សញ្ញាណទាំង១០នៃភាពខុសគ្នារវាងបុគ្គលជោគជ័យនិងបុគ្គលបរាជ័យ

ដោយ: ម៉ាលីស

ភ្នំពេញ៖ មានមនុស្សមិនតិចទេដែលធ្លាប់បរាជ័យក្នុងជីវិតរបស់ខ្លួន ហើយអ្នកក៏អាចសង្កេតបានពីភាពខុសគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យត្រង់ថា បុគ្គលជោគជ័យឱ្យនាំមកនូវសមិទ្ធផលល្អៗសម្រាប់ខ្លួនឯង និងអ្នកដទៃ មានដូចជាទ្រព្យសម្បតិ្តសុភមង្គល ឬចែករំលែកទស្សនៈ មានតម្លៃយ៉ាងមហាសាលរាប់មិនអស់ ដល់មនុស្សជុំវិញខ្លួន។ ចុះបុគ្គលបរាជ័យវិញមានអ្វីខ្លះទៅ?

សញ្ញាណសំខាន់ៗ ចំនួន១០នៃភាពខុសគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យដែលមានដូចខាងក្រោមនេះ៖

១. បុគ្គលជោគជ័យទទួលយកការផ្លាស់ប្ដូរតែបុគ្គលបរាជ័យភ័យខ្លាចការផ្លាស់ប្ដូរ៖ ជាការពិតបុគ្គលប្រភេទនេះបានយល់ខ្លួនឯងរួចស្រេចទៅហើយ ថាគ្មានអ្នកណាម្នាក់អាចគេចចេញពីការផ្លាស់ប្ដូរបានឡើយ។ បរាជ័យ ការបាត់បង់វត្ថុដែលខ្លួនស្រលាញ់ ភាពទុក្ខព្រួយ សប្បាយ សេចក្តីស្លាប់ ឬត្រៀមខ្លួនទទួលយកអ្វីដែលថ្មីៗគឺជាអ្វីដែលមនុស្សគ្រប់រូបជួបប្រទះ។ ប៉ុន្តែមានតែមនុស្សល្ងង់និងមនុស្សបរាជ័យទេដែលភ័យខ្លាចបញ្ហាទាំងនេះជាទីបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. បុគ្គលជោគជ័យចង់ឱ្យអ្នកដទៃជោគជ័យដូចខ្លួន តែបុគ្គលបរាជ័យចង់ឱ្យអ្នកដទៃបរាជ័យដូចខ្លួនដែរចំណុចដែលជាទម្លាប់អាក្រក់មួយទៀតរបស់មនុស្សបរាជ័យគឺការបន់ស្រន់ឬរង់ចាំឲ្យអ្នកដទៃបរាជ័យដូចខ្លួនដែរ។ បុគ្គលបរាជ័យមិនចូលចិត្តធ្វើអ្វីឲ្យកើតចេញជាដុំកំភួននោះឡើយ ហើយចូលចិត្តចំណាយពេលឥតប្រយោជន៍ ដូចបំពង់រង់ចាំទឹកភ្លៀង។ សម្រាប់បុគ្គលជោគជ័យវិញនេះ គឺជាទម្លាប់ដ៏គួរឲ្យស្អប់ខ្ពើម ដែលមិនគូរមានវត្តមាននៅក្នុងសង្គមមនុស្សនោះឡើយ។

៣ មនុស្សជោគជ័យទទួលខុសត្រូវលើការបរាជ័យរបស់ខ្លួន តែមនុស្សបរាជ័យទម្លាក់កំហុសការបរាជ័យរបស់ខ្លួនលើអ្នកដទៃ៖ ទំនួលខុសត្រូវរបស់បុគ្គលជោគជ័យ គឺភាពជាអ្នកដឹកនាំ ព្រោះថាអ្នកដឹកនាំគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់គ្រប់ភារកិច្ច ឬលទ្ធផលអវិជ្ជមានដែលកើតចេញពីសកម្មភាព និងមនុស្សក្រោមបង្គាប់របស់ខ្លួន។ ផ្ទុយពីមនុស្សបរាជ័យ ដែលចូលចិត្តទម្លាក់កំហុសដល់អ្នកដទៃបុគ្គលជោគជ័យតែងលើកយកដំណោះស្រាយធ្វើជាស្ពានត្រួសត្រាយផ្លូវដល់មនុស្សគ្រប់គ្នាឱ្យមានមុខមាត់ងើបឡើងវិញបាន។

