លោកយិន លាងគង់ លើកឡើងពីឥទ្ឋិពលនៃព៌តមាន ដែលមានលក្ខណៈវិជ្ជមាន និងអវិជ្ជមាន

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ នៅពេលអ្នកទទួលបានដំណឹង ឬព៌តមាន ដែលមានលក្ខណៈវិជ្ជមាន នឹងធ្វើឲ្យខួរក្បាលរបស់អ្នកទទួលបានថាមពល ស្រស់ស្រា​យ ប៉ុន្តែនៅពេលដែលខួរក្បាលរបស់អ្នក ទទួលបានព៌តមាន ដែលមានលក្ខណៈអវិជ្ជមាន ខួរក្បាលរបស់នឹងត្រូវបានគេបំពុល។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានប្រឡូកក្នុងអាជីពសារព៌តមាន ពីបុគ្គលិករបស់គេ និងបានតស៊ូរហូតអាចបង្កើតស្ថាប័នមួយ ដោយខ្លូនឯង និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានមានប្រសាសន៍ថា សង្គមមួយដែលមានស្ថាប័នព៌តមាន ឬការផ្សព្វ​ផ្សាយព៌តមានមានលក្ខណៈបំពុល និយាយតែរឿងឃាត​កម្ម កាប់ចាក់ លែងលះ ហែកកេរ្ត៍គ្រួសាររបស់ខ្លួន នឹងធ្វើឲ្យជាតិសាស​ន៍នោះមានជម្ងឺ ផ្លូវចិត្តដោយផ្ទាល់ និងប្រយោល។

លោកបន្តលើកជាឧទាហរណ៍ជាក់ស្តែងថា “គ្រប់ស្ថានីយ៍ទូរទ​ស្សន៍ សុទ្ឋតែផ្សាយតែពីបទចំរៀង ការប្រជុំតមន្រ្តី ឬខនសឺតបានធ្វើឲ្យកុមាររបស់ប្រទេសនោះ មាននិស្ស័យសិល្បៈច្រើន ដោយសារនៅពេលពួកគេចាប់កំណើត ម្តាយរបស់ពួកគេចំណាយពេលច្រើន មើលសិល្បៈអស់ទាំងនោះនៅផ្ទះរបស់ខ្លួន” ។ លោកបន្តថា​”ជួនកាលឱពុកម្តាយខ្លះ មិនមាននិស្ស័យសិល្បៈទេ ប៉ុន្តែពួកគាត់ឆ្ងល់កូនរបស់ខ្លួនចេះរាំ ច្រៀងយ៉ាងរសរវើក ដោយភ្លេតគិតពីមូលហេតុថា ម្តាយរបស់កុមារនោះបានចំណាយពេលច្រើន មើលតន្រ្តីនៅតាមកញ្ចក់ទូរទស្សន៍”។

លោកយិន លាងគង់បានបន្តថា នៅប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងកម្ពុជា បណ្តាញផ្សព្វផ្សាយរបស់ពួកគេ បានផលិតស្ពតជាច្រើនអប់​រំពីសីលធ៌ម អប់រំពីវប​្បធ៌ម និងអំណាចនៃមោទភាពសំរាប់ជាតិរបស់ពួកគេ ដើម្បីពង្រីកឥទ្ឋិពលវិជ្ជមាន សម្រាប់ប្រជាជាតិរបស់គេផង និងផ្សព្វផ្សា​យពីភាពវិជ្ជមាន ពីប្រទេសរបស់ពួកគេទៅកាន់ពិភពលោកផងដែរ ដែលវាបានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្ហាញពីមុខមាត់ កិត្តិនាម កិត្យានុ​ភាពជាតិសាសន៍របស់គេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែប្រព័ន្ឋផ្សព្វផ្សាយកម្ពុជាភាគច្រើន បានផ្សាយរឿងអវិជមានជាច្រើនទាក់ឃាតកម្ម អំពើចោរកម្ម ការចាប់រំលោភសេពសន្ឋវៈ រឿងអាស្រូវរបស់បុគ្គល ការកាប់សំលាប់ បទឧក្រិដ្ឋនានាជាដើម ដែលជារឿងគួរឲ្យ​សោក​ស្តាយមួយ។

សំណួរនៅទីនេះថា តើរឿងទាំងនោះបានផ្តល់ផលវិជ្ជាមានអ្វី ដល់សង្គមរបស់ខ្លួន ហើយជនបរទេស ដែលបានឃើញពីអំពើទាំងនោះពួកគេគិតបែបណា? ពួកគេនឹងសម្រេចចិត្តមកទស្សនាកម្ពុជាច្រើនឬទេ? ។
ការពិតផលប៉ះពាល់នៃព៌តមាន មានឥទ្ឋិពលទាំងផ្ទាល់ផង និងប្រយោ​ល​ផងដល់សង្គម។

ឥទ្ឋិពលដោយផ្ទាល់
ច្បាស់ណាស់ ផលប៉ះពាល់ពីព៌តមានអវិជ្ជមាន នឹងធ្វើឲ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនាមានអារម្មណ៍ស្រ្តេសភ្លាមៗរួចទៅហើយ ហើយរូបភាពនៅលើសារព៌តមាន ដែលមានលក្ខណៈបំពុលបែបនេះ នឹងសាយភាយមិនត្រឹមតែក្របខ័ណ្ឌក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឥទ្ឋិពលអវិជ្ជមានដល់ក្រៅ​ប្រទេសផងដែរ។

ប្រយោល
ព៌តមានអវិជ្ជមាន ដែលជះឥទ្ឋិពលដោយប្រយោល ជួនកាលវាមិនអាចមើលឃើញភ្លាមៗនោះទេ ប៉ុន្តែអំពើហឹង្សាដែលបានលើកយកមកបង្ហា​ញ ទម្រង់សិល្បៈដែលត្រូវបានទស្សនាដោយម្តាយ ឬស្រ្តីមានផ្ទៃពោះ នឹងជះឥទ្ឋិពលដល់ទារកនៅក្នុងផ្ទៃម្តាយរបស់ពួកគេ ព្រោះតាមលក្ខខ័ណ្ឌវិទ្យាសាស្រ្តទារក ដែលមានអាយុ៣ខែក្នុងផ្ទៃម្តាយ ចាប់ផ្តើមទទួលបានញ្ញាណ និងដឹងពីសកម្មភាពខាងក្រៅ ឬអំពើរបស់ម្តាយ ឱពុក និងសហគមន៍ជុំវិញរបស់ខ្លួនហើយ។

ជាក់ស្តែងបើសិនជាឱពុក ម្តាយឧស្សាហ៍ប្រើអំពើហឹង្សាលើគ្នា អំឡុងម្តាយមានផ្ទៃពោះ ទារកកើតមក នៅពេលពួកគេដឹងក្តី ពួកគេតែងតែមានអារម្មណ៍ហឹង្សាដិតជាប់មកជាមួយខ្លួនគេជាស្វ័យប្រវត្តិ។
បើសិនជាម្តាយកំពុងមានផ្ទៃពោះ ចូលចិត្តអានសៀវភៅ កូនរបស់ពួកគាត់កើតមក នឹងស្រលាញ់សៀវភៅ នឹងការអានសៀវភៅ នៅពេលពួកគេធំឡើង។នេះបើតាមការស្រាវជ្រាវពីស្ថាប័នអន្តរជាតិជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here