ទូទាត់ប្រាក់ជាមួយប្រជាជន។ រដ្ឋាភិបាលជួយការពារការធ្លាក់ចុះនៃទីផ្សារ ដោយត្រួតពិនិត្យលើការបែងចែកធនធាន ការបែងចែកប្រាក់ចំណូល និងស្ថិរភាពសេដ្ឋកិច្ច។ ចំណូលរដ្ឋាភិបាលជាធម្មតាមានកំណើនតាមរយៈការយកពន្ធ។

ក្រៅពីនេះ ការខ្ចីប្រាក់ពីធនាគារអន្តរជាតិ ក្រុមហ៊ុនធានារ៉ាប់រង និងប្រទេសដទៃទៀត ក៏ជួយដល់ការចំណាយហិរញ្ញវត្ថុ របស់រដ្ឋាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here