ចំណេះដឹង: ស្វែងយល់ពីលក្ខណៈសម្បត្តិទាំង៥យ៉ាងនៃអ្នកដឹកនាំសម័យឌីជីថល

ដោយ: ម៉ាលីស

ភ្នំពេញៈ តាមរយៈសាកលភាហូបនីយកម្ម សមាហរណកម្មក្នុងតំបន់និងមហានិន្នាការ សាកលឌីជីថល ជំរុញឲ្យភាពជាអ្នកដឹកនាំត្រូវផ្លាស់ប្ដូរសន្សឹមៗ ទៅជាការដឹកនាំបែបជាឌីជីថលផងដែរ។

ក្រុមហ៊ុន និងអង្គភាពនានា បានចាប់ផ្ដើមនូវគំនិតបង្កើតអ្នកដឹកនាំបែបនេះថតសកម្មភាពមុខជំនួញ ឬធ្វើឲ្យខ្លួនឯងល្បី សម្រាប់ការសម្រេចចក្ខុវិស័យរបស់ខ្លួន។ អ្នកដឹកនាំបែបនេះថត អាចនឹងក្លាយជាតម្រូវការដ៏ចាំបាច់មួយ សម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគតខាងមុខ។ តើអ្នកដឹកនាំបែបឌីជីថលត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?។

អ្នកដឹកនាំក្នុងសម័យឌីជីថល មានលក្ខណៈសម្បត្តិចម្បង ៥យ៉ាងដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ចក្ខុវិស័យឌីជីថល

នៅក្នុងសម័យឌីជីថល ចក្ខុវិស័យមិនមែនគ្រាន់តែជាពាក្យប៉ុណ្ណោះទេ ប៉ុន្តែវាមានន័យគ្របដណ្ដប់លើគ្រប់យ៉ាង ក្នុងដំណើរការដឹកនាំ៨៧% នៃក្រុមហ៊ុននានាបានគិតថា ជាការផ្លាស់ប្ដូរទៅជាឌីជីថល គឺការប្រកួតប្រជែងមួយយ៉ាងស្វិតស្វាញ លើការអភិវឌ្ឍបច្ចេកវិទ្យា និងយុទ្ធសាស្ត្របែបថ្មីដើ​ម្បីសំរេចគោលដៅ របស់អង្គភាពជាមួយគ្នានេះដែរ អ្នកដឹកនាំបែបឌីជីថល នឹងចាប់ផ្ដើមចូលមកក្នុងអង្គភាព និងអង្រួនផ្នត់គំនិតបែបប្រពៃណីចាស់ៗទាំងឡាយ តាមរយៈផ្នត់គំនិតថ្មីប្លែកនាវានុវត្ន៍ ហើយនិងទស្សនៈទានបែបឌីជីថល។

អ្នកដឹកនាំបែបឌីជីថល នឹងបង្កើតនូវទីផ្សារថ្មីតាមរយៈឌីជីថល ប្រព័ន្ធការងារបែបឌីជីថល យុទ្ធសាស្ត្រថ្មី ការផ្លាស់ប្ដូរបែបថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ នៅក្នុងចក្ខុវិស័យរបស់អង្គភាព ដើម្បីសម្រេចគោលដៅនាពេលអនាគត។

