គុណប្រយោជន៍ចំនួន៤ ក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់របស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ មិនថាបញ្ញើក្នុងប្រទេស ឬឆ្លងប្រទេស ការផ្ញើប្រាក់ តាមរយៈសេវារបស់ស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារវេរលុយមានអាជ្ញាបណ្ណត្រឹមត្រូវ ដែលអាចធានាបានទាំងសុវត្ថិភាពខ្ពស់មានភាពងាយស្រួល ព្រមទាំងមានថ្លៃសេវាសមរម្យ។ មធ្យោបាយផ្ញើប្រាក់តាមស្ថាប័នហិរញ្ញវត្ថុអាច៣ធានាបាននូវគុណប្រយោជន៍ជាច្រើនដូចខាងក្រោម ៖

១. សេវាកម្មសមរម្យទៅតាមតម្លៃលើទីផ្សារ:
នៅក្នុងទីផ្សារសេរីស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យជាប្រចាំលើការកំណត់ថ្លៃសេវាកម្មរបស់ពួកគេ លើទីផ្សារដើម្បីរក្សា ភាពប្រកួតប្រជែង និងទាក់ទាញអតិថិជន មកប្រើប្រាស់ សេវាកម្មរបស់ខ្លួន។ ដូច្នេះអ្នកប្រើប្រាស់អាចមានទំនុកចិត្តបានថាសេវាផ្ញើប្រាក់មានតម្លៃសមរម្យ គ្មានការបន្លំឬកេងប្រវ័ញ្ចហួសហេតុឡើយ។

២. ប្រតិបត្តិការមានភាពសាមញ្ញនិងឆាប់រហ័ស:
ជាទូទៅស្ថាប័នហិរញ្ញវត្ថុដែលទទួលផ្ញើប្រាក់ តែងមានសាខាឬដៃគូសហការច្រើនកន្លែង ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ គួបផ្សំនឹងប្រព័ន្ធប្រតិបត្តិការជឿនលឿន និងមានភាពច្បាស់លាស់ធ្វើឲ្យ ដំណើរការផ្ទេរប្រាក់តាមស្ថាប័នហិរញ្ញវត្ថុមានភាពសាមញ្ញឆាប់រហ័សនិងផ្ដល់ភាពងាយស្រួលដល់អតិថិជន។

៣. ធានាសុវត្ថិភាពនិងមានការបញ្ជាក់ត្រឹមត្រូវ:
ការប្រើប្រាស់សេវាកម្មនៅតាមស្ថាប័នហិរញ្ញវត្ថុតែងតម្រូវ ឲ្យអ្នកផ្ញើប្រាក់បំពេញបែបបទ ឬព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ទៅតាមលក្ខខណ្ឌរបស់ស្ថាប័នដើម្បីជាការបញ្ជាក់ក៏ដូចជាធានាដល់សុវតិ្ថភាពនៃប្រាក់បញ្ញើ។ ចំណែកឯអ្នកទទួលត្រូវបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនសិន មុនដកប្រាក់រួមជាមួយនឹងព័ត៌មានមួយចំនួនទៀតដូចជាចំនួនទឹកប្រាក់លេខទូរស័ព្ទ ឬលេខគណនីនិងលេខសម្ងាត់ជាដើម ។ បន្ថែមពីលើនេះស្ថាប័នហិរញ្ញវត្ថុនោះនឹងចេញលិខិតបញ្ជាក់ផងដែរតួយ៉ាងដូចជា វិក្កយបត្រដែលមានហត្ថលេខាបញ្ជាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤. ផ្ដល់ទំនុកចិត្តខ្ពស់ដល់អតិថិជន:
រាល់ស្ថាប័នហិរញ្ញវត្ថុនៅប្រទេសកម្ពុជាត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់រដ្ឋ និងក្របខ័ណ្ឌរបស់ធនាគារជាតិនៃកម្ពុជា ជាមុនសិនទើបមានសិទ្ធិអាចដំណើរការអាជីវកម្មរបស់ខ្លួនបានរួមទាំង ត្រូវមានការត្រួតពិនិត្យប្រព័ន្ធផ្ទៃក្នុង ជាអចិន្រ្តៃយ៍ និងប្រចាំ ដូច្នេះស្ថាប័នហិរញ្ញវត្ថុទាំងនេះនឹង មាននីតិវិធីដោះស្រាយរាល់បណ្តឹងឬជម្លោះជូន អតិថិជនដោយត្រឹមត្រូវនិងច្បាស់លាស់ ប្រសិនបើមានករណីបាតបង់ណាមួយ កើតមានឡើងក្នុងកំឡុងពេលធ្វើប្រតិបត្តិការរបស់អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here