ចំណេះដឹង! តើពន្ធ និងអាករ មានលក្ខណៈខុសគ្នាដែរឬទេ?

ដោយៈ ម៉ាណេត

ភ្នំពេញៈនៅក្នុងផ្នែកពន្ឋ គេនិយាយពីពន្ឋ និងអាករដែលជាភាសាគេនិយាយរត់មាត់ ហើយជាក៏អ្វីដែលអ្នករកស៊ីចង់រត់គេចផងដែរ ប៉ុន្តែតើពន្ឋនិងអាករខុសគ្នាឬទេ ជាអ្វីដែលយើងចង់ពន្យល់នៅថ្ងៃនេះ។

លក្ខណៈដូចគ្នាៈ ពន្ធនិងអាករមានន័យទូទៅដូចគ្នាគឺជាកាតព្វកិច្ចរបស់ពលរដ្ឋនិងគ្រប់

សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជូនរដ្ឋទៅតាមច្បាប់កំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លក្ខណៈខុសគ្នាៈ

ពាក្យ ពន្ធ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយផ្ទាល់។ និយាយឱ្យងាយយល់ ពន្ធ មានន័យពន្ធផ្ទាល់ ឬបន្ទុកផ្ទាល់ឬកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឱ្យបង់ផ្ទាល់ពីអ្នកជាប់ពន្ធ។

ឧទាហរណ៍ ពន្ធលើប្រាក់បៀវត្សរ៍ ជាពន្ធផ្ទាល់ ព្រោះត្រូវទាផ្ទាល់ពីអ្នកជាប់ពន្ធ។ ពន្ធលើប្រាក់ចំណេញ ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីក្រុមហ៊ុន ឬអាជីវករ ។ និងពន្ធលើធម្យោបាយ និងយានជំនិះជាពន្ធផ្ទាល់ ព្រោះត្រូវទារពីម្ចាស់យានជំនិះ។

ពាក្យ អាករៈ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយប្រយោល។ និយាយឲ្យងាយយល់ អាករ មានន័យថា ពន្ធប្រយោលឬបន្ទុកប្រយោល ឬកាតព្វកិច្ចប្រយោលដែលតម្រូវឪ្យបង់ដោយប្រយោលពីអ្នកជាប់ពន្ធ។

ឧទាហរណ៍ អាករតម្លៃបន្ថែមជាពន្ធប្រយោល ត្រូវកំណត់តម្លៃបន្ថែមទៅលើទំនិញ ឬសេវា ដែលបានទិញពីអ្នកប្រើប្រាស់ចុងក្រោយ។ អាករពិសេសលើទំនិញ និងសេវាមួយចំនួនជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកប្រើប្រាស់ មិនមែនអ្នកផ្គត់ផ្គង់ទេ។

អាករលើការស្នាក់នៅជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ មិនមែនបង់ដោយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here