វិធីសន្សំលុយទាំង៥ របស់កំពូល​មហា​សេដ្ឋី Bill Gates , Tony Robbins និង Jeff Bezos

ដោយ៖ សហការី

ភ្នំពេញ៖ មនុស្ស​កាន់​តែ​មាន​កាន់​តែ​ដឹង​ពី​វិធី​រក​ និង​សន្សំ​ប្រាក់ ហើយ​អ្វី​ដែល​ពួក​គេ​ចង់​អោយ​មនុស្ស​ទូទៅ​ធ្វើ​គឺ​យ៉ាង​ហោច​ណាស់​រក្សា​ប្រាក់​ដែល​អ្នក​រក​បាន​អោយ​នៅ​ជាមួយ​​អ្នក​បាន​យូរ​បំផុត។

បើតាម​សារព័ត៌មាន​អន្តរជាតិ​ INC កំពូល​មហា​សេដ្ឋី​ទាំង​បី​រូប​ Bill Gates, Tony Robbins និង Jeff Bezos ​បាន​ផ្ដល់​នូវ​មេរៀន​សន្សំ​លុយ​ទាំង​៥​​ចំណុច​ដើម្បី​អោយ​មនុស្ស​ធម្មតា​សន្សំ​ និង​រីកចម្រើន​ពី​អ្វី​ដែល​ពួក​គេ​មាន​ស្រាប់​ហើយ។

ទី​១ កំណត់​គោលដៅ​ខ្លួន​អ្នក​ជា​អ្នក​មាន៖ លោក Tony Robbins ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​សាច់​ប្រាក់​​៤៨០​លាន​ដុល្លារ និយាយ​ថា ជោគជ័យ​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ជីវិត កើត​ចេញ​ពី “ការ​កំណត់​គោល​ដៅ​របស់​មនុស្ស​ម្នាក់”។ ពេល​ដែល​លោក Robbins នៅ​ក្មេង តាម​រយៈ​គេហទំព័រ​របស់​លោក​សរសេរ​ថា លោក​នឹង​រត់​ទន្ទេញ​ប្រាប់​ខ្លួន​លោក​ពី​ភាព​សម្បូរបែប​នេះ​ផ្លូវ​ដែល​លោក​នឹង​ត្រូវ​ដើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ កុំ​ខ្ជះខ្ជាយ​លុយ​៖ ប្រសិន​បើ​អ្នក​មិន​អាច​សន្តំ​លុយ​អោយ​រត់​តាម​ទិស​ដៅ​របស់​អ្នក អ្នក​នៅ​តែ​អាច​​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អោយ​អ្វី​ដែល​អ្នក​មាន​នៅ​ជាមួយ​អ្នក​បាន​យូរ។ លោក Robbins ក៏​គិត​ថា មនុស្ស​គួរ​តែ​​ចំណាយ​​លុយ​លើ​អ្វី​ដែល​​យើង​ត្រូវ​ការ​ដើម្បី​អោយ​ជីវិត​រីករាយ​ដែរ។

សម្រាប់​លោក ការ​មិន​ញ៉ាំ​អាហារ​ពេល​​ល្ងាច​នៅ​ខាង​ក្រៅ​​មួយ​ពេល​ក្នុង​មួយ​សប្ដាហ៍ និង​ញ៉ាំ​​​នៅ​ផ្ទះ​ជំនួស​​វិញ​គឺ​អាច​សន្សំ​បាន​២០០០​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ។ ​ប្រសិន​បើ​អ្នក​យក​លុយ​នោះ​ទៅ​វិនិយោគ​ដែល​រក​ចំណូល​បាន​៨%​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈ​ពេល​៤០​ឆ្នាំ វា​គឺ​ក្បែរ​នឹង​៥៦០ ០០០​ដុល្លារ​ទៅ​ហើយ។

ទី៣ ប្រៀបធៀប​ជម្រើស​ដើម្បី​ទទួល​បាន​​​អ្វី​ដែលល្អ​បំផុត៖ លោក Bill Gates យល់​ថា ការ​ប្រមូល​ និង​ប្រើ​ព័ត៌មាន​ដើម្បី​ប្រយោជន៍​របស់​អ្នក​គឺ​ជា​ជំនាញ​មួយ​ដ៏​សំខាន់។ មុន​នឹង​អ្នក​ទិញ​ទំនិញ​ធំ​មួយ ចូរ​ស្រាវជ្រាវ​យីហោ​ដែល​អាច​ប្រៀបធៀប​គ្នា​បាន ហើយ​ជ្រើស​យក​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ចំណាយ​លុយ​របស់​អ្នក។

ទី៤ ធ្វើ​អ្វី​​ដែល​ចំណាយ​តិច​៖ ទោះ​បី​អ្នក​មិន​ទិញ​ទំនិញ​ណាមួយ​ ក៏​អ្នក​ប្រហែល​ជា​ពិចារណា​ទិញ​របស់​មួយ​ក្នុង​ គោលការណ៍​​រិះថាំ។ ការ​រិះថាំ​បណ្ដុះ​នូវ​ប្រភព​សម្បូរ​បែប ភាព​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង និង​ការ​បង្កើត​ថ្មី។

ទី៥ កាត់​​ចំណាយ​ដែល​លើស​ពី​ប្រតិបត្តិការ​របស់​អ្នក៖​ នៅ​ក្នុង​សំបុត្រ​ជូន​ម្ចាស់​ភាគ​ហ៊ុន​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៩ លោក Bezos រាយការណ៍​ថា Amazon សន្សំ​បាន​រាប់​ម៉ឺន​ដុល្លារ​ពី​ថ្លៃ​ភ្លើង​ដោយ​ការ​​ដោះ​អំពូល​ភ្លើង​ចេញ​ពី​ម៉ាស៊ីន​លក់​ស្វ័យ​ប្រវត្តិ​ទាំង​អស់។

ការ​សម្រេច​ចិត្ត​ឆ្លុះ​បញ្ចាំង​ពី​គំនិត​សន្សំ​លុយ​ដ៏​មាន​ឥទ្ធិពល ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​រាល់​ប្រតិបត្តិការ​របស់​អ្នក​ ប្រភព​ដែល​មាន​ឥទ្ធិពល​នៃ​ការ​សន្សំ​ការ​ចំណាយ ទាំង​អស់​នោះ​នឹង​បន្ថែម​ទៅ​លើ​អ្វី​ដែល​អ្នក​ត្រូវ​សល់។
លោក Robbins-Gates និង Bezos ហាក់​ឯក​ភាព​ថា ប្រសិន​បើ​អ្នក​តាំង​ចិត្ត​សន្សំ​លុយ អ្នក​គួរ​តែ​អាច​ប្រើប្រាស់​ព័ត៌មាន និង​ភាព​ប៉ិន​ប្រសប់​ដើម្បី​សម្រេច​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here