តើ Angel Investor ជាប្រភេទវិនិយោគិនបែបណានៅក្នុងទិដ្ឋភាពជំនួញ

ដោយ: សហសេវិក

ភ្នំពេញ: Angel Investor ដូចដែលពាក្យ investor បកប្រែជាភាសាខ្មែរមកថាអ្នកវិនិយោគ និងពាក្យថា angel ដែលគេប្រែថាល្អ។

Angel Investor គឺជាបុគ្គលដែលផ្តល់ដើមទុន ដល់អាជីវកម្ម ឬ អាជីវកម្មទើបនឹងចាប់ផ្តើមថ្មី។ ជាទូទៅ គេធ្វើបែបនេះ ដើម្បីប្តូរយកភាគហ៊ុននៃអាជីវកម្មនោះ។

Angel Investor ច្រើនតែផ្តល់ជំនួយដល់អាជីវកម្ម នៅពេលអាជីវកម្ម ទើបនឹងចាប់ផ្តើមខណៈពេលអត្រាបរាជ័យខ្ពស់ និងជាពេលដែលអ្នកវិនិយោគភាគច្រើន មិនសូវជាចង់បណ្តាក់ទុន។ Angel investor អាចធ្វើជាលក្ខណៈបុគ្គល ឬជាក្រុម និងបណ្តាញផ្សេងៗ ដើម្បីជួយគ្នាបណ្តាក់ទុន និងជ្រោមជ្រែងអាជីវកម្មដែលពួកគេជួយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចុះបើយើងចង់បើកអាជីវកម្មដែរ តើទៅរក Angel Investor ពីណាមកបាន?

១. ត្រូវដឹងថាវិនិយោគិនប្រភេទណាដែលអ្នកគួរស្វែងរក
បើមិនដឹងថាវិនិយោគិនប្រភេទណា ដែលគួរតែស្វែងរកផង រកយ៉ាងម៉េចនឹងឃើញ។ បើតាមលោក Ralph Kroman មកពីក្រុមហ៊ុន WeirFoulds LLP បានប្រាប់ថា អ្នកវិនិយោគ Angel Investor ទូទៅមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
-មានចំណូលលើសពី១០ ម៉ឺនដុល្លារ
-មានតម្លៃ net worth លើសរហូតដល់១លានដុល្លារ
-ចង់វិនិយោគចាប់ពី៥ ដល់៧ឆ្នាំ (តែក៏មានអ្នកវិនិយោគខ្លះនឹងដកដើមទុនចេញនៅត្រឹមតែប៉ុន្មានឆ្នាំក្រោយក៏ថាបាន)។
-ចូលចិត្តចូលរួមសហការ និងឲ្យដំបូន្មានដល់សហគ្រិន ឬម្ចាស់អាជីវកម្មតូចៗ។
-វិនិយោគរហូតដល់ ១៥០០០០ ដុល្លារ តែអាចនឹងនាំវិនិយោគិនដទៃមកចូលរួមវិនិយោគផងដែរ។
-ណែនាំអ្នកដទៃឲ្យវិនិយោគ បើទោះជាគាត់មិនវិនិយោគខ្លួនឯងក៏ដោយ។
-ចូលចិត្តវិនិយោគក្នុងវិស័យដែលខ្លួនមានបទពិសោធន៍
-ច្រើនទទួលបានការរកស៊ីតាមរយៈការណែនាំពីបណ្តាញ។

អ្នកវិនិយោគបែបAngel Investor ស្វែងរកអាជីវកម្មដែលមានវិសា​លភាពក្នុងការរីកចម្រើន ហើយពួកគេក៏យល់ដែរថា វាអាចនឹងត្រូវការពេលប៉ុន្មានឆ្នាំមុន នឹងគេទទួលបានផលចំណេញ ហើយគេក៏រំពឹងថាវានឹងប៉ះប៉ូវការផ្សងគ្រោះថ្នាក់វិនិយោគរបស់គេផងដែរ។

២. រកមើលនៅជិតៗខ្លួន
មុននឹងទៅមើលអ្នកឆ្ងាយៗ អ្នកអាចចាប់ផ្តើមមើលពីអ្នកជិតៗខ្លួនបាន។ អ្នកអាចចាប់ផ្តើមពីសាច់ញាតិ និងមិត្តភក្តិខ្លួនឯងសិនក៏បាន។ សាកគិតមើល តើអ្នកមានស្គាល់អ្នកណាម្នាក់ ដែលបានវិនិយោគលើធុរកិច្ចបង្កើតថ្មី ឬ startup ដែរឬទេ? ថាមិនត្រូវគេអាចនឹងចាប់អារម្មណ៍វិនិយោគជាមួយអ្នកដែរក៏ថាបាន។

បណ្តាញដែលល្អ គឺតែងតែជាប្រយោជន៍ សម្រាប់អ្នកជានិច្ចនៅពេលដែលអ្នកត្រូវការដើមទុន ដោយសារតែមនុស្សភាគច្រើន ជ្រើសរើសវិនិយោគជាមួយអ្នកដែលគេស្គាល់ ជាជាងអ្នកដែលគេមិនដែលស្គាល់ ព្រោះតែបញ្ហាទំនុកចិត្ត។ អ៊ីចឹងហើយ កុំខ្លាចនឹងដើរសួរគេអី។

៣. ប្រើប្រាស់បណ្តាញ
ជាទូទៅ មនុស្សភាគច្រើនបានជួប Angel Investor តាមរយៈបណ្តាញ។ Angel Investor មិនមែនចេះតែដើរៗក៏ជួបនោះទេ។ ដើម្បីស្វែងរក Angel Investor អ្នកត្រូវស្គាល់មនុស្ស ដែលអាចនាំអ្នកទៅភ្ជាប់ជាមួយនឹងវិនិយោគិនដែលអ្នកត្រូវការបាន។ ហេតុនេះ អ្នកគួរបង្កើតបណ្តាញឲ្យបានច្រើន តាមរយៈការចូលរួមជាមួយនឹងអាជីវកម្ម និងសមាគមអាជីវកម្មក្នុងតំបន់។

និយាយឲ្យខ្លី ចូរផ្តោតលើម្ចាស់អាជីវកម្ម ដោយសារពួកគេគឺជាអ្នកដែលអាចក្លាយជា Angel Investor ឬបើមិនអ៊ីចឹងក៏អាចនឹងស្គាល់នរណាម្នាក់ដែលជា Angel Investor ដែរ។ ចូលរួមកម្មវិធីអាជីវកម្ម ផ្សេងៗតាមដែលអាចធ្វើបាន ហើយព្យាយាមបង្កើតបណ្តាញឲ្យបានច្រើន។ ធ្វើយ៉ាងណាឲ្យមានមនុស្សកាន់តែច្រើនស្គាល់ឈ្មោះ និងចំណាំមុខអ្នកទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here