តើអ្វីជា Fintech? តើវាមានប្រវត្តិនិងការវិវត្តយ៉ាងដូចម្តេច?

ដោយ៖ សុធារី

ភ្នំពេញ៖ Fintech គឺជាបច្ចេកវិទ្យាដែលគេប្រើនៅក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីធនាគារលើទូរស័ព្ទដៃ គឺជាឧទាហរណ៍សាមញ្ញមួយនៃ Fintech ដែលយើងស្គាល់សឹងតែគ្រប់គ្នា។

ចុះវាមានប្រវត្តិមកពីណា?
បើទោះបីជាយើងទើបនឹងឃើញវត្តមាន Fintech នៅជុំវិញខ្លួនយើងថ្មីៗនេះមែន តែវាមានកំណើតមកជាងមួយសតវត្សមកហើយ។ វាត្រូវបានគេបែងចែកជា៤ ដំណាក់កាលគិតត្រឹមពេលបច្ចុប្បន្ន ដូចខាងក្រោម៖

១. Fintech ១.០ (១៨៦៦-១៩៦៧)
នាឆ្នាំ ១៨៦៦ ខ្សែកាបឆ្លងមហាសមុទ្រអាត្លង់ទិច ត្រូវបានគេតភ្ជាប់ឡើង។ ព្រឹត្តិការណ៍នេះហើយ ដែលបង្កើតនូវយុគសម័យមួយនៃការបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ និង បណ្តាញផ្សេងៗទូទាំងពិភពលោក។ បន្ថែមពីនេះ ការបង្កើតឡើងនូវការផ្ទេរប្រាក់បែបអេឡិចត្រូនិច និង Morse Code នៅឆ្នាំ១៩១៨ គឺជាជំហានដំបូងនៃរូបិយប័ណ្ណអេឡិចត្រូនិច។ សង្គ្រាមលោកទាំងពីរលើក ក៏នាំមកនូវជំនាញសរសេរកូដ និង បំបែកកូដដ៏ថ្មីស្រឡាងមួយ។ បើទោះជាគេបង្កើតវាមកក្នុងគោលបំណងជំនួយក្នុងការធ្វើសង្រ្គាមក៏ដោយ ក៏ប៉ុន្តែ វាបាននាំមកនូវគោលគំនិតនៃការសរសេរកូដ ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះផងដែរ។

២. Fintech ២.០
វាចាប់ផ្តើមដោយការបង្កើតឡើងនូវម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ATM នាឆ្នាំ១៩៦៧។ ហើយនៅឆ្នាំ ១៩៧១ ផ្សារហ៊ុនបែបឌីជីថលដំបូងគេបំផុតគឺ NASDAQ ក៏ត្រូវបានបង្កើតឡើង។ ក្រោយមកទៀត នៅឆ្នាំ ១៩៧៣ SWIFT ដែលជាប្រព័ន្ធផ្ញើសារដែលស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោកប្រើប្រាស់ក្នុងការផ្លាស់ប្តូរប្រាក់ក៏ត្រូវបានបង្កើតឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ នៅទសវត្សឆ្នាំ១៩៨០ Fintech មានការរីកចម្រើនខ្លាំង ដោយមានការដាក់ដំណើរការនូវប្រព័ន្ធធនាគារចល័ត ប្រព័ន្ធជួញដូរបែបអេឡិចត្រូនិច និង ប្រព័ន្ធទូរស័ព្ទចល័ត ថែមទៀតផង។ មិនតែប៉ុណ្ណោះ នៅទស្សវត្សឆ្នាំ១៩៩០ វិញ ប្រព័ន្ធពាណិជ្ជកម្មបែប E-Commerce ក៏រីករាយដាលមិនធម្មតាដែរ។ តួយ៉ាង PayPal ដែលគេនិយម ប្រើប្រាស់សម្រាប់ផ្ទេប្រាក់ឲ្យគ្នានៅបរទេសក៏ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ថែមទៀត។ វិបត្តិសេដ្ឋកិច្ចពិភពលោកនាឆ្នាំ២០០៨ ធ្វើឲ្យតម្រូវការ Fintech មានកាន់តែខ្ពស់ ហើយវាក៏នាំមកនូវការអភិវឌ្ឍដ៏សន្ធឹកនាឆ្នាំបន្តមកផងដែរ។

៣. Fintech ៣.០
នៅក្នុងយុគសម័យបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនេះ យើងបានឃើញនូវការអភិវឌ្ឍសំខាន់ៗដូចជា Bitcoin នាឆ្នាំ២០០៩ និង ប្រព័ន្ធបង់ប្រាក់ P2P នាឆ្នាំ២០១១ ជាដើម។

៤. Fintech ៣.៥
គិតចាប់ពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ប្រទេសដែលនាំមុខគេ គឺប្រទេសចិន និង ឥណ្ឌា។
តើនឹងមានអ្វីបន្តទៀត?

LEAVE A REPLY

Please enter your comment!
Please enter your name here