តើគេអាចដឹងពីបប្រភេទអាជីវកម្ម Pyramid Scheme ដូចម្តេច?

ដោយៈ កុសមា

ភ្នំពេញៈ អាជីវកម្មបែបចងបណ្តាញលក់ ឬ Pyramid Scheme បាននិងកំពុងពេញនិយមលើប្រទេសមួយចំនួន ប៉ុន្តែនៅកម្ពុជាជួនក៏លិច ជួនក៏អណ្តែងផងដែរ។

តើគេអាចកត់សំគាល់អាជីវកម្មបែបនេះ ក្នុងទិដ្ឋភាពបែបណា?
១.សម្ពាធពេលវេលា
ប្រយ័ត្នប្រយែងចំពោះការឃោសនាដូចជា “នៅចាំអ្វីទៀតឱកាសក្នុងការរកលុយមកដល់ហើយ ចុះឈ្មោះជាសមាជិក ឥឡូវទទួលបានការបញ្ចុះ​តម្លៃ” ជាដើម។

២.សន្យាថានឹងរកចំណូលបានច្រើន
ការផ្សព្វផ្សាយថា “នេះគឺជាឱកាសផ្លាស់ប្តូរជីវិត, រកលុយក្រៅម៉ោង, រកលុយបានច្រើន, ទោះនៅផ្ទះក៏បានលុយដែរ” ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ប្រាក់ចំណូលរបស់អ្នកពឹងផ្អែកជាចម្បងលើចំនួនសមាជិកថ្មី
សមាជិកថ្មី ដែលអ្នករកបានជាប្រភពចំណូលរបស់អ្នក នៅពេលសមាជិកក្រោមអ្នក រកសមាជិកថ្មីបានបន្ថែមទៀត។ ផ្ទុយទៅវិញ ប្រាក់ចំណូលមិនសូវផ្តោត ទៅលើការលក់ផលិតផល សម្រាប់អតិថិជនចុងក្រោយនោះទេ។

៤. សមាជិក ឬតំណាងចែកចាយត្រូវតម្រូវ ឱ្យស្ដុកទុកផលិតផលជាច្រើន ឬចំណាយច្រើន ដើម្បីទទួលបានតំណែងល្អក្នុងក្រុមហ៊ុន។ ឧទាហរ​ណ៍ ប្រសិនបើអ្នកចំណាយច្រើន នឹងក្លាយជាសមាជិក Diamond បើចំណាយល្មម នឹងក្លាយជាសមាជិក Gold, Silver, Bronze ជាដើម។

៥. ផលិតផលមិនលក់រាយតាមទីផ្សារទូទៅឡើយ ហើយមានតែលក់តាមតំណាងចែកចាយ ឬសមាជិកតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here