​​​តើមនុស្សវ័យចន្លោះពី២០ ទៅ៣០និង៤០ឆ្នាំគួរមានវិធីរកចំណូលបែបណា

ដោយៈ ម៉ាលីស

ភ្នំពេញៈ ចាប់ពីអាយុ២០ឆ្នាំទៅ គឺជាវ័យដែលមនុស្សម្នាក់ៗ ចាប់ផ្តើម រកចំណូលសម្រាប់ខ្លួននិងគ្រួសារ។ តើអ្នកឆ្ងល់ទេថាវ័យ២០ វ័យ៣០ និងវ័យ៤០ ឡើងទៅយើងអាចបង្កើត ប្រភពចំណូលតាមរយៈអ្វីខ្លះ?។

ប្រភពចំណូលខាងក្រោមនេះ អាចផ្តល់ជាគំនិត សម្រាប់អ្នកដែលចង់រកចំណូលបន្ថែមទៀត។

១. ក្នុងវ័យ២០ឆ្នាំ
វ័យនេះអ្នកខ្លះក៏ធ្វើការបណ្តើរ រៀនបណ្តើរ រីឯអ្នកខ្លះទៀត សម្រេចចិត្តបញ្ឈប់ការសិក្សាពាក់កណ្តាលទី ដើម្បីទៅរកស៊ីចិញ្ចឹមជីវិត។ ចំណែកឯខ្លះទៀត កំពុងតែមានអារម្មណ៍ថា មិនដឹងធ្វើអ្វីជាមួយនឹងអនាគតរបស់ខ្លួន។
ក្រៅពីធ្វើការឲ្យគេយកប្រាក់ខែ អ្នកអាចក្រលេកមើលលើ ការធ្វើការ​ងារជាប្រភេទអ្នកឯករាជ្យ ដែលអាចជាប្រភពចំណូលទី២។ លើសពីនេះអ្នកក្នុងវ័យនេះក៏អាចចាប់ផ្ដើម បណ្ដាក់ទុន ឬវិនិយោគលើអាជីវកម្មនានាផងដែរ។

ម៉្យាងទៀតអ្នកគួរតែគិតដល់ ការបើកគណនីសន្សំក្នុងរយៈពេលកំណ​ត់ ដោយចប់កាលកំណត់អ្នកអាចចំនេញ នឹងការប្រាក់ដែលគេផ្តល់ឲ្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ក្នុងវ័យ៣០ឆ្នាំ
ចូលដល់វ័យនេះ យើងនឹងមានអារម្មណ៍ថា ខ្លួនឯងចាស់ជាងមុន និងមានអារម្មណ៍ថា ចង់បង្កើតប្រភពចំណូលផ្សេឲ្យបានច្រើនជាមុន។

ដូចនេះអ្នកទាំងអស់គ្នា គួររកពីប្រភពចំណូល ដែលយើងអាចរកបន្ថែមមានដូចជា រកស៊ី និងលក់អនឡាញជាដើម ព្រោះថារបរលក់តាមអនឡាញក្នុងសម័យនេះគឺ មានភាពពេញនិយមមិនថា អ្នកណាក៏ទិញអីវ៉ាន់អនឡាញ។ ម៉្យាងវិញទៀតអ្នកក៏អាចទិញលក់ភាគហ៊ុន ឬ crypto ដែលវាអាចផ្តល់ប្រាក់ចំណេញ ប្រសិនបើវាឡើងថ្លៃ។

៣. ក្នុងវ័យ៤០ឆ្នាំ
មកដល់វ័យនេះច្បាស់ណាស់ថា មួយចំនួនធំសុទ្ធតែអ្នក មានគ្រួសារចឹង ហើយចំណាយក៏ត្រូវគុណនឹង២ ឬគុណនឹង៣ ពេលដែលចំណាយកើន ចំណូលរបស់អ្នកក៏គួរតែបង្កើនតាមនឹងដែរ។

អ្នកអាចទិញដីសម្រាប់ទុកលក់ ព្រោះបើសិនជាដីមានហាងឆេងខ្ពស់ នោះអ្នកនឹងត្រូវប៉ាន់។ បន្ថែមពីនេះ អ្នកក៏អាចសង់ផ្ទះ ឬក៏សង់ឃ្លាំងសម្រា​ប់ជួល ដែលវាអាចផ្តល់នូវចំណូលទៀងទាត់ សម្រាប់គ្រួសាររបស់អ្នក។

រីឯអ្នកនៅ ខេត្តអ្នកអាចគិតគូរធ្វើកសិកម្ម ចិញ្ចឹមមាន់ ទា ជាដើមដោយ ក្នុងកម្រិតខា្នតតូច ឬក៏ខ្នាតធំអាស្រ័យ ទៅលើហិរញ្ញវត្ថុរបស់ អ្នកផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here