២ ជំនាញឌីជីថល

អ្នកដឹកនាំបែបឌីជីថល គឺតែងតែគិតគូរជានិច្ច លើការអភិវឌ្ឍជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី នៅក្នុងប្រព័ន្ធការងារជាក់ស្ដែង។ ជាមួយគ្នានេះដែរការយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលក្រុមការងារ តាមរយៈចំណេះដឹងផ្នែកឌីជីដល គឺមានសារៈសំខាន់ណាស់ សម្រាប់អង្គភាពក្នុងការប្រើប្រាស់ប្រព័ន្ធការងារថ្មី តាមរយៈបច្ចេកវិទ្យា ដើម្បីទាន់ទៅរបត់ឌីជីថលនេះ សកលលោក និងការប្រកួតប្រជែងក្នុងក្នុងតំណែង ប្រសិនបើសមត្ថភាពសមាជិកក្រុមការងារ លើការប្រើប្រាស់ និងមានគំនិតនោះគឺជាឧបសគ្គដែលរារាំងដល់ការដឹកនាំបែបឌីជីថល វាគឺជាការធ្វើនូវកំណែទម្រង់បែបថ្មីទៅលើការដឹកនាំបែបប្រពៃណី និងការឌីយ៉ាធិបតេយ្យអ្នកដឹកនាំ បែបឌីជីថល គឺមានការប្ដេជ្ញាខ្ពស់ លើការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបថ្មីនិងទំនើប។

៣ យុទ្ធសាស្ត្រឌីជីថល

ឌីជីថលនឹងបង្កើតគំនិត និងវិធីសាស្ត្រថ្មីៗសម្រាប់អ្នកដឹកនាំ។ អ្នកដឹកនាំបែបឌីជីថល និងពិចារណា លើការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញយកគុណសម្បត្តិទំនើប នៅក្នុងសម័យថ្មី។ អ្នកដឹកនាំអាចប្រើប្រាស់ឌីជីថល ក្នុងវិស័យទីផ្សារ ការគ្រប់គ្រងបុគ្គលិកនិងសម្រាប់ទំនាក់ទំនងការងារ ដែលវានឹងសន្សំពេលវេលា និងការចំណាយផ្នែកហិរញ្ញវត្ថុបានមួយកម្រិតទៀតផងដែរ។

ការប្រើប្រាស់ឌីជីថលនៅក្នុងបេសកកម្មរបស់ខ្លួន វាអាចពង្រឹងវិសា​លភាពផែនការងារនានា បានយ៉ាងធំធេង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត អ្នកដឹកនាំអាចនឹងពិចារណា លើការវិនិយោគលើវិស័យឌីជីថល នៅក្នុងផែនការយុទ្ធសាស្ត្ររបស់អង្គភាព ដែលវាអាចបង្កើតសេវារបស់ខ្លួនទៅកៀក ហ្នឹងអ្នកទទួលសេវាបានកាន់តែប្រសើរ។

៤ ទិន្នន័យឌីជីថល

អ្នកដឹកនាំបែបឌីជីថល និងបង្កើតនូវគំនិតថ្មី ដោយផ្អែកលើទិន្នន័យស្រាវជ្រាវ ដែលទទួលបានចង់និយាយអីពីអ្វី ដើម្បីជាធាតុចូលឬព័ត៌មានត្រឡប់ ក្នុងការសម្រេចចិត្ត និងតម្រងទឹកក្នុងបេសកកម្ម របស់អង្គភាពទិន្នន័យ ដែលទទួលបានតាមបច្ចេកវិទ្យាឌីជីថល អាចមានភាពងាយស្រួលនិងឆាប់រហ័សនិងមានសង្គតិភាព ក្នុងការពិនិត្យនិងវាយតម្លៃផងដែរ។

៥ ពង្រីកគំនិតឌីជីថល

អ្នកដឹកនាំ digital ត្រូវតែបណ្ដុះគំនិតមនុស្សជុំវិញខ្លួន តាមរយៈការផ្លាស់ប្ដូរបែបឌីជីថល។ អ្នកដឹកនាំនឹងក្លាយជាអ្នកប្រឹក្សាយោបល់វគ្គបណ្ដុះបណ្ដាលឲ្យក្រុមការងាររបស់ខ្លួន យល់អំពីសារៈសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងការងារ។ ពិសេសនោះអ្នកដឹកនាំ និងក្រុមការងាររបស់ខ្លួនតែង ត្រៀមខ្លួនជានិច្ច សម្រាប់ទទួលយកនូវបច្ចេកវិទ្យាថ្មីៗនិងការធ្វើកំណែទម្រង់នៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here