រដ្ឋាភិបាលសម្រេចបង្កើតសង្កាត់ថ្មីមួយទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតសង្កាត់ថ្មីមួយទៀត គឺសង្កាត់អូរឬ  ស្សីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្កាត់នេះ នឹងគ្រប់គ្រងរដ្ឋបាលភូមិចំនួន៥។

យោងតាមអនុក្រិតលេខ១៥៧ អនក្រ បក ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី២០ សីហាកន្លងមកមានចំនួន៦មាត្រា ដោយមាត្រាទី១បានចែងថា ត្រូវបានបង្កើតសង្កាត់អូរឬស្សី នៃក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន៥ ពីសង្កាត់ផ្សារកណ្តាល គឺភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគុប។

ទីតាំងសាលាសង្កាត់អូរឬស្សី ស្ថិតនៅភូមិទួលពង្រ ហើយការបង្កើតសង្កាត់អូរឬ ស្សី ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាអាណត្តិទី៥ខាងមុខនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here