តើបច្ចុប្បន្ននេះ ការទូទាត់ប្រាក់ត្រូវធ្វើតាមវិធីណាខ្លះ និងមានសុវត្ថិភាពដូចម្តេច?

ដោយ: ម៉ាលីស

ភ្នំពេញៈ បច្ចេកវិទ្យាកាន់តែទំនើបការទូទាត់ប្រាក់ កាន់តែមានភាពងាយស្រួល ។ ឥឡូវនេះមានវិធីទូទាត់ប្រាក់ច្រើនណាស់ដែ មានសុវត្ថិភាពនិងភាពងាយស្រួលជាងមុនទៅទៀតដូចជា

១ កាតទូទាត់
ជាកាតធ្វើពីប្លាស្ទិចមានមីក្រូឈីបដែក ផ្ទុកទិន្នន័យសម្រាប់ឱ្យម៉ាស៊ី នអេឡិចត្រូនិច ប្រតិបត្តិការទូទាត់។ គេប្រើកាតនេះ ភាគច្រើនក្នុងទម្រង់ជាកាតឥណ្ណពន្ធ ឬកាតឥណទានដែលភ្ជាប់ជាមួយVisa ឬMaster card បានមកពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ហេីយគេអាចយកទៅអូសឬឆូត និងtap (ប៉ះ) នឹងម៉ាស៊ីនទូទាត់ប្រាក់។
ការទូទាត់បែបនេះ ច្រើនមាននៅតាមផ្សារទំនើប ហាងផ្សេងៗការទិញទំនិញតាមប្រព័ន្ធអនឡាញឬតាមកន្លែងមួយចំនួនទៀត។

២ Contactless
ជាការទូទាត់ប្រាក់ដែលអតិថិជន គ្រាន់តែយកទូរស័ព្ទឬកាតទូទាត់ដែលមានមុខងារ contactless របស់ខ្លួនទៅស្កេននៅលើម៉ាស៊ិនគិតលុយ។ មុខងារ contactless ច្រើន មាននៅលើកាតទូទាត់ជាទូទៅ ដូចជាកាតឥណ្ណពន្ធ ឬកាតឥណទាន និងការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទ ដូចជា Apple Pay ឬ Google Pay។

ចំពោះការទូទាត់ contactless តាមទូរស័ព្ទដៃអ្នកគ្រាន់តែបើកកម្មវិធី រួចយកទូរស័ព្ទរបស់ខ្លួន ទៅស្កេនលើម៉ាស៊ីនគិតលុយហើយ ប្រតិបត្តិការចំណាយនឹងត្រូវបានទូទាត់។ ករណីនេះមានន័យថា អ្នកមិនចាំបាច់យកកាតធនាគារតាមខ្លួននោះទេ។ តែគួរឱ្យកត់សម្គាល់ដែរថា នៅប្រទេសយើងបច្ចុប្បន្នវិធីទូទាត់ contactless តាមទូរស័ព្ទដៃនេះ នៅមិនទាន់ឃើញមានគេ ប្រើប្រាស់ច្រើននៅឡើយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣ ស្កេន QR Code
ពាក្យ‘QR’មានន័យថា ‘Quick Response ’ ឬ ‘ ការ ឆ្លើយតបដ៏រហ័ស ’ ។ QR Code ជាប្រភេទកូតម៉្យាង ដែលផ្ទុកព័ត៌មានជាភីកសែល ( Pixels) ដែលឧបករណ៍ឌីជីថលអាចស្កេនបាន តាមរយៈកាមេរ៉ាឬកម្មវិធីអាន QR កូត ដូចជាទូរស័ព្ទដៃ។ តាំងពីមានវត្តមានកូវីដ១៩ វាត្រូវបានគេប្រើប្រាស់ច្រើន ព្រោះវាអាចទូទាត់ប្រាក់បានយ៉ាងរហ័ស ដោយគ្រាន់តែថត QR កូតរួចបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកចង់ផ្ញើហើយចុចផ្ញើទៅកាន់គណនីដែលអ្នកចង់ផ្ទេរទៅហើយវាជាការរួចរាល់។

៤ ទូទាត់តាមទូរស័ព្ទ
ការទូទាត់តាមទូរស័ព្ទ ឬ Mobile Transfer មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់សព្វថ្ងៃ ដោយសារអ្នកអាចទូទាត់បាន ដោយគ្រាន់តែប្រើកម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ ។ កម្មវិធីទូរស័ព្ទរបស់ធនាគារត្រូវបានតភ្ជាប់ ជាមួយគណនីធនាគាររបស់អ្នករួចហើយ អ្នកអាចទិញទំនិញផ្ទេរប្រាក់ឆែកប្រាក់ទទួលប្រាក់ និងបង់ថ្លៃសេវាកម្មផ្សេងៗបានឱ្យតែមានសេវាអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះវាមានសុវត្ថិភាព ហើយអ្នកអាចប្រើប្រាស់បានគ្រប់ពេលវេលា និងទីកន្លែង។

៥ សែកមូលប្បទានបត្រ
ជាទូទៅគេប្រើមូលប្បទានបត្រ សម្រាប់ការទូទាត់ធំៗនៅក្នុង អាជីវកម្ម ឬដោយក្រុមហ៊ុនធំៗ។ សែកជាក្រដាសមានលាលក្ខណ៍អក្សរ ដែលអ្នកចេញសែក (បហារ័កឬ drawer ’s name) ត្រូវចុះហត្ថលេខាកំណត់ចំនួនទឹកប្រាក់ និងព័ត៌មានចាំបាច់មួយចំនួនទៀត ឱ្យបានគ្រប់សព្វតាមលក្ខខន្តិកៈ របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុមួយនោះសិន ទើបអ្នកទទួលសែកអាចដកប្រាក់បាន។

៦ ទូទាត់ដោយសាច់ប្រាក់
ទោះបីការបង់ប្រាក់តាមឌីជីថល មានច្រើនបែបក៏ដោយ ប៉ុន្តែក៏មានកន្លែងជាច្រើននៅតែទទួលការទូទាត់ ដោយសាច់ប្រាក់ដដែលភាគច្រើនគឺនៅតាមហាងតូចៗមួយចំនួន ផ្សារតូច ធំនៅតាមទីជនបទ នៅតែបន្តទទួលនិងប្រើប្រាស់លុយសុទ្ធដល់សព្វថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here