ទំហំ​មូលធន​នូ​ប​នីយកម្ម​ទីផ្សារ​មូល​ប​ត្រ​កើន​ឡើងដល់ ២,៥៧ពាន់​លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ​ទំហំ​មូលធន​នូ​ប​នីយកម្ម ទីផ្សារ​មូល​ប​ត្រ​បាន​កើន​ឡើងដល់២,៥៧ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២០នេះ កើនឡើង៤,៥ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ។

លោក ហុង សុខ​ហួរ អគ្គនាយក CSX បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា រហូតមកដល់​ពេលនេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី១៣ ក្នុងចំណោម​នោះ​ក្រុមហ៊ុន៧ បាន​ចុះបញ្ជី​មូល​ប​ត្រក​ម្មសិ​ទិ្ធ និង​ក្រុមហ៊ុន៦ចុះបញ្ជី​រសញ្ញា​បណ្ណ​សាជី​វក​ម្ម។

លោក​បាន​ឱ្យដឹងទៀតថា “ក្រុមហ៊ុន​ទាំង១៣នេះ បាន​ប្រមូល​មូលនិធិ​ប្រហែល ២៤៣លាន​ដុល្លារ។ ត្រឹម​បញ្ចប់​ឆមាស​ទី១ ឆ្នាំនេះ ទំហំ​មូលធន​នូ​ប​នីយកម្ម​ទីផ្សារ​មូល​ប​ត្រ បាន​កើន​ឡើងដល់២,៥៧ ពាន់​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន៤,៥ ដង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០  ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្សែ​បញ្ចូល​ថាមពល Pestech (Cambodia) Plc ដែលជា​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង១០០ភាគរយ របស់​ក្រុមហ៊ុនមេ Pestech International Bhd មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​របស់ខ្លួន​ជា​ផ្លូវការ នៅលើ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ទី១៣ បោះផ្សាយ​មូល​ប​ត្រ​ជា​ផ្លូវការ​នៅ​កម្ពុជា។

លោក​ហុង សុខ​ហួរ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹង​ប្រមូល​មូលនិធិ​ចំនួន៣លាន​ដុល្លារ​ជាមួយនឹង​តម្លៃ IPO ៣១២០រៀល​ក្នុង១ភាគហ៊ុន ជាមួយនឹង​ការចុះបញ្ជី​នេះ ហើយ​វា​នឹង​បម្រើ​ជា​ប្រភព​ថ្មី នៃ​មូលនិធិ​សម្រាប់​ក្រុមហ៊ុន ក្នុងការ​វិនិយោគ​បន្ថែម និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា។

លោក​បញ្ជាក់ថា “ការប្រមូល​មូលនិធិ​តាមរយៈ​ទីផ្សារ​មូលធន​នេះ នឹង​ក្លាយ​ជាម  ធ្យោ​បាយ​អាទិភាព​សម្រាប់​ក្រុមហ៊ុន​ធុន​តូច និង​មធ្យម ដើម្បី​លើកកម្ពស់ និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅពេល​អនាគត។

លោក​បាន​បន្តថា “ការប្រមូល​មូលនិធិ​នេះ នឹង​ជា​ថ្នូរ​នៃ​ជម្រើស​ដោយ​ទំនុកចិត្ត​ចំពោះ​ក្រុម​វិនិយោគិន​សក្ដានុពល ដែល​កំពុង​ស្វែងរក​ការវិនិយោគ ឬ​ចង់​ប្រើប្រាស់​ប្រាក់​លើស​ចំនួន​របស់​ពួកគេ ក្នុងការ​ស្វែងរក​ប្រាក់​ចំណេញ នៅក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here