សិក្សាលើកត្តាចិត្តសាស្រ្តចំនួនបី សម្រាប់ភាពជោគជ័យលើអាជីវកម្មរបស់អ្នក?

ដោយៈ សហសេវិក

ភ្នំពេញៈ ជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការស្វែងយល់ពី ទឹកចិត្តរបស់អតិថិជនរបស់អ្នក ដឹងពីតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប ក្នុងកាលៈទេសៈណាមួយដែលសាកសមនោះ។

ជាទូទៅមនុស្ស តែងតែទិញនូវរបស់ដែលចង់បាន ជាងរបស់ដែលមានតម្រូវការពិតប្រាកដ ព្រោះពួកគេត្រូវបានគេទាក់ទាញដោយអារម្មណ៍ច្រើនជាង ដូច្នេះចំនេះដឹងខាងចិត្តសាស្ត្រ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម។ មើលចំណុចខាងក្រោមនេះ ជាហេតុផលដែលអ្នកយកទុកដាក់សម្រាប់ជំនាញនេះ។

១. ដឹងពីតម្រូវការអតិថិជន
មិនមានមនុស្សច្រើនទេ ដែលមានជំនាញ ក្នុងការដឹងពីតម្រូវការរបស់អតិថិជនរបស់អ្នកនោះ ព្រោះម្ចាស់អាជីវកម្មមួយចំនួន មិនបានស្វែងយល់អោយបានស៊ីជម្រៅពី ចិត្តអតិថិជនរបស់ពួកគេទេ ពួកគេគិតតែព្យាយាមខំ បញ្ចុះបញ្ចូលអោយអតិថិជនរបស់គេទិញផលិតផលរបស់គេប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដែលអ្នកមានចំណេះខាងដឹងខាងចិត្តសាស្ត្រ ធ្វើអោយអ្នកអាចកំណត់អំពីផលិតផលរបស់អ្នក ត្រូវជាមួយអតិថិជនវ័យណាជាងគេ។

២. ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម
មនុស្សតែងតែត្រូវបានគេ ធ្វើការបញ្ចុះបញ្ចូលការដោយការផ្សាយផ្សេងៗ ប៉ុន្តែការផ្សព្វផ្សាយនោះមិនមានរូបភាពដូចគ្នានោះទេ ទៀតសោតដូចការធ្វើវីឌីអូពាណិជ្ជកម្មដូចគ្នា ក្រុមហ៊ុនធំមួយចំនួន ខិតខំចំណាយប្រាក់សម្រាប់ការធ្វើវីឌីអូ ជាច្រើនសម្រាប់ការដាក់ផ្សាយពាណិជ្ជកម្ម លើកញ្ចក់ទូរស្សន៍ជាដើម ទោះបីគេមានឃ្លីប រួចហើយក៏ដោយ ក៏ពួកគេព្យាយាមធ្វើវីឌីអូបន្ថែមទៀត។

សួរថាហេតុអ្វីទៅ? ព្រោះឃ្លីបពាណិជ្ជកម្មនីមួយៗមានគោលដៅខុសគ្នា ដូចជា គេធ្វើស្ពតសម្រាប់យុវវ័យ ដូច្នេះគេធ្វើបែបយុវវ័យ និង បើសម្រាប់ផ្សព្វសម្រាប់អ្នករៀបអាពាហ៍ពិពាហ៍ នោះពួកគេប្រើវីឌីអូផ្សេងដូចជា មានរង្វាន់ឈ្នះបានទៅក្រៀបទឹកឃ្មុំនៅក្រៅប្រទេសជាដើម។

ដូច្នេះ រាល់ការធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកត្រូវដឹងជាមុនសិនថា អតិថិជនដែលអ្នកចង់អោយទទួលឥទ្ធិពល នៃពាណិជ្ជកម្មរបស់អ្នកជាង នោះអ្នកត្រូវការតុបតែង និងការទាក់ទាញចំណាប់អារម្មណ៍ ស្របទៅអ្នកនឹងទទួលដូចគ្នា។

៣. ធ្វើអោយអតិថិជនសប្បាយចិត្ត
ដូចខាងស្ពានធ្លាប់បានលើកឡើងរួចមកហើយ ក្នុងការធ្វើអោយអតិថិជនរបស់អ្នកសប្បាយ អាស្រ័យលើឥរិយាបទ អ្នកការបំរើសេវាកម្មរបស់អាជីវកម្មរបស់អ្នក ទៅកាន់អតិថិជនជាដើម។

ភាពរួសរាយរាក់ទាក់របស់អ្នក ក៏អាចធ្វើអោយអតិថិជនរបស់សប្បាយរីករាយបានដែរ អតិថិជនប្រហែលមិនពេញចិត្តទេ បើអ្នកមានទឹកមុខមិនស្រស់ថ្លា ពេលអ្នកចេញទៅជួបអតិថិជនរបស់ជាមួយទឹកមុខ មិនពេញចិត្តនឹងអ្វីមួយនោះ។ ដូច្នេះការសម្ដែងទឹកមុខស្របទៅតាមអតិថិជនរបស់អ្នកជារឿងសំខាន់បំផុត សម្រាប់អ្នកជាម្ចាស់អាជីវកម្ម ឬផ្នែកលក់ ឬ អ្នកដែលធ្វើការផ្នែកបំរើផ្នែកសេវាកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here