លោកMasatsugu Asakawa ជាប់ឆ្នោតជាប្រធានធនាគារADB សម្រាប់អាណត្តិទី២

ដោយៈសុខុម

តូក្យូ: ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាននិយាយនៅថ្ងៃអង្គារ ទី៣១ សីហា នេះថា ប្រធានរបស់ខ្លួនគឺលោក Masatsugu Asakawa បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី២ ដែលមានរយៈពេល៥ឆ្នាំដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែវិច្ឆិកា តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ CNA។

ស្ថាប័នដែលតែងតែផ្ដល់ជំនួយដល់ប្រទេសក្រីក្រនានា សម្រាប់ការអភិវឌ្ឍប្រទេ​សមួយនេះ បានចេញសេចក្តីថ្លែងការណ៍ថា លោក Masatsugu Asakawa ទទួលបានការគាំទ្រជាឯកច្ឆន្ទ សម្រាប់អាណត្តិទី២ ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។

លោកMasatsugu Asakawa ត្រូវបានរដ្ឋាភិបាលជប៉ុន ជ្រើសតាំងសម្រាប់អា​ណត្តិទី២នេះ។ លោកបានក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ីADB នៅខែមករា ឆ្នាំ២០២០ ដោយកាន់តំណែងនេះ សម្រាប់អាណត្តិដែលនៅសេសសល់របស់ប្រធានមុន គឺលោក Takehiko Nakao។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីធនាគារអភិវឌ្ឍន៍អាស៊ីADB ត្រូវបានបង្កើតឡើងក្នុង១៩៦៦ តំណែងកំពូលរបស់ស្ថាប័នមួយនេះ តែងតែកាន់កាប់ដោយជនជាតិជប៉ុនជានិច្ច ខណៈសហរដ្ឋអាមេរិក គឺជាភាគហ៊ុនិកធំបំផុតរបស់ធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here