តើចំណេះដឹងហិរញ្ញវត្ថុមានវិសាលភាពគ្របដណ្តប់លើផ្នែកអ្វីខ្លះ?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ត្រូវបាន​បង្កើតឡើង​ដោយ​ចំណេះដឹង​ដែល​មកពី​ផ្នែកធំៗចំនួន។ ប្រសិនបើ​អ្នក​ចង់​មានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពូកែ ចូរ​សិក្សា​ផ្នែក​ទាំង៤នេះ។

១) គណនេយ្យ (Accounting)
គណនេយ្យ​គឺជា​ការចេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​វា​ជា​មូល​ដ្ធា​ន​គ្រឹះ ​ក្នុង​ការយល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក។ គណនេយ្យ វា​មិន​ត្រឹមតែ​ជា​ផ្នែក​ដំបូង​ ដែល​ត្រូវ​យល់ដឹង​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នោះទេ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​ផងដែរ ព្រោះ​បើ​មិនចេះ​គណនេយ្យ​ទេ នោះ​អ្នកនឹង​ជួប​ការពិបាក​ខ្លាំង។

២) ការវិនិយោគ (Investing)
ការវិនិយោគ​គឺជា​វិធីសាស្ត្រ​នៃ​ការយក​លុយ ទៅ​បង្កើត​លុយ។ នៅពេលដែល​អ្នក​យល់ដឹង ឬក៏​ទទួលបាន​បទ​សោធ​ច្រើន ​លើ​ផ្នែក​នេះហើយ នោះ​អ្នកនឹង​រកឃើញ​វិធីសាស្ត្រ ​ក្នុងការ​យកលុយ​ទៅ​បង្កើតជា​លុយ​បាន​ដោយ​ងាយស្រួល បើទោះបីជា​ជំហាន​ដំបូង​ទទួលបាន​ប្រាក់កម្រៃ​តិចក្ដី ប៉ុន្តែ​វា​ក៏​ជាការ​ចាប់ផ្ដើម​ដ៏​ល្អ​ផងដែរ។

៣) ការយល់ដឹង​អំពី​ទីផ្សារ (Understanding markets)
ការយល់ដឹង​អំពី ​ទីផ្សារ​គឺជា​វិធីសាស្ត្រ​ក្នុងការ​ផ្គត់​ផ្គង និង​តម្រូវការ។ អ្នកត្រូវការ​ដឹង​ទិ​ដ្ធ​ភាព​នៃ​ការឡើង​ចុះ​របស់​ទីផ្សារ ដើម្បី​ជួយ​អ្នក​ក្នុងការ​វិនិយោគ ​ឱ្យ​ទទួលបាន​ជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤) ច្បាប់ (Law)
មនុស្ស​ដែល​យល់ដឹង ​អំពី​គុណប្រយោជន៍​របស់​ពន្ធ និង​ការការពារ ​ដែល​ត្រូវបាន​ផ្ដល់ឱ្យ​ដោយ​ច្បាប់​សាជីវកម្ម​ អាចមាន​បាន​លឿន​ជាង​នរណាម្នាក់ ​ដែល​គ្រាន់តែ​ជា​បុគ្គលិក​គេ ឬក៏​ជា​ម្ចាស់​សហគ្រាស​ខ្នាត់​តូច។ វា​ដូច​ជាការ​ខុសប្លែកគ្នា រ​វាង​មនុស្ស​ដែល​ដើរ និង​មនុស្ស​ដែល​ហោះ​ចឹ​ង​ដែរ។ ភាពខុសគ្នា​យ៉ាងខ្លាំង​នៅពេលដែល​ឈានឆ្ពោះ​ទៅកាន់​ទ្រព្យសម្បត្តិ​ដ៏​ម​ហ​សាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here