ស្រុកមួយក្នុងខេត្តបាត់ដំបងមានអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុនានាជាង៦០លានដុល្លារអាមេរិក

 ដោយៈ លក្ខិណា

ភ្នំពេញៈ ស្រុកកំរៀង នៃខេត្តបាត់ដំបង ចាត់ទុកជាស្រុកមួយដែលមានប្រជាជនប្រើប្រាស់ឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងចំណោមបណ្ដាស្រុកជាច្រើន ទៀតទូទាំងប្រទេសកម្ពុជា។

បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ស្រុកកំរៀងមានសម្ពាធឥណទាន សរុបចំនួន៦១លានដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់ឥណទានចំនួនជិត៣ម៉ឺននាក់។ នេះបើតាមលោកគា បូរាណសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកបានមានប្រសាសន៍ថា នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនេះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន២២ស្ថាប័ន បាននិងកំពុងផ្ដល់សេវាឥណទាន ដល់ប្រជាពលរដ្ឋ ហើយនៅក្នុងអំឡុងនៃវិបត្តិកូវីដ១៩ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការនៅក្នុងស្រុកំរៀងក៏បានរៀបចំឥណទានឡើងវិញ ជូនអតិថិជនមានទឹកប្រាក់ជាងកន្លះលានដុល្លារអាមេរិកផងដែរ។

ជាមួយគ្នានេះ លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាក៏បានថ្លែងកាលពីពេលថ្មីៗនេះឱ្យដឹងថា ជាមួយនឹងកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កបរិយាកាស ដល់ការអភិវឌ្ឍលើគ្រប់វិស័យ វិស័យធនាគារ និងហិរញ្ញវត្ថុ ទទួលបានការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់ផងដែរ ។ ជាក់ស្ដែងការខ្ចីបុល ដែលកាលពីមុន មានការខ្ចីបុលក្រៅផ្លូវការច្រើន តែ បន្ទាប់ពីមានអាជ្ញាធរ ត្រួតពិនិត្យប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ការខ្ចីបុល ក៏បានផ្លាស់ប្តូរពីការខ្ចីបុលក្រៅផ្លូវការ មកជាការខ្ចីបុលពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិញ ដើម្បីផ្ដល់ដល់អ្នកមានតម្រូវការសាច់ប្រាក់ពិតប្រាកដ ដែលអាចជៀសវាងការកេងប្រវ័ញ្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនា​គារជាតិនៃកម្ពុជា គឺហាមដាច់ខាត ក្នុងការរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ដូចជាអត្តសញ្ញាណបណ្ណ  ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្ដល់ឥណទាន ពីព្រោះលិខិតយថាភូតទាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់បុគ្គល និងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ច សម្រាប់ការធានាលើឥណទាន ឬគោលបំណងផ្សេងទៀតនោះទេ។

លោកបន្តថា “បើសិនជាគ្រឹះស្ថានណា នៅបន្តរក្សាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជន ត្រូវប្រគល់ជូនអតិថិជនវិញភ្លាម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here