អគ្គនាយក LSCG បង្ហាញពីនិតិវិធីច្បាប់ចំនួន៦ដែលអ្នកទិញដីឡូត៍ត្រូវឆែកដើម្បីបញ្ចៀសហានិភ័យ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ស្របពេលទីផ្សារដីឡូត៍នៅតែទទូលបានការគាំទ្រ និងមានបញ្ហាខ្លះៗបានលេចឡើង អ្នកជំនាញនៅក្នុងវិស័យនេះ បានលើកឡើងនូវនិតិវិធីច្បាប់សំខាន់ៗចំនួន៦ដើម្បីសិក្សានិងបញ្ចៀសបាននូវហានិភ័យ។

លោកលី សុខឆាយអគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ឲ្យដឹងកាលពី​សប្តាហ៍មុនថា អ្នកទិញដីឡូត៍ដើម្បីមានសុវត្ថិភាព និងបញ្ចៀសបាននូវហានិភ័យគួរសិក្សាចំណុចសំខាន់ៗដូចជា៖

👉: ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម។
👉: ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា
👉: ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន ប័ណ្ណពន្ធប៉ាតង់
👉: ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន អាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍
👉: ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នេះ។
👉: ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នេះត្រូវតែ បញ្ចាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយនោះទេ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here