៣ចំណុច​ដែលអ្នកគួរដឹងមុនពេលដាក់ពាក្យស្នើសុំកម្ចីពី​ធនាគារ​

ដោយ៖ សុផារី

ភ្នំពេញ៖ ចំនួនប្រជាជនកម្ពុជាដែលមានបំណងចង់ស្នើសុំកម្ចី ហាក់ដូចជាមានការកើនឡើងខ្លាំង។ អ្នកខ្លះ ស្នើសុំកម្ចី ជាមួយគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ចំណែកឯអ្នកមួយចំនួនទៀត មានគំនិតចង់ខ្ចីប្រាក់ តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីអោយពិតប្រាកដ ដែលជាហេតុនាំអោយគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។

ដូច្នេះ​ហើយ មុនពេលដាក់ពាក្យស្នើសុំកម្ចីពីធនាគារ

១ ពិន្ទុឥណទាន និង ប្រវត្តិឥណទាន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាឯកសារដែលបង្ហាញពីព័ត៌មាននៃការប្រើប្រាស់ឥណទានរបស់ អ្នក ដោយក្នុងនោះអាចនឹងចារពីប្រវត្តិកម្ចី និង ទិន្នន័យនៃរបៀប ដែលអ្នកបង់ប្រចាំខែ ថាតើអ្នកបង់ទាន់ពេលឬក៏អត់ជាមួយម្ចាស់ កម្ចីមុនៗ។ ការដែលអ្នកបង់ទាន់ពេល និងមិនសូវជាប់កម្ចីច្រើន វានឹងធ្វើឱ្យ​ពិន្ទុឥណទានរបស់អ្នកល្អ ហើយកាលណាដែលពិន្ទុ ឥណទានល្អ វានឹងជួយអ្នកក្នុងការស្នើសុំកម្ចីបានឆាប់រហ័ស ហើយអ្នកក៏ទទួលបានទំនុកចិត្តពីអ្នកផ្ដល់កម្ចីដែរ។

២ កាតព្វកិច្ចប្រចាំខែ

សំដៅទៅលើការបង្ហាញពីកាតព្វកិច្ចចំណាយប្រចាំខែ របស់អ្នកទៅកាន់អ្នកផ្តល់កម្ចី ដើម្បីឱ្យពួកគេងាយស្រួល សម្រេចចិត្តថាគួឱ្យអ្នកខ្ចីឬក៏អត់។ ឧបមាថា អ្នកមានប្រាក់ចំណូល $៥០០ តែអ្នកត្រូវចំណាយចាំបាច់ប្រចាំខែ រហូតដល់ទៅ $៤០០ នោះអ្នកផ្តល់កម្ចីអាចនឹងពិបាក សម្រេចចិត្តក្នុងការផ្តល់ជូនកម្ចីដល់អ្នក។

៣ ប្រាក់ចំណូល

អ្នកត្រូវបង្ហាញប្រាប់ពីប្រាក់ចំណូលពិតប្រាកដរបស់អ្នកទៅកាន់ អ្នកផ្តល់កម្ចី ព្រោះនេះជាលក្ខខណ្ឌមួយក្នុងការស្នើសុំកម្ចី ហើយ បើសិនអ្នកកុហកពីស្ថានភាពប្រាក់ចំណូល ថាមិនត្រូវអ្នកអាចនឹង មិនបានកម្ចីឡើយបើសិនគេពិនិត្យឃើញ។ ប្រសិនបើអ្នកជាបុគ្គលិក អ្នកគួរណាតែត្រូវបង្ហាញលិខិតបញ្ញាក់ប្រាក់ខែ តែបើអ្នកជាអាជីវករវិញ អ្នកអាចនឹងត្រូវបង្ហាញទិន្នន័យប្រាក់ចំណូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here