ការកសាងប្រភពចំណូលឱ្យរឹងមាំមុននឹងសង់ផ្ទះមានសារៈសំខាន់បែបណា

ដោយ: ម៉ាលីនណា

ភ្នំពេញៈ មនុស្សភាគច្រើន ដែលមានកម្រិតជីវភាពមធ្យម តែងមានបញ្ហានៅក្នុងការប្រើប្រាស់ចំណូល លើការសាងលំនៅដ្ឋាន ដោយពួកគេបានខិតខំធ្វើការ និងសន្សំប្រាក់ បានល្មមធ្វើផ្ទះ ហើយបានចាប់ផ្ដើមយកប្រាក់នោះទៅទិញទាំងអស់ ឬទៅសាងសង់ផ្ទះ ហើយក៏ចាប់ផ្ដើមធ្វើការទាំងត្រដរខ្យល់ ដើម្បីសន្សំប្រាក់ជាបន្តបន្ទាប់ទៀត។

ការធ្វើបែបនេះ នាំឱ្យពួកគេហត់នឿយអស់មួយជីវិត ដោយលោករ៉ូប៊ឺត ធីគីយ៉ូសាគី (Robert T.Kiyosaki) ផ្ដល់យោបល់ថា “សម្រាប់អ្នកមានជីវភាពមធ្យម ត្រូវសន្សំប្រាក់ដើម្បីកសាងប្រភពប្រាក់ចំណូលសិនបន្ទាប់មក ចាំយកប្រាក់ចំណេញទិញផ្ទះ ដោយបង់រំលស់ទៅទិញដីសាងសង់ផ្ទះខ្លួនឯង”។

ជម្រើស គឺជាតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប ហើយយើងត្រូវតែមានផ្ទះសម្រាប់ជាជម្រក និងប្រើភាពកក់ក្តៅដល់គ្រួសារ ប៉ុន្តែយើងចាត់ចែងប្រាក់កាសសម្រាប់ធ្វើផ្ទះឲ្យបានត្រឹមត្រូវតាមពេលវេលា គឺត្រូវសង់ផ្ទះបន្ទាប់ពីសង់ប្រភពចំណូល ដែលមានស្ថេរភាពជាមុនសិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យើងពេលនេះអាចរស់នៅជាបណ្ដោះអាសន្ន នៅក្នុងផ្ទះតូចផ្ទះចាស់ ឬផ្ទះជួលសិន ហើយខំសន្សំលុយដើម្បីបង្កើតមុខរបរ មិនចាំទាល់តែមានដើមទុនច្រើន ទើបអាចបង្កើតមុខរបរនោះទេ គឺយើងត្រូវបង្កើតមុខរបរតូចតាចតាមផ្លូវ ដូចជា ការលក់ទឹកអំពៅ បុកល្ហុង នំបុ័ង ហតដក ខ្យងស្ងោរ ក្ដាមឆ្អើរសាច់អាំង-ល-។

ទាំងនេះ សុទ្ធសឹងតែជាមុខរបស់មិនចំណាយដើមទុនច្រើន ទីកន្លែងធំនិងមិនចាំបាច់មានចំណេះដឹងជ្រៅជ្រះអ្វីនោះទេ។

ប្រសិនជាអ្នកកំពុងបម្រើការងារ នៅក្នុងក្រុមហ៊ុនឯកជន ឬរោងចក្រសហគ្រាស អ្នកក៏អាចចំណាយពេលវេលាក្រៅម៉ោង ប្រកបមុខរបរតូចតាចខាងលើបានដែរ ធ្វើបែបនេះ ដើម្បីកុំទុកពេលវេលាសល់ចោលឥតប្រយោជន៍ និងដើម្បីរៀនសូត្របង្កើនចំណេះដឹង ក្នុងការរកស៊ីផងដែរ ទន្ទឹមនឹងការបង្កើតមុខរបរខ្នាតតូចនេះ អ្នកអាចសន្សំប្រាក់បានជារៀងរាល់ថ្ងៃ ដើម្បីបង្កើតមុខរបរឲ្យកាន់តែធំ មានទីតាំងច្បាស់លាស់ និងចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ និងរៀបចំបញ្ជីស្នាមចំណូលចំណាយឱ្យបានត្រឹមត្រូវ ដើម្បីជាអំណះអំណាងក្នុងការខ្ចីលុយពីធនាគារ។

ក្នុងរយៈពេល៣ឆ្នាំទៅ ៥ឆ្នាំ អ្នកត្រូវខិតខំអភិវឌ្ឍនិងពង្រីកមុខរបរឲ្យធំ និងមាន ស្ថេរភាព វាហាក់បីដូចជាអ្នកដាំដើមឈើមួយដើម គឺត្រូវថែទាំឱ្យវារីកលូតលាស់ធំធាត់មាន ផែនការនៅពេលណា មុខរបរមានប្រាក់ចំណូល ដែលមានស្ថេរភាពហើយនោះ អ្នកអាចចាប់ផ្ដើមទិញអចលនទ្រព្យ ដូចជាទិញផ្ទះ ទិញដី ឬសាងសង់ផ្ទះតាមប្រភពចំណូលនោះ។

ពេលនោះធនាគារ ក៏អាចអោយអ្នកខ្ចីប្រាក់ ពីព្រោះតែអ្នកមានប្រភពចំណូលច្បាស់លាស់រៀងរហូត។ បើអ្នកគ្មានប្រភពប្រាក់ចំណូលទេ ជាពិសេសគឺគ្មានមុខរបរនោះ អ្នកមិនអាចខ្ចីប្រាក់ពីធនាគារបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here