៦វិធីងាយៗនិងស្របច្បាប់ជួយឱ្យអ្នករកលុយបានតាម​ប្រព័ន្ធ​អ៊ឺនធឺណែត

ដោយ៖ សហការី

ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងឃើញថា មាន​មនុស្សមួយចំនួន បានទាញយកនូវអត្ថប្រយោជន៍យ៉ាងច្រើនពីអ៊ិនធឺណិត រហូតដល់អ្នកខ្លះបានផ្លាស់ប្តូរជីវិតពួកគេសឹងតែ១៨០ដឺក្រេ ដោយបាន​ចំណាយ​ពេល​វេលា​ខ្លះ ​នឹង​អាច​រក​ប្រាក់​បាន​ ជាមួយ​​វិធី​ ដែល​ស្រប​ច្បាប់​មួយ​ចំនួន​ និងខ្លីៗ​លើ​ប្រព័ន្ធ​អ៊ឺនធឺណែត។

១. អ្នកអាច​បង្កើត​ គេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់​បណ្ដាញ​ជាមួយ​នឹង​ការ​រក​ចំណូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជា Google AdSense និង​ BuySellAds ជាដើម។ អ្នក​អាច​លក់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ផ្ទាល់​តាម​រយៈ Google DFP (Advertisement Software As a Service)។

២. បង្កើត​ប៉ុស្ដិ៍​ YouTube Channel និង​ចូល​ជា​សមាជិក​របស់​ YouTube ដើម្បី​លក់វីដេអូ​របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Oneload ដើម្បី​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ថែម​ក៏​បាន។

៣. បង្កើត​អ្វី​ដែល​ថ្មី​ ដែល​កើត​ចេញ​ពីគំនិត​ច្នៃ​ប្រឌិត​របស់ អ្នក​ ដូចជា កាបូប គ្រឿង អលង្ការ គំនូរ សម្ភារៈ​រថយន្ដ​ ដោយ​ដាក់​លក់​នៅ​លើ​បណ្ដាញ​គេហទំព័រ​ពាណិជ្ជកម្ម​មួយ​ចំនួន​ដូចជា​​ Etsy, ArtFire or eBay។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. បង្កើត​វ៉េបសាយ​សម្រាប់​លក់​ដោយ​ខ្លួន​ឯង​​ដោយ​ប្រើប្រាស់​ Shopify ឬ SquareSpace យើង​អាច​លក់​បាន​ទាំង​ពីរ ទាំង​ទំនិញ​ និង​សេវាកម្ម​ពី​ការ​ទាញ​យក​ផ្សេង​លើ​វ៉េបសាយ​យើង​។

៥. ធ្វើ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ទៅជា​គ្រូ​ម្នាក់​នៅ​តាម​ប្រព័ន្ធ​អ៊ឺនធឺណែត ឬ តាម​រយៈ Udemy និង SkillShare ដើម្បី​ទទួល​បាន​កម្រៃ​ពី​ការ​បង្រៀន និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់អ្នក​។
៦. បង្កើត​កម្មវីធី​ផ្សេងៗ​ដើម្បី​ជួយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក ដោយ​ការ​បង្ហោះ​វីដេអូ​តាម​រយៈ​ Google Helpouts។ លោក​អ្នក​អាច​បង្កើត​ជា​កម្មវិធីរៀន​សូត្រ​ផ្សេង​ដូចជា វិធី​ធ្វើ​ម្ហូប ការ​រៀន​គណិតវិទ្យា ឬ​ការ​ផ្ដល់​ពី​អនុសាសន៍​​ផ្សេង​ៗ​ក្នុង​ការ​ថែទាំ​សុខភាព​ក៏បាន​។

ក្រៅពីវិធីដែលបានរៀបរាប់ខាងលើ វានៅមានវិធីផ្សេងៗ និងថ្មីៗទៀតដែលអាចជួយអ្នកបង្កើត និងរកលុយបានតាមរយៈអ៊ិនធឺណិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here