វិធីសាស្ត្រ ៤ណែនាំដោយអ្នកជំនាញក្នុងការគ្រប់គ្រងប្រាក់ប្រចាំរបស់អ្នក

ដោយ៖ សហការី

ភ្នំពេញ៖ ការចាយវាយរបស់យើងម្នាក់ៗក្នុងជីវិតប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលយើងគួរតែមានរូបមន្តឬ ផែនការគ្រប់គ្រងលំហូរសាច់ប្រាក់របស់យើង។ ការជ្រើសរើសរូបមន្តទៀតសោត គួរតែជ្រើសរើសរូបមន្តណាដែលសមបំផុតនឹងស្ថានភាពហិរញ្ញវត្ដុបច្ចុប្បន្នរបស់អ្នក។

រូបមន្តគ្រប់គ្រងលុយកាក់អាចមានច្រើនប្រភេទ យើងនឹងលើកយក៤រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក។
រូបមន្តទី១៖ រូបមន្ត​70/20/10
​ក្នុង​វិធីសាស្ត្រ​មួយ​នេះ​យើង​ត្រូវ​ដក​ចំណូល​ប្រចាំខែ​ចំនួន​70%សម្រាប់​ចំណាយ​លើ​ការប្រើប្រាស់​ប្រចាំខែ​ (​ទាំង​តម្រូវ​ការ​ ​និង​សេចក្ដីត្រូវ​ការ​) ​ហើយ​20%​ទៀត​យើង​ត្រូវ​ដក​សម្រាប់​បំណុល​ ​និង10%​ទៀត​សម្រាប់​ការ​សន្សំ​។​

រូបមន្តទី២៖ រូប​មន្ត80/20
ផែនការ​ចំណាយ​នេះ​ ​ធ្វើឡើង​ដោយ​បែងចែក​ការ​ចំណាយ​ប្រចាំខែ​របស់យើង​ទៅជា​ពីរ​ផ្នែក​​ប៉ុណ្ណោះ​។​ ​មួយ​ផ្នែក​ដែល​ស្មើនឹង80%​នៃ​ចំណូល​សរុប​ត្រូវ​រៀបចំ​សម្រាប់​ ​ការ​ចំណាយ​ទូទៅ​ប្រចាំខែ​ (​ទាំង​តម្រូវ​ការចាំបាច់​ ​សេចក្ដីត្រូវ​ការ​ ​និង​សងបំណុល​) ​ហើយ​ទឹកប្រាក់​ចំនួន20%​ដែល​នៅសល់​គឺ​ត្រូវ​ទុក​សម្រាប់​ការ​សន្សំ​ក្នុង​គោលបំណង​រយៈពេល​វែង​ ​និង​ខ្លី​របស់យើង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបមន្តទី៣៖ រូបមន្ត50/15/5
50/15/5 ​គឺជា​វិធីសាស្ត្រ​ដែល​បែងចែក​ចំណូល​របស់​អ្នក​ចំនួន​50%​សម្រាប់​ប្រើប្រាស់​ទៅលើ​តម្រូវ​ការចាំបាច់​ ​ចំណង់​ ​និង​ដោះស្រាយ​បំណុល​ ​ហើយ​ចំណូល15%​សម្រាប់​សន្សំទុក​ដើម្បី​ប្រើប្រាស់​ពេល​ចូលនិវត្ដន៍​ 5%​ទៀត​សម្រាប់​ចំណាយ​មិន​រំពឹង​ទុក​។​ ​រីឯ30%​វា​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្ដែង​របស់​អ្នក​ ​ដោយ​អ្នក​អាច​​​យកទៅ​បន្ថែម​សម្រាប់​សន្សំប្រាក់​ចូលនិវត្តន៍​ ​ដោះស្រាយ​បំណុល​ជាដើម​។​

រូបមន្តទី៤៖ វិធីសាស្ត្រ​50/30/20
​វិធីសាស្ត្រ50/30/20 ​ជា​ច្បាប់​មួយ​ដែល​បែងចែក​កញ្ចប់​ថវិកា​របស់យើង​ជា​បី​ផ្នែក​ធំ​ៗ​ដូចជា​ ​តម្រូវ​ការ​ ​ចំណង់​ ​និង​ការ​សន្សំ​ ​។​ 50​សំដៅ​លើ​50%​នៃ​ចំណូល​របស់យើង​ប្រើ​សម្រាប់​ ​តម្រូវ​ការចាំបាច់​មិន​អាច​ខ្វះ​បាន​ ដូចជា​ ​ថ្លៃ​ជួលផ្ទះ​ ​ទឹក​ភ្លើង​ ​និង​អាហារ​ជាដើម​។​ 30% ​ប្រើ​សម្រាប់​ចំណង់​ផ្សេងៗ​ ​ដែល​មាន​ដូចជា​ ​ការ​ដើរលេង​ ​ទិញ​ស​ម្ភារៈ​ប្រើប្រាស់​ទំនើប​ៗ​ ​ការ​ក​ម្សាន្ត​ផ្សេងៗ​ជាដើម​។​ ​រី​ 20%​ទៀត​ ​យកទុក​សម្រាប់​សន្សំ​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ផែនការ​អ្វីមួយ​ ​ឬ​សម្រាប់​ដោះស្រាយ​បំណុល​។

យើង​ឃើញ​ថា​ ​រូបមន្ត​នៃ​ការ​គ្រប់គ្រង​លុយកាក់​នីមួយៗ​មាន​លក្ខណៈ​ខុសៗគ្នា​អាស្រ័យ​ទៅលើ​តម្រូវ​ការ​ជាក់ស្ដែង​របស់​អ្នកប្រើប្រាស់​។​ ​ប្រសិនបើ​អ្នក​ទើប​តែ​រៀន​គ្រប់គ្រង​លុយកាក់​ដំបូង​ៗ​ ​យើង​សូម​ទឹកចិត្ត​អ្នក​ឱ្យ​ប្រើប្រាស់​រូបមន្ត​ 80/20 ​ជា​ជំហាន​ដំបូង​គ្រប់គ្រង​ការ​វាយ​ប្រចាំថ្ងៃ​របស់​អ្នក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here