តើកម្រិតPH8របស់ទឹកពិាសារឋានសួគ៌បូកគោជួយលើកកំពស់ សុខភាពយ៉ាងដូចម្តេច?

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការជ្រើសរើសទឹកពិសារទទួលទានមានសារៈសំខាន់ណាស់ ដើម្បីរក្សាសំណើមក្នុងរាងកាយផង និងលើកកំពស់សុខភាពផង។

ជាមួយនឹងកម្រិតPH៨របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPHលើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។

ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។

គ្រប់ដំណាក់កាលនៃការផលិត ត្រូវបានដំណើរការយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យនិងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាពទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទឹកពិសាឋានសួគ៌បូកគោមានបួនចំណុះ គឺចំណុះ៣៣០មីលីលីត្រ ៥០០មីលីលីត្រ១៥០០មីលីលីត្រ និង២០លីត្រ។

រោងចក្រផលិតទឹក ត្រូវបានសាងសង់នៅលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្ម ទំនើបនិងបច្ចេកវិទ្យាខ្ពស់បំផុត។

លោកសៅ សារិននាយកចាត់ការទូទៅស្តីទីសណ្ឋាគារឋានសួគ៌  សុខា បានមានប្រសាសន៍ឲ្យដឹងថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១.០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។

លោកបានបន្តថា “ប្រសិនបើទឹកពិសារចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេរ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។

យោងតាមការសិក្សារបស់អ្នកជំនាញ មកពីប្រទេសម៉ាឡេស៊ី បានការកោតសរសើរ និងទទួលស្គាល់ចំពោះគុណភាព នៃទឹកពិសាឋានសួគ៌បូកគោយ៉ាងខ្លាំង ដោយសារតែទឹកពិសាររបស់យើង មានប្រភពមកពីប្រភពទឹកដែលមាននីវ៉ូខ្ពស់ មិនមានសារធាតុគីមីនានាហូរចូលឡើយ។ លោកបន្តថា ដោយសារភ្នំបូកគោមានកំពស់ខ្ពស់ ហេតុនេះផ្ទៃបឹងផ្ទុកទឹករបស់យើង ស្រូបយកដំណក់ទឹកភ្ញៀង​ស្អាត ដែលជាទឹកមិនរងការបំពុលពីផ្សែងបំពុល និងសារធាតុគីមីផ្សេងៗឡើយ។

លោកសៅ សារិនបានឲ្យដឹងទៀតថា ខែ្សចង្វាក់ផលិតកម្មនេះបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៧ មានសមត្ថភាពផលិតទឹកពិសារបានជាមធ្យម ចំនួន១.២០០កេសក្នុងមួយថ្ងៃ សម្រាប់ចំណុះ៥០០មលនិង៣៣០មល។ សម្រាប់ចំណុះ១៥០០មល ជាមធ្យមផលិតបានចំនួន១.២០០ដបក្នុងមួយថ្ងៃ។

លោក អ្នកអាចរកទិញទឹកពិសាឋានសួគ៌បូកគោ ពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ ក្នុងការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នកតាមរយៈលេខ088 94 94 61។

ដោយមានកំពស់១០៧៥ម៉ែត្រ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់ដ៏ពិសិដ្ឋមួយ ដែលមានអាកាសធាតុត្រជាក់គ្រប់រដូវកាល។ ដំណក់ទឹក ដែលត្រូវបានទាញយកមកប្រើប្រាស់ សំរាប់ទឹកពិសារ “ឋានសួគ៌បូូកគោ” មានគុណភាពខ្ពស់ ជួយសុខភាពអ្នក ពិសារ ប្រៀបដូចជា ទឹកដែលត្រូវបានទាញយកពីភ្នំហ្វូជីប្រទេសជប៉ុន។

ជាមួយនឹងសេវាកម្ម ពោរពេញដោយភាពសំរិតសំរាំង និងការពង្រីកសេវាកម្ម ចែកចាយកាន់តែទូលំទូលាយ ទឹកពិសារឋានសួគ៌​បូកគោបាន និងកំពុងចាប់ផ្តើមពេញនិយម និងជ្រើសរើសយកមកទទួលទានពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

ទឹកពិសាឋានសួគ៌បូកគោត្រូវបានផលិត និងវេចខ្ចប់នៅក្នុងសហគ្រាស ផលិតទឹកពិសានៅលើភ្នំបូកគោ ជាប្រភពទឹកស្អាតមិនមានសារធាតុពុលនិងមេរោគផ្សេងៗ ហើយផ្តល់នូវសុខភាពល្អចំពោះសុខភាពមនុស្សគ្រប់វ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here