យុវជនចិន អាយុទើប ២៥ឆ្នាំ ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារវ័យក្មេងបំផុតប្រចាំតំបន់អាស៊ី

ដោយៈសុខុម

ប្រទេសចិនៈ យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញឱ្យបានដឹងថា នៅក្នុងពិភពលោកមានមហាសេដ្ឋីពាន់លានដុល្លារ (Billionaire) ចំនួនជាង ២.៦០០នាក់ ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា រហូតដល់ទៅជាង១២ទ្រីលានដុល្លារអាមេរិក។

ក្នុងចំណោមប្រទេសទាំងអស់ទូទាំងពិភពលោក សហរដ្ឋអាមេរិក មានមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបង្អស់ គឺមានចំនួនរហូតដល់ទៅ៧៣៥នាក់ រួមមានទាំងកំពូលមហាសេដ្ឋី Elon Musk និងកំពូលមហាសេដ្ឋី Jeff Bezos ដែលជាមេក្រុមហ៊ុនបច្ចេកវិទ្យាយក្សផងដែរ។

បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ជាមួ​យនឹងចំនួនមហាសេដ្ឋី ពាន់លានដុល្លារ ៦០៧នាក់ រួមទាំងលោក Wang Zelong អាយុទើប២៥ឆ្នាំ ដែលជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំតំបន់អាស៊ីផងដែរ។

*តើមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំតំបន់អាស៊ី រូបនេះជានរណា ហើយទ្រព្យសម្បត្តិរបស់គាត់បានមកពីណា?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wang Zelong បានជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes កាលពីឆ្នាំមុន នៅពេលគាត់ទទួលមរតកភាគហ៊ុន ដែលមានតម្លៃជាង១,៣ពាន់លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុនគីមី CNNC Hua Yuan Titanium Dioxide Co. ដែលចុះបញ្ជីលើផ្សារភាគហ៊ុនក្រុងស៊ឹនជិន (Shenzhen Stock Exchange)។ ផលិតផលរបស់ក្រុមហ៊ុននេះធ្វើទីផ្សារក្រោមប៊្រែន CHTi។

ក្រៅពីនេះ គាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Lomon Billions Group ដែលផលិតទីតានីញ៉ូមឌីអុកស៊ីតផងដែរ​។ មួយឆ្នាំក្រោយមក ទ្រព្យសម្បត្តិរបស់លោក Wang Zelong បានកើនឡើងរហូតដល់១,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទស្សនាវដ្តី Forbes៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here