អាយុ ៣០ឆ្នាំឡើងទៅ តើអ្នកគួរមានផែនការជីវិតបែបណា ដើម្បីជៀសផុតពីកំហុសហិរញ្ញវត្ថុ?

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់ពីវ័យ៣០ឆ្នាំឡើងទៅ ជាវ័យដែលបុគ្គលភាគច្រើនបានទទួលបទពិសោធន៍ការងារ និងជីវិតបានច្រើនគ្រប់គ្រាន់ រួមទាំងមានលំហូរហិរញ្ញវត្ថុឋិតថេរជាងក្នុងវ័យ២០ឆ្នាំ។

នេះជាវ័យដែលអាចចាត់ទុកថា ជាមនុស្សចាស់ទុំ ហើយអាចចាប់ផ្តើម និងទទួលបន្ទុកគ្រួសារខ្លួនឯងបាន។
ដើម្បីជៀសវាពីកំហុសហិរញ្ញវត្ថុ អាយុចាប់ពី៣០ឆ្នាំ គួរតែមានផែន​ការទាំងប៉ុន្មានខាងក្រោមនេះ។

១- វិនិយោគ ឬមានផែនការវិនិយោគរយៈពេលវែង
បុគ្គលដែលមានអាយុចាប់ពី៣០ឆ្នាំ អាចនិយាយបានថា ជាមនុស្សដែលមានបទពិសោធន៍ ក្នុងជំវិតគួរសមដែរហើយ និងដល់ពេលវេលា ដែលគួរតែចាប់ផ្ដើមវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលនៅពេលខាងមុខ ។

២. គួរគិតគូរពីសារៈសំខាន់របស់ធានារ៉ាប់រង និងមានផែនការសន្សំសម្រាប់គ្រាមានអាសន្ន
ហេតុអ្វីត្រូវគិតពីធានារ៉ាប់រង និងផែនមានផែនការសន្សំ សម្រាប់គ្រាមានអាសន្ន? មនុស្សដែលមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ជាមនុស្សដែលមានតម្រូវការ ឬការចំណាយខ្ពស់មួយ ។ បើសិនជាពួកគេមានគ្រួសារមានប្តីឬប្រពន្ធកូន ការចំណាយនឹងកើនឡើង ហើយបើសិនជាបាត់បង់សមត្ថភាពការងារហោចណាស់ ក៏គេមានការធានារ៉ាប់រង ឬប្រាក់សន្សំទុកផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣.រៀបចំផែនការសម្រាប់ខ្លួនឯង គ្រួសារ និងកូន
បើសិនជាមនុស្ស ដែលមានអាយុចាប់ពី៣០ឆ្នាំឡើងទៅហើយ តែមិនទាន់មានផែនការសម្រាប់ខ្លួន គ្រួសារ និងកូន អាចជាកំហុសមួយក្នុងការរៀបចំហិរញ្ញវត្ថុ ឬអាចថាជាមនុស្ស ដែលមិនទាន់មានចំណេះដឹងហិរញ្ញវត្ថុនៅឡើយ ។ អាយុចន្លោះប៉ុណ្ណេះ ជាអាយុមួយដែលត្រូវតំរ៉ែតំរង់ទិសសម្រាប់ខ្លួនឯង និងគ្រួសារ បើជាមនុស្សប្រុសរឹតតែសំខាន់ ក្នុងការគិតពីគ្រួសារ ព្រោះគេជាអ្នកដែលត្រូវទទួលខុសត្រូវធ្ងន់លើគ្រួសារ។

៤. គិតដិតដល់អំពីការចំណាយធំៗ ដូចជាការទិញឡានទំនើប មុនទិញផ្ទះ ឬទិញដីមិនមានប្លង់រឹង
មនុស្សវ័យនេះ ជាមនុស្សដែលអាចចាត់ទុកថា មនុស្សវ័យកណ្ដាលទៅហើយ ហើយមនុស្សវ័យនេះជាមនុស្ស ដែលគួរតែមានរបស់ទាំងនោះ។ ការកំណត់គោលដៅ ក្នុងការទិញរបស់ទាំងនេះ ក៏គួរតែកំណត់តាំងពីមុនអាយុ៣០ម្ល៉េះ កុំចាំដល់អាយុ៣០ហើយទើបរៀបចំគិតគូរវានោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here