៤ បុគ្គលជោគជ័យរិះរកគំនិតល្អៗសម្រាប់ខ្លួនឯង តែបុគ្គលបរាជ័យរិះរកគំនិតអាក្រក់ៗរិះគន់អ្នកដទៃ៖ មនុស្សបរាជ័យ គ្មានការងារធ្វើយករឿងអ្នកដទៃមកនិយាយ និងរិះគន់ពីនេះពីនោះ ឥតសំចៃមាត់ ហើយថែមទាំងដេកចាំមើលទង្វើរបស់អ្នកដទៃទៀតផង។ មនុស្សជោគជ័យវិញសកម្មភាពទាំងនេះគ្មានប្រយោជន៍អ្វីសោះឡើយតែការ ដែលរិះរកគំនិតល្អៗជាបំណិនជីវិត ទើបជារឿងមួយ ដែលពួកគេត្រូវធ្វើដោយគ្មានពេលកំណត់នូវអ្វី។

៥ បុគ្គលជោគជ័យមានគម្រោងសម្រាប់ជីវិតតែបុគ្គលបរាជ័យ គ្មានគម្រោងសម្រាប់ជីវិតនោះឡើយ៖ បុគ្គលមួយចំនួនបានជោគជ័យស្របតាមគោលដៅរបស់ខ្លួន ព្រោះថាបុគ្គលប្រភេទនេះមិនងាយនឹងងាកចេញពីផែនទីជីវិតរបស់ខ្លួនដែលបានគូសវាសយ៉ាងល្អិតល្អន់នោះឡើយ។បុគ្គលជោគជ័យដឹងថាការគូសវាសផែនទីឬគម្រោងជាមុនសម្រាប់ខ្លួនឯងដែលត្រូវធ្វើនោះហើយគឺជាវិថីឆ្ពោះទៅរកជីវិតដ៏ភ្លឺស្វាងបាន។

៦ បុគ្គលជោគជ័យមានសុទិដ្ឋិនិយមជានិច្ច តែបុគ្គលបរាជ័យមានទុទ្ទិដ្ឋិនិយមចំពោះខ្លួនឯងនិងអ្នកដទៃ៖ សម្រាប់បុគ្គលជោគជ័យបានយល់យ៉ាងច្បាស់ថាការគិតក្នុងផ្លូវវិជ្ជមានចំពោះខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួននឹងធ្វើឲ្យអ្វីៗនៅលើពិភពលោកនេះអាចឆ្ពោះទៅរកភាពវិជ្ជមានបានដូចគ្នាដែរ។ ផ្ទុយទៅវិញគំនិតទុទ្ទិដ្ឋិនិយម គឺជាអ្វីដែលបុគ្គលប្រភេទនេះមិនយកចិត្តទុកដាក់ ព្រោះវានាំតែខាតបង់ពេលវេលាឥតប្រយោជន៍និងធ្វើឲ្យខ្លួនមានអារម្មណ៍ថាមិនមែនតម្លៃសម្រាប់មនុស្សគ្រប់គ្នាទៀតផង។

៧ បុគ្គលជោគជ័យបន្តការរៀនសូត្រ ដោយឥតឈប់ឈរ តែបុគ្គលបរាជ័យបន្តបោះបង់ឥតឈប់ឈរ៖ បុគ្គលជោគជ័យបានយល់ថាចង់ឲ្យជោគជ័យវាជារឿងមួយលំបាកទៅហើយតែរឿងដែលលំបាកជាងនេះទៅទៀតនោះគឺថាតើត្រូវរក្សាភាពជោគជ័យបានដោយរបៀបណា?

៨ បុគ្គលជោគជ័យសរសើរអ្នកដទៃ តែបុគ្គលបរាជ័យរិះគន់អ្នកដទៃក្នុងទីផ្សារអាជីវកម្មក្តី ការទំនាក់ទំនងប្រចាំថ្ងៃក្តី ការលើកដំកើង ឬកោតសរសើរអ្នកដទៃពីសមិទ្ធផលរបស់ពួកគេ គឺជាអាវុធដ៏មានថាមពលមួយរបស់បុគ្គលជោគជ័យ។

៩ បុគ្គលជោគជ័យលើកលែងទោសឱ្យអ្នកដទៃ បុគ្គលបរាជ័យចងគំនុំនឹងអ្នកដទៃវាមិនខុសអ្វីពីពុទ្ធិការដែលព្រះអង្គមានបន្ទូលថា”ការរម្ងាប់ដោយការមិនចងពៀរ” ។

១០ បុគ្គលជោគជ័យអរគុណអ្វីៗគ្រប់យ៉ាងដែលខ្លួនមានតែបុគ្គលបរាជ័យ ចាត់ទុកថាអ្វីៗគឺអយុត្តិធម៌ទាំងអស់ ភាពទុក្ខសោក ការខកចិត្តភាពសប្បាយរីករាយ ភាពជោគជ័យសមិទ្ធផលទាំងបទពិសោធន៍ល្អក្តីអវិជ្ជមានក្តី គឺជាអ្វីដែលបុគ្គលជោគជ័យអរគុណគ្រប់ពេលវេលា ត្បិតអីចំណុចទាំងអស់នេះគឺជាមេរៀនជីវិតដ៏ថ្លៃថ្លារបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here