លោក​យិន លាង​គង់៖ ការអាន​ច្រើន​នឹងធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ភាព​ស៊ី​វិ​ល័យ

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ ចាប់ផ្តើម​អាន​សៀវភៅ​ភ្លាម សម្រាប់​ភាគច្រើន ពួកគេ​មាន​អារម្មណ៍​ងងុយគេង ដោយសារ​ពួកគេ​មិន​ផ្តោតចិត្ត និង​មិន​យល់​ពី​តម្លៃ និង​សារៈសំខាន់​នៃ​ការអាន​ថា វា​មានគុណ​តម្លៃ​សំរាប់​ជីវិត​បែបណា​ទេ។

លោក​យិន លាង​គង់ ដែលជា​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ​ Propertyarea.asia និង​គេហទំព័រ Cambodiafinancialtimes.com និង Facebook Page នៃ​គេហទំព័រ​ទាំងពីរ បាន​ស្រលាញ់់​ការអាន និង​ការ​តែង​និ​ព​ន្ឋ ដោយសារ​លោក​យល់ថា “គុណ​តម្លៃ​នៃ​ជីវិត គឺ​ការផ្តល់ និង​ចែករំលែក​ចំណេះដឹង ដល់​ប្រជាពលរដ្ឋ​រួម​ជំនាន់ និង​ជំនាន់​ក្រោយ” ។

ជាមួយគ្នានេះ កាលពី​ចុង​សប្តាហ៍​មុន លោក​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​លក់​សៀវភៅ​មួយចំនួន ជាមួយ​លោក​អ៊ូ គឹម​សេង សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និង​បណ្ណាល័យ អេឡិចត្រូនិក KUMNIT APP ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍​មុន ដោយ​លោក​យិន លាង​គង់ ដែលជា​សហគ្រិន​ខ្មែរ​ដ៏​ល្បី​មួយរូប បាន​សម្រេចយក​ស្នាដៃ​របស់លោក​មួយចំនួន ដើម្បី​ដាក់លក់​ក្នុង​បណ្ណាល័យ​អេ​ឡិ​ក​ត្រូ​និក KUMNIT APP។

លោក​យិន លាង​គង់​ដែល​បាន​ប្រឡូក​ក្នុង​អាជីព​សារ​ព៌​ត​មាន ជាង២០ឆ្នាំ​កន្លងមកនេះ មិន​ត្រឹមតែ​ជា​អ្នក​និ​ព​ន្ឋ​ផ្នែក​សារ​ព៌​ត​មាន​នោះទេ ប៉ុន្តែ​លោក​ជា​អ្នក​និ​ព​ន្ឋ​មួយរូប​ផងដែរ ដោយ​លោក​ធ្លាប់​និ​ព​ន្ឋ​ប្រលោក​លោក​រឿង “ថ្ងៃ​រះ​ពី​ទិស​ខាងលិច” ជាប់​លេខ៤ទូទាំងប្រទេស ក្នុង​ពានរង្វាន់៧មករា លោក​និ​ព​ន្ឋ​ល្ខោននិយាយ” រឿង​រកា​ខ្នុរ​ចំណោទ​ស្នេហ៍” រឿង “អូន​ជា​ស្រមោល​បង”ដែល​បាន​ចាក់ផ្សាយ​ក្នុង​វិទ្យុ FM99Mzh វិទ្យុជាតិ​កម្ពុជា ។

ថ្មីៗនេះ លោក​បាន​និ​ព​ន្ឋ​ប្រលោមលោក​រឿង “ដួង​ច័​ន្ឌ តារា”ដែលជា​ប្រលោមលោក​និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ឡាវ និង​ប្រលោមលោក​រឿង “អារម្មណ៍”ផងដែរ។

លោក​ក៏បាន​និ​ព​ន្ឋ​សៀវភៅ​ចំណេះដឹង​ទូទៅ ដូចជា ២៧ចំណុច​គួរ​ពិចារណា​មុន​ចូល​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍ “សិល្បៈ​សម្រប​ខ្លួន​ចូល​គ្រួសារ​ថ្មី ក្រោយ​អាពាហ៍ពិពាហ៍” សិល្បៈ​កសាង​ភាព​សុខដុម​ក្រោម​អាពាហ៍ពិពាហ៍” ប៉ុន្តែ​សៀវភៅ​ទាំងនេះ​លោក​មិនបាន​ដាក់ឈ្មោះ​របស់លោក​ជា​អ្នក​និ​ព​ន្ឋ​ទេ ប៉ុន្តែ​លោក​បាន​ប្រើ​ឈ្មោះ​ច្រាយ ចំណាន​ដែលជា​ឈ្មោះ​ហៅ​ក្រៅ​របស់លោក។

លោក​យិន លាង​គង់​បាន​ថ្លែងថា “សារៈប្រយោជន៍​នៃ​ការអាន​សៀវ​វ​ភៅ និង​ការសិក្សា​ពី​មនុស្ស​ជុំវិញខ្លួន ពិត​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកមាន​មានគុណ​វុឌ្ឍិ និង​ស៊ី​វិ​ល័យ ដោយសារ​អ្នក បានរួម​ចំណែក​យ៉ាងច្រើន​ដើម្បី​ជួយ​ខ្លួនឯង និង​សង្គម។ លោក​បន្តថា “មនុស្ស​ជោគជ័យ និង​មានគុណ​តម្លៃ​ជីវិត​ពិតប្រាកដ គឺជា​អ្នកអាន​ច្រើន ស្រាវជ្រាវ​ច្រើន ចែករំលែក​ដល់​សង្គម​ច្រើន មិនមែន​មាន​លុយ​ច្រើនតែ​ម្យ៉ាង​នោះទេ” ។

លោក​បន្តថា “ហេតុនេះ​ការអាន​ច្រើន ស្តាប់​ច្រើន សង្កេត​ច្រើន និង​សិក្សា​ពី​បរិស្ថាន​ជំវិញខ្លួន នឹងធ្វើ​ឲ្យ​អ្នកមាន​មូលដ្ឋាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​អ្នក​អាច​ឈានឡើង​និង​លេចមុខ​ក្នុងសង្គម និង​អាចមាន​ឳ​កាស​ច្រើន​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ទៅ​អ្នកជំនាន់ក្រោយ​របស់​អ្នក។

តើ​ពេញ​ចិត្តនឹង​ជីវិត​មានគុណ​តម្លៃ និង​ភាព​ស៊ី​វិ​ល័យ​ឬទេ សូម​ចាប់់ផ្តើម​អាន ស្រលាញ់​ការអាន និង​ស្តាប់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ជាជាង​យក​ពេលវេលា​ទៅ​អង្គុយ​និយាយ​ពី​អ្នកណាម្នាក់ ដែល​អ្នក​មិន​ចូលចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here