១០ចំណុចគួរយល់ដឹង ប្រសិនបើចង់វិនិយោគលើ Cryptocurrency

ដោយៈ សុធារី

ភ្នំពេញៈ កន្លងមកមានមនុស្សជាច្រើន បានប្រឡូកជាមួយនឹងទីផ្សារគ្រីបតូ ក៏មានអ្នកខ្លះកំពុងចាប់ចិត្តចាប់អារម្មណ៍ជាមួយទីផ្សារមួយនេះដែរ តែមិនទាន់ហ៊ានសម្រេចចិត្តសាកល្បង។

នៅថ្ងែនេះ យើងនឹងលើកយកចំណុចមួយចំនួនមកបង្ហាញ ដើម្បីពិចារណា និងស្វែងយល់។

១. បង្កើនចំណេះដឹងៈ ស្វែងយល់ឲ្យបានច្រើនពីគ្រីបតូ ថាតើវាមានគុណសម្បត្តិ និងហានិភ័យអ្វីខ្លះ ហើយអ្នកគួរ ឬហ៊ានប្រថុយប្រថានជាមួយវាដែរឬទេ?។

២. ចំណេញក៏ទទួល-ខាតក៏ទទួលៈ រកស៊ី ឬវិនិយោគដូចគ្នាតែងមានចំណេញ និងខាត ដូច្នេះអ្នកគួរត្រៀមចិត្តទុកមុន ព្រោះទីផ្សារគ្រីបតូ ឡើងឬ ចុះ លឿនដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. កត់ត្រាពីសកម្មភាពវិនិយោគៈ ដើម្បីតាមដានសកម្មភាពវិនិយោគ វាជាការដាស់តឿនថា អ្នកគួរប្រុងប្រយ័ត្នលើអ្វី តើអ្នកមានកំហុសអ្វីខ្លះ តើអ្នកធ្វើយ៉ាងម៉េចបានចំណេញបាន។

៤. កុំវិនិយោគទាំងស្រុងលើអ្វីមួយៈ យល់ល្អកុំវិនិយោគលើ គ្រីបតូទាំង​ស្រុង ប្រសិនជាអាចយកទៅដាក់លើភាគហ៊ុនផង អាចជាបណ្ណបំណុល អចលនទ្រព្យ… សាកគិតសិនបើយកលុយដាក់ Crypto ទាំងអស់តើពេលវាដួល យើងនៅសល់អី ?។

៥. បន្តស្រាវជ្រាវជាប្រចាំៈ បរិយាកាសវិនិយោគ មានការប្រែប្រួលជាប់ជាប្រចាំ ដូច្នេះក្នុងនាមជាអ្នកវិនិយោគ អ្នកក៏គួរតែតាមដាន ស្រាវជ្រាវឲ្យបានជាប់ជាប្រចាំផងដែរ ជាពិសេសស្វែងយល់ពីជនមានឥទ្ធិពល លើទីផ្សារមួយនេះ។

៦. ស្វែងរកអ្នកមានបទពិសោធន៍ៈ ដើម្បីអាចប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធន៍អ្នកធ្លាប់លេង តែសូមប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះអ្នកដែលផ្តល់សេវាជាលក្ខណៈ Lifetime Membership ប្រឹក្សាយោបល់?។

៧. ប្រុងប្រយ័ត្នពីក្រុម Hacker បង្កើនការប្រុងប្រយ័ត្នពីព័ត័មានផ្ទាល់ខ្លួនដែលអ្នកចែករំលែកទៅលើប្រព័ន្ធ Online។ ដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរចៀសវាង Log in គណនីវិនិយោគ ចូល Device ណាមិនមានសុវត្ថិភាព និង ធ្វើការដូរ Password ឲ្យបានញឹកញាប់ ដើម្បីចៀសវាងគេបំបែកបានស្រួល។

៨. វិនិយោគលើកំណើន vs ជួញដូរយកចំណេញៈ កំណត់គោលដៅ និងឈ្វេងយល់ ដោយការ ប្រៀបធៀបពីផលចំណេញ និងខាត រវាងការវិនិយោគយកកំណើនរយៈពេលវែង និងជួញដូររយៈពេលខ្លី ដើម្បីយកប្រាក់ចំណេ​ញ (Invest vs Trade in Cryptocurrency)។

៩. ស្វែងរក Broker៖ ស្វែងរក Broker ក្រុមហ៊ុនកណ្តាលដែលអនុញ្ញាតឲ្យអ្នកបើកគណនីវិនិយោគ ឬជួញដូរ Crypto ដោយអាចសួរអ្នកវិនិយោគមុនៗ ឆែកលើប្រព័ន្ធអ៊ីនធើណែត ឬមើលថាតើ Broker ណាដែលសប្បូរគេប្រើ ។

១០. ប្រុងប្រយ័ត្នពីក្រុមបោកៈ មានក្រុមបោកផ្សេងដែលគួរប្រយ័ត្ន ដូចជាក្រុម Pump and Dump ជាដើម ដែលអាចមានតាមប្រព័ន្ធ Telegram WhatsApp ។ល។ ពួកនេះបបួលអ្នកទិញអ្វីមួយ ក្នុងគោលបំណងបង្ហើមតម្លៃឲ្យថ្លៃ ហើយនាំគ្នាលក់ទាំងអស់គ្នាភ្លាមៗ ដើម្បីឲ្យថ្លៃធ្លាក់ភ្លាមៗសម្រា​ប់ក្រឡុកទីផ្សារ Cryptos៕

LEAVE A REPLY

Please enter your comment!
Please enter your name here