សិក្សា​តួនាទី​សំខាន់ៗ​របស់​ធនាគារពាណិជ្ជចំពោះ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​​ជាតិ​

ដោយ: ម៉ាលីស

ភ្នំពេញ: ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុមួយប្រភេទ ដែលទទួលយកប្រាក់បញ្ញើ ផ្តល់សេវាកម្មត្រួតពិនិត្យ គណនី បង្កើតប្រាក់កម្ចីផ្សេងៗ និងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុទូទៅដូចជាវិញ្ញាបនបត្រ ប្រាក់បញ្ញើ និងគណនីសន្សំដល់បុគ្គលនិងអាជីវកម្មខ្នាតតូច។

ធនាគារពាណិជ្ជរកចំណូលដោយផ្តល់កម្ចីនិងទទួលបានចំណូលតាមរយៈការប្រាក់ពីកម្ចីទាំងនោះឯង។ ប្រាក់កម្ចី ដែលធនាគារពាណិជ្ជអាចផ្ដល់ឱ្យមានប្រភេទខុសៗគ្នាដែលរួមមានប្រាក់កម្ចីរថយន្ត ប្រាក់កម្ចីអាជីវកម្មនិងប្រាក់កម្ចីផ្ទាល់ខ្លួន។

ធនាគារពាណិជ្ជមានតួនាទីដូចខាងក្រោម៖​
១ . ទទួលប្រាក់បញ្ញើ ៖ ធនាគារពាណិជ្ជទទួលប្រាក់បញ្ញើ សាធារណជននិងបង្កើត គណនីជូនអតិថិជនរបស់ខ្លួនដែល មាន ដូចជា គណនី សន្សំ ជាដើម ។

២ . ផ្ដល់ប្រាក់កម្ចី ៖ ធនាគារពាណិជ្ជផ្ដល់ជូននូវប្រាក់ ឥណទានជូនដល់ សាធារណជនអាជីវកម្មខ្នាតតូចធំក្រោម ទម្រង់ជាសាច់ប្រាក់ទៅកាន់អតិថិជនរបស់ពួកគេ។ ប្រភព ចំណូលចម្បងសម្រាប់ធនាគារពាណិជ្ជ គឺទទួលបានតាមរយៈការប្រាក់នៃកម្ចីនីមួយៗនេះឯង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣ . ទូទាត់ប្រាក់ ៖ ធានាគារពាណិជ្ជជួយសម្រួល ដល់ការ ទូទាត់(Payment )ជាច្រើនដូចជាបង់ពន្ធទូទាត់នូវសកម្មភាពទិញទំនិញនិងសេវាកម្ម ដូចជាការបង្កើតឲ្យអតិថិជនប្រើប្រាស់មូលប្បទានបត្រផ្គត់ផ្គង់ នូវប្រព័ន្ឋទូទាត់ អេឡិចត្រូនិចជាដើម ។

៤ . ភ្នាក់ងារ ៖ ធនាគារមានតួនាទីជាភ្នាក់ងារដែលបម្រើ សេវាកម្មបង់ប្រាក់ជំនួសមុខឱ្យអតិថិជនរបស់ពួកគេដែល អាចមានរួមសេវាកម្មបង់រម្លស់ឡានឬ ផ្ទះបង់ប្រាក់សម្រាប់ ប័ណ្ណធានារ៉ាប់រងជីវិតឬថ្លៃស្នាក់នៅជាដើម ។

៥ . សេវាកម្មប្រើប្រាស់ទូទៅ ៖ សម្រាប់សេវាកម្មទូទៅ ដែលធនាគារពាណិជ្ជមាន តួនាទីមានដូចជាការដាក់ចេញ ឱ្យប្រើប្រាស់កាតឥណពន្ធនិងឥណទាននិង មានកន្លែង ( Vault ឬ Locker) សម្រាប់ទុកដាក់ទ្រព្យសម្បត្តិនិង លុយកាក់ដល់អតិថិជនរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here