ស្វែងយល់ពីគន្លឹះហិរញ្ញវត្ថុសំខាន់ៗចំនួន៤ ដើម្បីទិញផ្ទះបានយ៉ាងឆាប់រហ័ស

ដោយ: ម៉ាលីស

ភ្នំពេញៈ ការសន្សំប្រាក់ ដើម្បីទិញគេហដ្ឋាន ដូចបំណងប្រាថ្នារបស់អ្នក អាចជាកិច្ចការដ៏ពិបាក ប៉ុន្តែវាអាចងាយស្រួលជាង ប្រសិនបើលោកអ្នកមានវិធីសាស្រ្តត្រឹមត្រូវ ក្នុងការសន្សំប្រាក់។

ដូចនេះសូមបង្ហាញគន្លឹះហិរញ្ញវត្ថុសំខាន់ៗចំនួន៤ ដើម្បីទិញផ្ទះបានយ៉ាងឆាប់រហ័សរួមមាន

១ បង្កើតទំលាប់សន្សំប្រាក់

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បង្ហាត់ខ្លួនអ្នក ឲ្យមានទម្លាប់សន្សំប្រាក់ មុនពេលចំណាយផ្សេងៗ ហើយធ្វើការចំណាយត្រឹមត្រូវ ទៅលើអ្វីដែលអ្នកត្រូវការ។ វាមិនត្រឹមតែធ្វើឲ្យការចំណាយរបស់អ្នកមានតម្លៃប៉ុណ្ណោះទេ តែថែមទាំងជួយសន្សំប្រាក់របស់អ្នកបានច្រើនទៀតផង។ ដូច្នេះលោកអ្នកនឹងមិនចំណាយ លើអ្វីដែលអ្នកគួរសន្សំឡើយ។

២ បង្កើនចំណូលរបស់អ្នក

កាត់បន្ថយសម្ភារៈប្រើប្រាស់របស់អ្នក ដោយលក់ចេញរបស់ណា ដែលលោកអ្នកមិនចាំបាច់ ដើម្បីរកចំណូលតិចតួចបន្ថែម។ លើសពីនេះ ប្រសិនបើលោកអ្នកចូលចិត្តធ្វើម្ហូប ឬគូររូបជាដើម លោកអ្នកអាចកែច្នៃចំណង់ចំណូលចិត្តរបស់អ្នក ឲ្យក្លាយជាចំណូលបន្ថែម ដើម្បីសន្សំប្រាក់បន្ថែម សម្រាប់ទិញគេហដ្ឋាន។

៣ រៀបចំផែនការវិស្សមកាល

បង្កើតដំណើរកម្សាន្ត ដោយភាពឆ្លាតវៃ ដោយរៀបចំផែនការវិស្សមកាល ក្នុងរង្វង់ថវិការរបស់អ្នក និងក្នុងពេលរដូវកាលធម្មតា។ សម្រាប់ជើងហោះហើរតម្លៃល្អ សូមកក់សំបុត្រយន្តហោះទុកជាមុន។ សម្រាប់ការកម្សាន្ត សូមទិញសំបុត្រអនុញ្ញាត ជាលក្ខណៈក្រុម ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ ការសិក្សាស្រាវជ្រាវ មុនពេលលោកអ្នកធ្វើដំណើរកម្សាន្ត អាចជួយសន្សំប្រាក់បន្ថែមទៀត ហើយជួយឲ្យលោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋាន ដូចបំណងប្រាថ្នាកាន់តែឆាប់រហ័ស។

៤ កម្ចីពីធនាគារ

កម្ចីពីធនាគារ មិនមែនជារឿងចម្លែក ហើយគួរឲ្យអៀនខ្មាស់ទៀតឡើយ បច្ចុប្បន្ននេះ។ វាអាចនឹងយឺតពេលទៀតផង ក្នុងការសន្សំ ហើយរង់ចាំរហូតដល់១០ឆ្នាំ ទៅ២០ឆ្នាំ ដើម្បីទិញគេហដ្ឋានផ្ទាល់ខ្លួន ស្របពេលដែលលោកអ្នកអាចស្វែងរកធនាគារ ដែលផ្តល់កម្ចីដ៏ល្អមួយ ដែលកំពុងមានភាពសម្បូរបែបនៅលើទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here