មេរៀនអាជីវកម្មទាំងទាំង៥របស់ Jeff Bezos ប្រែក្លាយ Amazon ជាក្រុមហ៊ុនយក្សលំដាប់ពិភពលោក

ដោយ:ម៉ាលីស

ភ្នំពេញៈ មហាសេដ្ឋីពិភពលោក រូបនេះបានចំណាយពេលវេលាជាងពាក់កណ្ដាលជីវិតរបស់លោក ទៅលើការងារពាណិជ្ជកម្មអនឡាញ ពិសេ​សការដឹកនាំ Amazon ឲ្យរីកចំរើនមកដល់ពេលនេះ។

លោកក៏បានចែករំលែក នូវមេរៀនអាជីវកម្មទាំង៥ចំណុច ដែលបានប្រែក្លាយ Amazon ទៅជាក្រុមហ៊ុនលំដាប់ពិភពលោកដូចខាងក្រោម

១ ស្វែងយល់ពីអតិថិជន
ការសិក្សាស្វែងយល់ពីចិត្តរបស់អតិថិជន គឺជាយុទ្ធសាស្ត្រផ្លូវចិត្តក្នុងការអូសទាញអតិថិជន ឲ្យនៅជាមួយយើង ជាជាងការឈ្លោះប្រកែកទាស់ទែង ដើម្បីតែឈ្នះ។

លោក Jeff Bezos បានមានប្រសាសន៍ថា “ដើម្បីស្វែងយល់និងរកដំណោះស្រាយជូនអតិថិជន ក្រុមហ៊ុន amazon បានបង្កើតគេហទំព័រ Amazon Website Service (AWS) ដើម្បីទទួលដឹងឮ រាល់បញ្ហារបស់អតិថិជន អ្នកដែលយកឈ្នះអតិថិជនបាន គឺជាអ្នកដែលពូកែស្ដាប់និងដោះស្រាយបញ្ហារបស់ថិជន”។

២ ទទួលយកហានិភ័យ
អាជីវកម្មនីមួយតែងតែប្រឈមមុខ ជាមួយហានិភ័យផ្សេងៗគ្នា ហើ​យអ្នក ដែលមិនអាចគ្រប់គ្រងហានិភ័យទាំងនោះបាន និងត្រូវដួលរលំ តែបើទោះជាយ៉ាងនេះក្តី យើងមិនអាចសុំមិនប្រឈមមុខ ជាមួយបញ្ហាទាំងនោះបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអាចទទួលយកហានិភ័យហើយកែប្រែហានិភ័យទាំងនោះ ទៅជាលាភវិញអ្នកនឹងរឹតតែធំ រឹតតែរឹងមាំ និងរឹតតែចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jeff Bezos បានមានប្រសាសន៍ថា “ការបរាជ័យ និងការបង្កើតថ្មី គឺជារឿងពីរដាច់ដោយឡែកពីគ្នា ហើយដើម្បីបង្កើតអ្វីដែលថ្មី អ្នកចាំបាច់ត្រូវធ្វើពិសោធន៍ អ្នកត្រូវចាំថាប្រសិនបើអ្នកដឹងនូវអ្វី ដែលអាចកើតឡើងជាមុនបាននោះ មិនមែនជាការពិសោធន៍ពិតនោះទេ”។

៣ ធ្វើឲ្យបុគ្គលិកមានការគិតដូចជាម្ចាស់អាជីវកម្ម
របៀបគិតធ្វើការងាររបស់បុគ្គលិក នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនឡើងយ៉ាងឆាប់រហ័ស។ ចែករំលែកផលចំណេញជាមួយបុគ្គលិក អនុញ្ញាតឲ្យបុគ្គលិក មានភាគហ៊ុននៅក្នុងក្រុមហ៊ុន ពួកគេនឹងខិតខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពដើម្បីជោគជ័យរួមគ្នា។

៤ បង្កើតក្តីសុបិន្តរួម
ដើម្បីឲ្យជឿថា អាចឈានឆ្ពោះទៅមុខបាន ស្របតាមការចង់បានរបស់យើង ក្រុមហ៊ុននោះត្រូវតែដាក់គោលដៅរួម ឬបង្កើតនូវក្តីសុបិន្តរួម ដែលបង្ហាញពីកត្តា ដែលនាំឲ្យពួកគេធ្វើការងារនោះ ហើយហេតុអ្វីការងារនោះផ្ដល់ភាពសំខាន់ដល់ពួកគេរាល់គ្នា។ យើងអាចផ្ដោតទៅលើគោលដៅចម្បង និងដាស់តឿនពួកគេជារឿយៗ ដើម្បីឲ្យពួកគេមានការតាំងចិត្តកាន់​តែខ្លាំងឡើង។

៥ ការសម្រេចចិត្ត
ការសំរេចចិត្តដែលត្រឹមត្រូវ មិនបានពឹងផ្អែកទាំងស្រុងទៅលើតែអ្នកមានអំណាច ឬអ្នកមានឥទ្ធិពល នៅក្នុងក្រុមហ៊ុនតែម្នាក់នោះឡើយបុគ្គ​លិក ឬសមាជិកនៅក្នុងក្រុមហ៊ុន ដែលជាអ្នករួមវាសនាជាមួយយើងពួកគេមានសិទ្ធិក្នុងការបញ្ចេញមតិ បង្ហាញពីការយល់ឃើញ និងចូលរួមសម្រេចចិត្តដោយសំឡេងភាគច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here