គន្លឹះសំខាន់ៗ នៃកា ររៀបចំផែនកាហិរញ្ញវត្ថុមុនចូលនិវត្តន៍

ដោយ: ម៉ាលីស

ភ្នំពេញ: នៅពេលដែលហិរញ្ញវត្ថុរបស់យើងចាប់ផ្តើមមានស្ថេរភាព លំហូរសាច់ប្រាក់ល្អ មានហូចចុក ប្រើប្រាស់គ្រប់គ្រាន់ និងបានសន្សំទុកនៅក្នុងកញ្ចប់បម្រុងគ្រាមានអាសន្ន (កញ្ចប់សុវត្ថិភាព) រហូតមានសុវត្ថិភាព និងមានការគ្រប់គ្រងការពារហានិភ័យហិរញ្ញវត្ថុ ផ្ទាល់ខ្លួនគ្រប់គ្រាន់គឺដល់ពេលហើយដែលត្រូវគិតគូរអំពីការចាត់ចែងលុយដើម្បីឆ្ពោះទៅកាន់ភាពស្តុកស្តម្ភ ប្រកបដោយសុវត្ថិភាព។

ខាងក្រោមនេះគឺគន្លឹះសំខាន់ៗ នៃកា ររៀបចំផែនកាហិរញ្ញវត្ថុមុនចូលនិវត្តន៍

១ ត្រូវដឹងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ខ្លួនឯង៖
ដំបូងអ្នកត្រូវដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នជាមុនសិន ទាំងចំណូល ចំណាយ និងបំណុលជាប់ខ្លួន។ ដើម្បីគិតគូរនឹងរៀបចំ ជំហានបន្ទាប់ ត្រូវខំរកចំណូលបន្ថែមប៉ុន្មាន ត្រូវចាយប៉ុន្មាន សន្សំប៉ុន្មានរាល់ខែ ទើចអាចសម្រេចបានគោលដៅ ចូលនិវត្តន៍ឱ្យទាន់ពេលវេលាដែលគ្រោងទុក។

២ ប៉ាន់ស្មានតម្រូវការចំណាយសម្រាប់ពេលចូលនិវត្តន៍៖
យើងត្រូវគិតទុកជាមុនពីចំនួនលុយដែលយើងនឹងត្រូវការចាយ ពេលចូលនិវត្តន៍។ ដោយសារការចំណាយពេលចូលនិវត្តន៍ អាចខុសគ្នាច្រើនពីតម្រូវការចំណាយបច្ចុប្បន្ន។ ពេលចាស់ទៅអាចចំណាយទៅលើ ការដើរលេង ទិញផ្ទះ សន្សំលុយទុកឱ្យកូន និងលើការព្យាបាល ឬថែទាំសុខភាពជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣ កំណត់គោលដៅចូលនិវត្តន៍របស់អ្នក៖
បន្ទាប់ពី កំណត់គោលដៅចូលនិវត្តន៍របស់អ្នក អ្នកអាចកំណត់អាយុ និងចំនួនថវិកាសម្រាប់ពេលចូលនិវត្តន៍។
ឧទាហរណ៍៖ ឆ្នាំនេះអ្នកអាយុ២៥ឆ្នាំ ហើយអ្នកចង់ចូលនិវត្តន៍នៅអាយុ ៧០ឆ្នាំ ជាមួយទឹកប្រាក់ $១០០,០០០។
ដូច្នេះអ្នកមានពេល ៤៥ឆ្នាំ ដើម្បីសម្រេចគោលដៅបង្រ្គប់ថវិកានេះ។

៤ បង្កើតគម្រោងនិងអនុវត្តផែនការរបស់អ្នក៖
អ្នកគួរពិចារណាលើថ្លៃចំណាយនាពេលអនាគត ដោយហេតុថា តម្លៃទឹកប្រាក់អាចនឹងប្រែប្រួលខុសពីបច្ចុប្បន្នកាល។ ស្របពេលគ្នានេះ អ្នកត្រូវប្រាកដថាការអនុវត្តតាមផែនការចូលនិវត្តន៍របស់អ្នក នឹងមិនប៉ះពាល់ដល់គម្រោងសន្សំឬគោលដៅហិរញ្ញវត្ថុដទៃទៀតនោះទេ។អ្នកអាចបង្កើតគណនីធនាគារមួយដាច់ដោយឡែកសម្រាប់ ប្រាក់ចូលនិវត្តន៍។

លើសពីនេះ ដើម្បីពង្រឹងផែនការចូលនិវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព អ្នកក៏អាចស្វែងរក និងប្រឹក្សាយោបល់ពីអ្នកជំនាញផងដែរ ចំពោះ គម្រោងចូលនិវត្តន៍របស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here