តោះមកស្គាល់ព្រះនាមទេពធីតាទាំង ៧អង្គ ដែលយាងផ្លាស់វេនគ្នាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេពធីតាសង្រ្កាន្តទាំង៧អង្គ ដែលតែងតែផ្លាស់វេនគ្នានាឱកាស​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវចាស់ទុំខ្មែរបានចងក្រងបន្សល់ទុកមកពីបុរាណរៀងមក មានព្រះនាមខុសៗគ្នា។

ព្រះនាមទេពធីតាទាំង៧អង្គ ដែលមកផ្លាស់វេនគ្នាជាបន្តបន្ទាប់រួមមាន៖

ទី១ ព្រះនាង ធុង្សទេវី (ចូលឆ្នាំចំថ្ងៃអាទិត្យ) សៀតផ្កាទទឹម ប្រដាប់ដោយគ្រឿងមទុមរាគ សោយផ្លែល្វាជាអាហារ។ ព្រហស្តស្តាំទ្រង់ចក្រ ព្រះហស្តឆ្វេងស័ង្ខ គ្រុឌជាពាហន: (ជិះគ្រុឌ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ព្រះនាង គោរាគទេវី( ចូលឆ្នាំចំថ្ងៃចន្ទ) ទ្រង់សៀតផ្ការមន្ទារបុស្ប(ផ្កាត្រកៀត) ប្រដាប់ដោយកែវមុក្តា សោយប្រេងល្ងជាអាហារ។ ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះ ហស្តឆ្វេងទ្រង់ចាប់មុខព្រះខ័ន ព្យគ្ឃរាជពាហន:(ជិះខ្លាធំ)។

ទី៣. ព្រះនាង រាក្សស ទេវី(ចូលឆ្នាំត្រូវថ្ងៃអង្គារ)សៀតផ្ការឈូកក្រហម ប្រដាប់ ដោយគ្រឿងមោរ៉ា សោយលោហិតជាអាហារ។ ព្រះហស្តស្តាំ ទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ សូករជាពាហន:(ជិះជ្រូក)។

ទី៤ ព្រះនាង មណ្ឌាទេវី (ចូលឆ្នាំចំលើថ្ងៃពុធ) សៀតផ្ការចំប៉ា ប្រដាប់ដោយគ្រឿងពិទូរ្យ សោយទឹកដោះជាអាហារ។ ព្រះហស្តស្តាំទ្រង់ដែកស្រួច(ម្ជុល) ព្រះហស្តឆ្ចេង ទ្រង់ឈើច្រត់ លាជាពាហន:(ជិះលា)។

ទី៥ ព្រះនាង កិរិណីទេវី (ចូលឆ្នាំចំលើថ្ងៃព្រហស្បតិ៍) សៀតផ្កាមណ្ឌា ប្រដាប់ដោយកែវមរកដ សោយសណ្តែកល្ង ជាអាហារ។ ព្រះហសហតស្តាំទ្រង់កង្វេរ ព្រះហស្តឆ្វេង អាវុធ (កាំភ្លើង) ហត្ថីជាពាហន:(ជិះដំរីឈ្មោល)។

ទី៦ ព្រះនាង កិមិទា(ជួនឃើញហៅកិមិរា)ទេវី (ចូលឆ្នាំចំលើថ្ងៃសុក្រ) សៀតផ្កាចង្កុលណី ប្រដាប់ដោយគ្រឿងបុសរ៉ាខាំ សោយចេកទឹក ជាអាហារ។ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង ទ្រង់ពិណ ក្របីជាពាហន: (ជិះក្របី)។

ទី៧ ព្រះនាងមហោធរាទេវី (ចូលឆ្នាំចំលើថ្ងៃសៅរ៍) សៀតផ្កាត្រកៀត (ខ្លះថាផ្កាក្រូច)ប្រដាប់ដោយ គ្រឿងកែវនឹលរ័ត្ន សោយសាច់ទ្រាយ(ម្រឹគពួកឈ្លូស)ជាអាហារ។ ព្រះហស្តស្តាំទ្រង់ចក្រ ព្រះហស្តឆ្វេងទ្រង់ ត្រីសូល៍ (ខ្លះថាអាវុធ) មយូរាជាពាហន:(ជិះក្ងោក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here