អ្នកជំនាញបង្ហើបពីវិធីសាស្រ្តដើម្បីទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកជំនាញផ្នែកអចលនទ្រព្យ បានបង្ហើបពីវិធីសាស្រ្តសំខាន់​ៗមួយចំនួន ដើម្បីអាចទទួលបានឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើ​ម្បីយកមកវិនិយោគ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង កាលពីម្សិលម៉ិញនេះថា ការប្រើប្រាស់ប្រាក់កម្ចីពីធនាគារ យកមកទិញដីធ្លីអាចធ្វើបាន ព្រោះអត្រាការប្រាក់ចន្លោះពី៧ទៅ៨ភាគរយមួយឆ្នាំ យើងអាចទិញដីធ្លីបាន បើសិនជាការវិនិយោគយើងអាចទិញលក់បានបី ទៅ៤ដងក្នុងមួយឆ្នាំ។

លោកបន្តថា ប៉ុន្តែដើម្បីទទួលបានកម្ចី យើងគួរអនុវត្តន៍តាមវិធីសាស្រ្តមួយចំនួន ដូចជា ទី១ រៀបចំផែនការអាជីវកម្មឲ្យបានច្បាស់លាស់ ទី២ កុំខ្ចីឥណទានច្រើននៅពេលដំបូង ដើម្បីយើងអាចប្រើប្រាស់លំហូរសាច់ប្រាក់បានល្អ និងមានក្រេឌីតជាមួយគ្រឹះស្ថានយើងធ្វើការ ទី៣ សិក្សាពីលំហូរសាច់ប្រាក់របស់យើងឲ្យបានច្បាស់លាស់ និងទី៤ សិក្សាពីលទ្ឋភាពនៃការសងត្រលប់របស់យើង និងផែនការចំណូល ចំណាយរបស់យើងឲ្យបានត្រឹមត្រូវជាមុន។

លោកច្រឹក សុខនីម បានបន្តថា ការប្រើប្រាស់ឥណទានពីធនាគារយកមកវិនិយោគអចលនទ្រព្យ ឬលើជំនួញណាមួយ វាបានក្លាយជារឿងធម្មតារបស់អ្នកជំនួញ ដែលពួកគាត់តែងតែប្រើប្រាស់កម្ចី ដើម្បីពង្រីកអាជីចកម្មឬពង្រីកការវិនិយោគរបស់ខ្លួន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here