តើមហាអំណាចចិនកំណត់ជោគវាសនាប្រទេសខ្លួនឱ្យក្លាយជាតួឯកនៅក្នុងតំបន់អាស៊ីកណ្តាល?

ដោយ ជេននី

ប៉េកាំងៈ មហាយក្សចិន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានចាក់ឬសរបស់ខ្លួន ឱ្យក្លាយទៅជាតួឯកនៅក្នុងតំបន់អាស៊ី។ នេះគឺជាជោគវាសនា ដែលរដ្ឋាភិបាលបានសម្រេចកំណត់ទិសដៅ និងប្រឹងប្រែងរៀបចំវិថីរបស់ប្រទេស ដើម្បីក្លាយជាមហាអំណាចប្រចាំតំបន់អាស៊ីនិងពិភពលោក។


ប្រទេសដែលងើបពីសុបិនអសើរយៈកាលដ៏យូរនេះ បានជម្រុញចិត្ត នៅក្នុងការបង្កើតបណ្តាញទំនាក់ទំនង នៅក្នុងតំបន់នាំចូលថាមពលពីគ្រប់ប្រភពចម្រុះ ការពារទឹកដីភាគខាងលិចរបស់ខ្លួន និងបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និ ពាណិជ្ជកម្មក្នុងតំបន់អាស៊ីក  ណ្តាល។

ជាក់ស្តែងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ បានបង្កើតឡើងនៅឆ្នាំ២០១៣ បានប្រែក្លាយទៅជាសសរស្តម្ភយ៉ាងលេចធ្លោ នៃអំណាចរបស់ចិនក្នុងតំបន់។ ជំងឺរាតត្បាត Covid-19 ស្ទើរតែបញ្ចប់សេដ្ឋកិច្ចប្រទេសជាច្រើននិងបានផ្តល់ឱកាសឱ្យចិនវាយតម្លៃយុទ្ធសាស្រ្តរបស់ខ្លួនសារជាថ្មី។ផែនការរបស់ចិនសម្រាប់តំបន់អាស៊ីកណ្តាលក្រោយជំងឺនេះបានបញ្ចប់នឹងត្រូវការមិនត្រឹមតែសមត្ថភាពនៅក្នុងការជម្រុញគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយតែមួយមុខឡើយប៉ុន្តែត្រូវវាយបកនឹងឧបសគ្គដែលមករារាំងការរីកចម្រើនរបស់ប្រទេសនៅក្នុងរយៈពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសម័យក្រោយជំងឺរាតត្បាតចិនបានជះឥទ្ធិពលនៅក្នុងតំបន់អាស៊ីកណ្តាលដោយគ្មានប្រទេសឬអំណាចពិភពលោកណាដែលស័ក្តិកសមនឹងក្លាយជាដៃគូប្រកួតប្រជែងរបស់ចិនលើសមត្ថភាពចំណាយទុនវិនិយោគនៅក្នុងតំបន់ឡើយ។

មហាយក្សចិនបានរងផលប៉ះពាល់យ៉ាងធំធេង ទៅលើសេដ្ឋកិច្ច ជាពិសេសនៅលើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលចិនបានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំ។ អង្គការហិរញ្ញវត្ថុអន្តរជាតិ និងរដ្ឋាភិបាលនីមួយៗបាន និងកំពុងផ្តល់ជំនួយនៅអាស៊ីកណ្តាលដូចជាកម្មវិធី៣,៤លានដុល្លារ ជំនួយរបស់សហភាពអ៊ឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 

ស្របពេលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ ប្រទេសចិននៅតែជារដ្ឋមួយ ក្នុងចំណោមរដ្ឋមួយចំនួនតូច ដែលមានសមត្ថភាពវិនិយោគទ្រង់ទ្រាយធំ។  ក្នុងសន្និសីទវីដេអូកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់មួយ និងផ្លូវមួយ នៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ លើគម្រោងBRIជាច្រើននៅក្រៅប្រទេស និងបានបញ្ជាក់ជាថ្មីនូវជំហររបស់ប្រទេសចិន ក្នុងការទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើងវិញ។ 

រដ្ឋាភិបាលចិនតាំងចិត្តរក្សា ឱ្យបានឆាប់នូវចង្វាក់ផលិតកម្ម ឧស្សាហកម្ម និងការផ្គត់ផ្គង់ឱ្យមានស្ថេរភាព ដើម្បីផ្តល់នូវការគាំទ្រដ៏រឹងមាំ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់លើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here