សិក្សាលើ៤ចំណុចសំខាន់ៗដើម្បីធ្វើឲ្យអាជីវកម្មដំណើរការល្អ

ដោយ: ម៉ាលីស

ភ្នំពេញៈ អាជីវកម្មមួយមិនមែនកើតឡើង ពីសមាសធាតុទោលនោះទេ។ វាមានធាតុផ្សំជាច្រើន ដែលចូលរួមចំណែក ហើយយើងចាំបាច់ត្រូវយល់ដឹង និងយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតនោះ។

១ តម្រូវការទីផ្សារ

មុននឹងបង្កើតទំនិញអ្វីមួយ ត្រូវសិក្សាអំពីតម្រូវការទីផ្សារ។ តើទីផ្សាររបស់យើងមានទំហំប៉ុណ្ណា ឬអាចនឹងទទួលបានចំណែកទីផ្សារប៉ុន្មាន?  ការយល់ដឹងយ៉ាងដូច្នេះ គឺក្នុងគោលបំណងផលិតទំនិញឲ្យបានគ្រប់គ្រាន់ តម្រូវទៅតាមទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ លំហូរផលិតផល

តើយើងមានវត្ថុធាតុដើមគ្រប់គ្រាន់ ដែលអាចបង្កើតាទំនិញគ្រប់គ្រាន់ ទាន់ពេលវេលា សម្រាប់ចែកចាយទៅលើទីផ្សារគ្រប់គ្រាន់ហើយឬនៅ? ប្រសិនបើគ្មានវត្ថុធាតុដើមគ្រប់គ្រាន់ទេ វាក៏មិនអាចមានលំហូរផលិតផល នៅលើទីផ្សារដែលយើងនិយាយឲ្យងាយស្ដាប់កើតបញ្ហាដាច់ម៉ូយ។

៣ ធនធានមនុស្ស

ធនធានមនុស្ស សំដៅទៅលើអ្នកដែលចូលរួមផលិតទំនិញ ប្រសិនបើគ្មានធនធានមនុស្សគ្រប់គ្រាន់ទេ ជាការខ្វះកត្តាប្រតិកម្មមួយដ៏សំខាន់ គ្មានមនុស្សគ្មានផលិតផល។ នេះយើងគិតអំពីធនធានមុគ្គលិក ឬកម្មករទាំងអស់ដែលត្រូវចូលរួម ក្នុងដំណើរការផលិតផលរបស់យើង។

៤ លំហូរសាច់ប្រាក់

បាននិយាយអំពីលំហូរសាច់ប្រាក់ ចង់សំដៅទៅលើការចំណាយប្រាក់ទាំងឡាយ ក្នុងដំណើរការអាជីវកម្មមាន ដូចជា ចំណាយទៅលើការជួលដី អគារ ការជួសជុល ការតុបតែង ការទិញវត្ថុធាតុដើម ឬទំនិញ ការជួលបុគ្គលិក និងការចំណាយផ្សេងៗទៀត រហូតដល់ការលក់ទំនិញ ចេញបានប្រាក់ចំណេញមកវិញ។ ដើម្បីអោយអាជីវកម្មមានស្ថេរភាពត្រូវធ្វើយ៉ាងណាឲ្យលំហូរសាច់ប្រាក់ ចេញត្រូវតូចជាងលំហូរសាច់ចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here