សិក្សាពីចំណុចសំខាន់ៗចំនួន៥ដើម្បីឲ្យការលក់ទំនិញតាមអនឡាញជោគជ័យ

ដោយៈ សុធារី

ភ្នំពេញៈ សម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មអនឡាញ ដោយប្រើប្រាស់ផេក (Page) នៅលើ Facebook អ្នកអាចនឹងត្រូវចំណាយលើការប៊ូស (Boost) ដើម្បីផ្សព្វផ្សាយការបង្ហោះលក់ផលិតផល ឬសេវាកម្មរបស់អ្នកឲ្យគេបានឃើញ និងស្គាល់ច្រើន។

ប៉ុន្តែពេល Boost បានមួយរយៈក៏ដឹងថា ប៊ូសលុយដដែលយូរទៅ បែរជាមានអ្នកឃើញតិចជាងមុន ហើយបើមិនប៊ូសក៏លក់មិនសូវដាច់។

ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យម្ចាស់អាជីវកម្មអនឡាញមួយចំនួនត្រូវប្រើយុទ្ធសាស្ត្រផ្សេងបន្ថែមដូចជា ជួលអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម (Influencer) ឱ្យជួយប្រូម៉ូតផេក និងផលិតផលរបស់ខ្លួន ដែលប្រាកដណាស់ថាត្រូវចំណាយដើមទុនច្រើនជាងមុន។

ដើម្បីឱ្យការបង្ហោះរបស់អ្នកមានគេឃើញច្រើន អ្នកត្រូវអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ឆ្លើយតបទៅអតិថិជន

កាលណាមានការពិភាក្សាច្រើន នោះការបង្ហោះក៏ត្រូវបានគេ ចែករំលែកច្រើនដូចគ្នា។ ព្យាយាមឆ្លើយតបទៅកាន់អតិថិជន តាមរយៈ Comment និង Chat ព្រោះ Facebook នឹងឱ្យអាទិភាពទៅមាតិការបស់អ្នកតាមការធ្វើសកម្មភាពទាំងនេះ។

២. ធ្វើយ៉ាងណាយកការចុចបេះដូង (love) បានច្រើនជាង like

អ្នកអាចមិនបានសង្កេត ប៉ុន្ដែមូលហេតុមួយដែល Facebook បង្កើតឱ្យមានប៊ូតុង reaction ក្រៅពី Like នោះក៏ដោយសារ វាជាយុទ្ធសាស្រ្តមួយរបស់ពួកគេដែរ។ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ Facebook ឱ្យតម្លៃលើប៊ូតុង reaction ទាំងនោះ។ ឧទាហរណ៍ថា បើផុសណាបាន Love ច្រើនជាង Like នោះបានន័យថាផុសនោះ នឹងត្រូវបានគេឃើញកាន់តែច្រើន។

៣. បង្ហោះរូបឬមាតិកា នៅពេលដែលមានអ្នកអនឡាញច្រើន

ចំណុចនេះសំខាន់ ហើយក៏ជាអ្វីដែលម្ចាស់អាជីវកម្មត្រូវយល់ដឹងដែរ។ មិនមែនចង់បង្ហោះពេលណាក៏បាននោះទេ អ្នកត្រូវបង្ហោះពេលដែលគេអនឡាញ ទើបមានគេឃើញផុសរបស់អ្នកច្រើន ហើយចំណែកពេលវេលាណាល្អនោះ គឺអ្នកអាចកំណត់សម្គា​ល់វាបានដោយតាមដាននូវក្រាហ្វិកក្នុង insight របស់ផេក ដែលវាបានបញ្ជាក់នូវព័ត៌មានមានប្រយោជន៍ច្រើននៅក្នុងនោះ។

៤. បង្ហោះប្រភេទមាតិកាបែបចម្រុះ

ដើម្បីឱ្យផេកមួយមាន engagementច្រើន វាតម្រូវឱ្យមានសកម្មភាពច្រើនដូចគ្នា​។ ដូច្នេះក្រៅពីបង្ហោះតែអត្ថបទផ្សព្វផ្សាយ អ្នកគួរណាមានការ Live ផុសវីដេអូខ្លី ឬបង្កើតហ្គេមប្រកួតប្រជែងជាដើម។

៥. Add story

អ្នកអាចគេចពីអន្ទាក់ Facebook បានតាមរយៈការផុសstory។ ត្រូវយល់ថា Facebook មានច្បាប់មួយគឺពួកគេចង់ឱ្យអ្នកស្ថិតលើ Platform ឲ្យបានយូរ។ ដូច្នេះហើយការ Add story គឺអាចមានន័យថា អ្នកស្ថិតនៅលើ Platform២៤ម៉ោង។ កាលណាអ្នកអនឡាញជាមួយ Facebook យូរនោះ Facebook ក៏ផ្ដល់អាទិភាពដល់ការបង្ហោះរបស់អ្នកដែរ។

ម្យ៉ាងទៀត អ្នកក៏មិនចាំបាច់គិតច្រើនថាពេលណាគួរដាក់ ឬពេលណាមិនគួរដាក់នោះទេ គឺគ្រាន់តែច្នៃយ៉ាងណាឲ្យ story របស់អ្នក មានគេចាប់អារម្មណ៍ចង់ចូលមើលទៅបានហើយ។

ជាចុងក្រោយ អ្វីដែលល្អបំផុត គឺអ្នកគួរចាប់ផ្តើមសន្សឹមៗ ដោយបង្កើតផេកមួយនិងបន្ទាប់មក invite មិត្តក្នុង Facebook ឲ្យជួយ like។ ជំហានបន្ទាប់គឺ ធ្វើមាតិកា និងផុសល្អៗ ទៅតាមគន្លឹះខាងលើ។ អ្នកនឹងចំណាយអស់តិច តែទទួលបានអតិថិជនល្អ ទោះប្រើពេលយូរបន្តិចក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here