ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ននឹងដាក់ដំណើរការប្រព័ន្ឋចុះបញ្ជីរអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព៌តមាននៅថ្ងៃទី១កញ្ញាខាងមុខនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាអធិតបីក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២។

ពិធីនេះនឹងប្រារព្ធឡើងនៅថ្ងៃទី១ កញ្ញាខាងមុខនេះ ដែលពិធីនេះនឹងប្រកាសនូវថ្នាលចុះបញ្ជីរ ដែលមានលក្ខណៈបង្រួមពីស្ថាប័នពាក់ព័ន្ឋចំនួនបួន មកកាន់ការិយាល័យតែមួយ ដែលមិនមានភាពស្មុគស្មាញ និងសម្រួលដល់ក្រុមហ៊ុនជាតិ អន្តរជាតិអាចចុះបញ្ជីរក្រុមហ៊ុនតាមប្រព័ន្ឋអនឡាញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ ដើម្បីសម្រប​សម្រួលដល់ការចុះបញ្ជីរនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍  ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣០ សីហានេះថា ប្រព័ន្ឋចុះបញ្ជីរថ្មីនេះ នឹងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនជាតិ អន្តរជាតិអាចចុះបញ្ជីរពាណិជ្ជកម្មតាមអនឡាញ មិនថានៅក្នុងប្រទេសឬក្រៅប្រទេសក្តី។

លោកបន្តថា “នេះជាអ្វីដែលវិស័យឯកជនចង់បានយូរមកហើយ ហេតុនេះយើងគាំទ្រដល់ដំណើរការនេះ ដែលចូលរួមចំណែកកាត់បន្ថយការិយាធិបតេយ្យនៅកម្ពុជា ក៏ដូចជាកាត់បន្ថយការជួបមុខមន្រ្តីដោយផ្ទាល់”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ការចុះបញ្ជីរនេះនឹងបង្រួមការងារមកកន្លែងតែមួយ ដោយក្រុមហ៊ុនឯកជនមិនចាំបាច់ទៅកាន់ក្រសួងពាក់ព័ន្ឋដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៀតនោះទេ ពោលគឺក្រុមហ៊ុនជាតិ អន្តរជាតិធ្វើការចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែមួយជាការស្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here