តើ​អ្នក​ត្រូវ​ការ​ដើមទុន​ប៉ុន្មាន​ដើម្បី​បង្កើត Startup?​

ដោយ៖ សុធារី

ភ្នំពេញ៖ ប្រសិនបើ​អ្នក​កំពុង​គិត​​ពី​ការ​បើក​អាជីវកម្ម​ថ្មី​ អ្នក​ប្រហែលជា​មិន​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ចាប់ផ្ដើម​ជាមួយ​ហិរញ្ញវត្ថុ​នៅ​​របស់​អ្នក​ទេ។ រឿង​ដែក​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​​បង្កើត Startup ​គឺ​ត្រូវ​កំណត់​ឲ្យ​បាន​​ច្បាស់លាស់​ពី​ការ​ចំណាយ​របស់​អ្នក​ ដូច​ជា ការិយាល័យ សម្ភារៈ ការ​ចំណាយ​ផ្នែក​ច្បាប់ ប្រាក់ខែ និង​ការ​ចំណាយ​ផ្សេងៗ​ជា​ច្រើន​ទៀត។

ខាងក្រោម​នេះ អាច​​​ជួយ​អ្នក​រក​ឲ្យ​ឃើញ​​ថា តើ​អ្នក​ត្រូវ​ការ​ដើមទុន​ប៉ុន្មាន​ដើម្បី​បង្កើត Startup? តើ​អ្នក​អាច​ទទួល​បាន​ដើម្បី​ទុន​ដោយ​របៀបណា?

១.ចាប់​ផ្តើម​ពី​តូច​ទៅ​ធំ​
អ្នក​ប្រហែល​ជា​មាន​ការ​រំពឹង​ទុក​​ខ្លាំង​ពេក​ថា ជំនួញ​របស់​អ្នក​នឹង​មាន​សក្ដានុពល​នៅ​ពេល​ខាងមុខ។ យ៉ាងណាមិញ ភាព​សុទិដ្ឋិនិយម​​ទាំង​ងងឹត​ងងុល អាច​ធ្វើ​ឲ្យ​អ្នក​ចំណាយ​លុយ​យ៉ាង​​ច្រើន​ទៅ​​​​វិនិយោគ​​ទាំង​​តក់ក្រហល់​។ អ្នក​ត្រូវ​ចាំ​ថា នៅ​ពេល​ចាប់​ផ្តើម​ដំបូង អ្នក​ត្រូវ​សម្លឹង​មើល​ឲ្យ​វែងឆ្ងាយ និង​ត្រៀម​ខ្លួន​មើល​បញ្ហា​ដែល​នឹង​កើត​ឡើង​ជា​បន្តបន្ទាប់ ហើយ​អ្នក​មើល​​មិន​ឃើញ។

២.វាយតម្លៃ​ការ​ចំណាយ​របស់​អ្នក
ការ​ចំណាយ​សម្រាប់​ការ​បង្កើត Startup នីមួយៗ វា​មិន​ដូចគ្នា​ទេ។ គ្មាន​រូបមន្ត​ស្តង់ដារ​ណាមួយ​ដែល​អាច​បញ្ជាក់​ថា ជំនួញ​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ​ត្រូវការ​ដើមទុន​​ទំហំ​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​​ទេ។ ក៏ប៉ុន្តែ​បើ​យោង​​តាម​ក្រុមហ៊ុន Wasabi Publicity ផ្តល់​ដំបូន្មាន​ថា ម្ចាស់​ Startup នីមួយ​ត្រូវ​មាន​លុយ​សម្រាប់​ការ​ចំណាយ​ថេរ (Fixed Cost) ឲ្យ​បាន​ ៦​ខែ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣.ស្វែងយល់​ពី​ប្រភេទ​នៃ​ការ​ចំណាយ​នីមួយៗ​ដែល​អ្នក​ត្រូវ​មាន
អ្នក​ត្រូវ​ស្វែង​យល់​ការ​ចំណាយ​ជា​​ច្រើន​ប្រភេទ​នៅ​ពេល​បង្កើត​ Startup ដំបូងៗ។ អ្នក​ចាំបាច់​ត្រូវ​តែ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​ការ​ចំណាយ​ទាំង​នោះ​ដើម្បី​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​ក្នុង​អាជីវកម្ម​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​រយៈពេល​ខ្លី និង​រយៈពេល​វែង​ខាងមុខ។

គ.ការ​ចំណាយ​​ផ្សេងៗ​ដែល​​ជា​ទូទៅ​ Startup ​ត្រូវ​តែ​មាន
​​ថ្លៃ​ចំណាយ​មួយ​ចំនួន​ដែលម្ចាស់​ Startup ​ទាំងអស់​ត្រូវ​ជួប​ដូច​ជា ការ​​​បង្ហោះ​​វេបសាយ (Web Hosting) និង​ថ្លៃ​ផ្សេងៗ​លើ​ការ​បង្កើត​ Website ជួល​អគារ ឬ​ការិយាល័យ គ្រឿង​សម្ភារៈ​ និង​គ្រឿង​សង្ហារិម ប្រាក់ខែ ការ​ផ្គត់ផ្គង់​​ដែល​ចាំបាច់ (Basic Supplies) សម្រាប់​ការិយាល័យ ប្រព័ន្ធ​ ឬ​កម្មវិធី​បច្ចេកវិទ្យា (Basic Technology) ធានារ៉ាប់រង អាជ្ញាប័ណ្ណ និង​ផ្នែក​ច្បាប់​ ការ​ផ្សព្វផ្សាយ និង​ប្រមូសិន (Advertising & promotions) ថ្លៃ​ធ្វើ​គម្រោង​អាជីវកម្ម (Business plan costs) ។

៤.ព្យាករណ៍​មើល​ពី​​លំហូរ​សាច់ប្រាក់​របស់​អ្នក
អ្នក​ត្រូវ​ព្យាករណ៍​វា​​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​រយៈពេល ៣​ខែ​ដំបូង​នៃ​ជីវិត​អាជីវកម្ម​របស់​អ្នក។ ការ​ព្យាករណ៍​នេះ​នេះ​មិន​ត្រូវ​ប៉ាន់ស្មាន​វាយតម្លៃ​ត្រឹមតែ​ចំណាយ​ថេរ (Fixed Expenses) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​​ទាំង​ថ្លៃដើម​ទំនិញ និង​ចំណូល​ និង​ចំណាយ​ដ៏​អាក្រក់​បំផុត​​ក្នុង​អាជីវកម្ម​របស់​អ្នក។ ឧទាហរណ៍​ថា បើ​អ្នក​ខ្ចី​លុយ​គេ​មក​រកស៊ី អ្នក​មិន​ត្រឹម​តែ​ដឹង​ថា បំណុល​ប៉ុន្មាន​អ្នក​ជំពាក់​​គេ​ទេ អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ពី​ចំនួន​ការ​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​ផង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here