តើគួរជ្រើសរើសមួយណា រវាងការងារដែលខ្លួនស្រលាញ់ និងការងារដែលបានប្រាក់ខែច្រើន?

ដោយ:ម៉ាលីស

ភ្នំពេញ: បើអ្នកស្ថិតក្នុងស្ថានភាព ដែលត្រូវសំរេចចិត្ត ជ្រើសរើស រវាងការរងារ ដែលការងារដែលខ្លួនស្រលាញ់ និងការងារដែលបានប្រាក់ខែច្រើន។

ចំណុចទាំងពីរនេះ ជាអ្វីដែលអ្នកគួរស្វែងយល់នូវចំនុចដូចខាងក្រោមនេះ៖

១. ការងារដែលខ្លួនស្រលាញ់
ទាំងគេទាំងយើងតែងចង់មានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ពេលធ្វើការងារដែលខ្លួនស្រលាញ់ យើងមានកម្លាំងចិត្តងើបពីព្រឹករៀងរាល់ថ្ងៃទៅធ្វើការ និងមានអារម្មណ៍ពេញចិត្តនឹងធ្វើការ។ ស្របពេលនោះផលិតភាពការងាររបស់យើង ក៏អាចកើនឡើងបានមួយកម្រិត។ពេលខ្លះទោះបីជាការងារគរដូចភ្នំ តែដោយហេតុការស្រលាញ់ពេញចិត្តយើ នឹងបន្តធ្វើវាទាំងមិនមានអារម្មណ៍ថាហត់នឿយ។

ម្យ៉ាងដោយសារតែលទ្ធផលការងារ ផ្តល់ជាផ្លែផ្កាល្អយើងរមែងមានអារម្មណ៍វិជ្ជមានទៅលើការងារ ដូចជា បើកចិត្តទូលាយទទួលយកមេរៀន ថ្មីៗពីការងារនោះនិង challenge ខ្លួនឯងជាដើម ។ បន្ថែមពីនេះ កាលណាយើងធ្វើការបានល្អ ឱកាសទទួលបានការដំឡើងតំណែង ក៏ដូចជា ប្រាក់ខែខ្ពស់ ក៏មានភាគរយខ្ពស់ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ការងារដែលបានប្រាក់ខែល្អ
ច្បាស់ណាស់ថាការងារដែលបានប្រាក់ខែល្អ អាចជួយសម្រួលបន្ទុករបស់អ្នកបានមួយចំនួនធំ។ ទោះបីលុយមិនអាច ទិញអ្វីៗគ្រប់យ៉ាងបានមែន ប៉ុន្តែវាចាំបាច់ក្នុងការផ្គត់ផ្គង់ជីវិតរស់នៅ ប្រចាំថ្ងៃរបស់យើងរាល់គ្នា។ ម្យ៉ាងវិញទៀត វារួមចំណែកក្នងការកសាងលំនឹង ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃអនាគត។ យ៉ាងណាៗវាគឺជាការពិតមួយ ដែលយើងមិនអាចប្រកែកបាន ព្រោះយើងដឹងហើយថាហិរញ្ញវត្ថុផ្ទាល់ខ្លួន សំខាន់កម្រិតណា មិនថា យើងដើរដល់ដំណាក់កាលណានៃជីវិតទេ។

ជារួមគ្មានការងារដែលល្អឥតខ្ចោះទេ តែយើងអាចសួរខ្លួនឯងជាមុនសិនថាយើងចង់បាន ការងារបែបណាដែរ រាល់ការសម្រេចចិត្តធ្វើអ្វីមួយអាស្រ័យលើខ្លួនយើងតែមួយគត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here