តើការវិនិយោគបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ពលរដ្ឋ និងសង្គមជាតិ?

ដោយៈលក្ខិណា

ភ្នំពេញៈ ពាក្យថាការវិនិយោគ កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀត ហើយការវិនិយោគភាគច្រើន គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

តើការវិនិយោគនេះ បានផលអត្ថប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ និងសង្គមជាតិ?។

លោកឈុន សម្ផស្សប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Century 21 The Premium Realty បានឱ្យដឹងថា ការវិនិយោគជាឧបករណ៍មួយល្អ សម្រាប់ផ្ដល់អត្ថប្រយោជន៍មកវិញ នូវសន្តិសុខហិរញ្ញវត្ថុរយៈពេលវែង និងសន្តិភាពផ្លូវចិត្តក៏ដូចជាការជួយទៅដល់សង្គមជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ពាក្យថាវិនិយោគ យើងម្នាក់ៗប្រាកដជាបានលឺច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅក្នុងប្រទេសកម្ពុជា ការបង្កើនទ្រព្យរបស់ប្រជាពលរដ្ឋក្រៅពីចំណូ​លស្នូលរបស់ពួកគាត់ គឺភាគច្រើនផ្ដោតទៅលើអចលនទ្រព្យ ដូចជា ប្រភេទលំនៅឋាន និងដីធ្លីជាដើម”។ លោកបន្តថា “ក្រៅពីនេះ ក៏មានប្រជាពលរដ្ឋជាច្រើនទៀត បានវិនិយោគទៅលើវិស័យកសិកម្ម ទេសចរណ៍ និងអប់រំជាដើម គ្រាន់តែភាគច្រើនគឺកំពុងងាកទៅរកវិស័យអចលនទ្រព្យ”។

លោកឈុន សម្ឆស្សបានបន្ថែមថា តាមការសង្កេតរបស់លោក ការវិនិយោគចាប់ពីកម្រិតទាបរហូតដល់កម្រិតខ្ពស់ គឺភាគច្រើនផ្ដោតទៅលើការវិនិយោគ អចលនទ្រព្យ ដើម្បីបង្កើនចំណូល បង្កើនទ្រព្យ និងហិរញ្ញវត្ថុរបស់ពួកគាត់ ។

បើតាមលោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុកម្ពុជាមួយរូបក៏បានលើកឡើងផងដែរថា ការវិនិយោគតែងតែមានហានិភ័យ ហើយការវិនិយោគដែលត្រឹមត្រូវ និងបានគិតគូច្បាស់​លាស់នឹងនាំមកនូវប្រយោជន៍ សម្រាប់អ្នកវិនិយោគ ដូចជា បង្កើនចំណូល ផ្លាស់ប្តូរជីវភាពរបស់ពួកគាត់ផងដែរ ។

លោកបន្តថានៅក្នុងប្រទេសកម្ពុជា ការវិនិយោគមានច្រើន ដោយអ្នកខ្លះចូលហ៊ុនគ្នាដាក់ទុនវិនិយោគ បង្កើតអាជីវកម្មអ្វីមួយ ដើម្បីទទួលបានចំណូល ហើយការវិនិយោគខ្លះទៀត ត្រូវការយកហិរញ្ញវត្ថុទាំងដុលដើម្បីទៅដាក់ទុន។

លោកបន្តថា “នៅក្នុងប្រទេសកម្ពុជា ការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការពេញនិយមខ្លាំង ហើយវិស័យមូលបត្រក៏ឃើញថា ចាប់ផ្ដើមធ្វើសកម្មភាពបន្តិចម្ដងៗផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here