អ្នកឧកញ៉ា គិត ម៉េ​ង ចែករំលែក​ទស្សនទាន​​ចំនួន១៣ចំណុច សម្រាប់​យុវ​វ័យ​ដែល​មាន​អាយុ២០​ឆ្នាំ​ តម្រង់​ទិស​នៅ​ក្នុង​ជីវិត ​

ដោយ៖ សុធារី

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េ​ង សេដ្ឋី​កំពូល​ម្នាក់​នៅ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ចំនួន ​១៣ ​ចំណុច សម្រាប់​យុវ​វ័យ​ដែល​មាន​អាយុ ​២០ ​ឆ្នាំ​សម្រាប់​តម្រង់​ទិស​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ ការ​ផ្តល់​គំនិត​ណែនាំ​ដែល​ជា​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​នេះ បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​ទៅ​នឹង​សំ​ណូ​រ​របស់​យុវជន​ដែល​បាន​សួរ​ទៅ​អ្នកឧកញ៉ា​។


លោក​បាន​លើក​ឡើង​ថា “ការ​ឈាន​ដល់​វ័យ ​យុវជន​ ដំបូង​អាច​ជា​ពេលវេលា​ដ៏​ស្មុគស្មាញ ដោយសារ​អ្នក​ត្រូវ​មាន​ពេលវេលា និង​មានការ​សម្រេច​ចិត្តជា​ច្រើន​ដែល​ត្រូវធ្វើ​សម្រាប់​អនាគត ​។ ក្មួយ​ៗ​ខ្លះ​ប្រហែលជា​កំពុង​ត្រៀមខ្លួន ដើម្បី​បង្ហាញ​នូវ​គំនិត និង​ថាមពល​ដែល​ក្មួយ​មាន ចំណែក​ក្មួយ​ៗ​ខ្លះ​ទៀត​ប្រហែលជា​មាន​អារម្មណ៍​ច្របូកច្របល់ វង្វេង ហើយ​នៅ​តែ​ស្វែងរក​នូវ​អ្វី​ដែល​ចង់បាន​នា​ពេល​អនាគត​របស់​ខ្លួន​”។

គន្លឹះ​ទាំង ​១៣ ដែល​សេដ្ឋី​កំ​ពូល​នៅ​កម្ពុជា​ចែករំលែក​ដល់​យុវជន មាន ​៖
១. សូម​ស្វែងរក​អ្នក​ណែនាំ និង​តម្រង់ផ្លូវ​ជាមួយនឹង​គោលដៅ​ដែល​អ្នក​ចង់បាន
២. សូម​ព្យាយាម​រៀន​ភាសា​ឱ្យ​បាន​ច្រើន កាន់តែ​ច្រើន កាន់តែ​ប្រសើរ
៣. សូម​ផ្តោតអារម្មណ៍​ ១០០% លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ
៤. ត្រូវ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ហើយ​ដាក់ចិត្ត​ធ្វើ​កិច្ចការ​នោះ​ដោយ​មិន​រួញ​រា
៥. រក្សា​ផ្នត់គំនិត​មិន​ចុះចាញ់​របស់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​តូច​ធំ​ទាំងឡាយ នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា ​ចង់​បោះបង់ ​។ សូម​ចង​ចាំ​នូវ «​មូលហេតុ​ដំបូង​បំផុត​» ដែល​អ្នក​សម្រេចចិត្ត​ធ្វើ​កិច្ចការ​ទាំងនោះ​ឡើង​មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៦. សូម​រៀនធ្វើការ​សម្រេចចិត្ត​ខ្លះ​ៗ ហើយ​សាកល្បង​វិនិយោគ​បន្តិច​ម្តង​ៗ​លើ​ប្រាក់​ចំណូល​អកម្ម​ផ្សេង​ៗ
៧. សូម​ប្រាប់​ខ្លួនឯង​នូវ​ហេតុផល​ដែល​អ្នក​អាច​ធ្វើ​បានឱ្យ​បាន​ច្រើន​ជាង​មូលហេតុ​ដែល​អ្នក​ធ្វើ​មិន​បាន
៨. សូម​ចង​ចាំ​ថា អ្នក​អាច​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ជា​ច្រើន​ជាមួយនឹង​ក្តី​សុបិន និង​មហិច្ឆតា​ធំ​របស់​អ្នក
៩. សូម​ជឿជាក់​លើ​សភាវគតិ​របស់​អ្នក ហើយ​ធ្វើ​តាម​បេះដូង​របស់​អ្នក
១០. សូម​ស្រឡាញ់​ខ្លួនឯង និង​ធ្វើ​ជា​អ្នក​លើកទឹកចិត្ត​ឱ្យ​ខ្លួនឯង​ជា​និច្ច
១១. ព្យាយាម​រាប់​នូវ​ចំណុច​ល្អ​ៗ​ដែល​អ្នកមាន ជំនួស​ឱ្យ​កំហុស​របស់​អ្នក
១២. ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង​ឱ្យ​បាន​គ្រប់គ្រាន់​លើ​ផ្នែក​ឌី​ជី​ថ​ល និង​គ្រប់គ្រង​ហិរញ្ញវត្ថុ
១៣. ចំណុច​ដែល​សំខាន់​បំផុត​នោះ​គឺ សូម​ចំណាយពេល​ឱ្យ​បាន​ច្រើន​តាមតែ​អ្នក​អាច​ធ្វើ​បាន សម្រាប់​មនុស្ស​ដែល​សំខាន់​សម្រាប់​អ្នក​បំផុត ​។

​អ្នកឧកញ៉ា គិត ម៉េ​ង បាន​បញ្ជាក់ថា​ “​ខ្ញុំ​ប្រាកដ​ថា បញ្ហា​ប្រឈម​របស់​អ្នក​ទាំងអស់​គ្នា​ពិតជា​អាច​កើតឡើង ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​ផ្តល់​ឱ្យ​អ្នក​ទាំងអស់​គ្នា​នូវ​ត្រីវិស័យ​តម្រង់​ទិស​មួយ​ចំនួន ជាមួយនឹង​គន្លឹះ​ទាំង ​១៣ ​នេះ​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ផ្ទាល់ ជា​ពិសេស​ចែករំលែក​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​របស់​យើង”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here